នៅ​ទីបំផុត​អ្នកបើក​យន្តហោះ​ជនជាតិ​ហ្ស៊​ក់ដា​នី ត្រូវបាន​ពួក​ឧទ្ទាម​ជ្រុលនិយម រដ្ឋ​ឥស្លាម​ដុត​សម្លាប់​

0

ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS បាន​ដុត​កំឡោច​អ្នកបើក​យន្តហោះ​ជនជាតិ​ហ្ស៊​ក់ដា​នី ក្នុង​ទ្រុង​ដែក​មួយ​រហូតដល់​ស្លាប់ ក្រោយ​ពេលដែល​រូបគេ​ត្រូវ​ក្រុម​ជ្រុលនិយម​ដ៏ ព្រៃផ្សៃ​មួយ​នេះ ចាប់ខ្លួន​កាលពី​ចុងឆ្នាំ ២០១៤ កន្លងទៅ ហើយ​សកម្មភាព​ដ៏ ឃោរឃៅ​ទាំងអស់ ត្រូវបាន​ថត​ជា​ខ្សែ​អាទិ៍​វីដេអូ​ផ្ញើអោយ​រដ្ឋាភិបាល​ហ្ស៊​ក់ដា​នី ផងដែរ ។​1
បន្ទាប់ពី​បានសម្លាប់​ដោយ​អា​រក​អ្នកកាសែត​ជនជាតិ​ជប៉ុន កាលពី​ប៉ុន្មាន​ថ្ងៃមុន នេះ ពួក​ឧទ្ទាម​ជ្រុលនិយម ISIS ក៏បាន​ដុត​សម្លាប់​អ្នកបើក​យន្តហោះ​ហ្ស៊​ក់ដា​នី ថែម​ម្នាក់ទៀត ដោយសារតែ​រដ្ឋាភិបាល​ហ្ស៊​ក់ដា​នី​មិន​ព្រម​ធ្វើតាម​សំណើរ​ឲ្យ បញ្ជូន​នាង សាជី​ដា ជា​បក្សពួក​ឧទ្ទាម​ជនជាតិ​អ៊ីរ៉ាក់ ដែល​បាន​វាយប្រហារ​ដោយ គ្រាប់បែក​អត្តឃាត​នៅ​រដ្ឋធានី អា​ម៉ាន់ កាលពី​ឆ្នាំ ២០០៥ មក​ឲ្យ​ពួកគេ​វិញ ។​2
គួរ​បញ្ជាក់ថា អ្នកបើក​យន្តហោះ​ចម្បាំង​ហ្ស៊​ក់ដា​នី លោក មូ​អាត អាល់ កា​សែ បេ​ហ៍ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​យន្តហោះ​របស់​លោក​បាន​ធ្លាក់ ក្នុងអំឡុងពេល បំពេញបេសកកម្ម​ប្រឆាំងនឹង​ក្រុម ISIS ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី កាល ពី​ខែ ធ្នូ ឆ្នាំ ២០១៤ កន្លងទៅនេះ ៕3