កង​ទាហាន ២ រូប​ទទួលរង​ការវាយប្រហារ​ដោយ​កាំបិត​នៅក្នុង​ប្រទេស​បារាំង​

0

ទាហាន​បារាំង​ចំនួន​ពីររូប ដែល​បានធ្វើ​ដំណើរ​ទៅ​បំពេញ​តួនាទី​របស់ខ្លួន​កាល ពីថ្ងៃ អង្គារ ម្សិលមិញ​នេះ បានទទួល​ការវាយប្រហារ​ដោយ​កាំបិត ស្ថិតនៅតាម ដងផ្លូវ​ក្នុង​ទីក្រុង ណៃ ភាគខាងត្បូង​ប្រទេស​បារាំង ។​
យោងតាម​ប្រភពពី​ក្រុមមន្ត្រី​អាជ្ញាធរ​ក្នុង​ទីក្រុង ណៃ បាន​បញ្ជាក់ថា ជនសង្ស័យ បង្ក​2របួសស្នាម​ខាងលើ​នេះ មានឈ្មោះ មួ​ស្សា ខួ​លី​បាលី ត្រូវបាន​គេ​សន្និដ្ឋានថា ជា​ពួក​ភេរវ​ករ​មួយរូប​ក្នុងចំណោម​ក្រុម​ភេរវ​ករ​បីនាក់​ផ្សេងទៀត ដែល​បានធ្វើការ វាយប្រហារ​ធ្វើ​ឲ្យ​កក្រើក​ពាសពេញ​ទីក្រុង ប៉ារីស កាលពី​ចុងឆ្នាំ ២០១៤ កន្លង ទៅនេះ ។
យ៉ាងណា​នោះ មន្ត្រី​អាជ្ញាធរ​ទីក្រុង ណៃ ពុំទាន់​អាច​បញ្ជាក់​បានទេ​ថា តើ​ជន សង្ស័យ​ធ្វើការ​វាយប្រហារ​ដោយ​កាំបិត​លើ​នាយទាហាន​បារាំង​នោះ មាន​ជាប់ ពាក់ព័ន្ធ​ទៅនឹង​ជន​ឈ្មោះ អា​មេ​ឌី ខួ​លី​បាលី ដែល​បានសម្លាប់​មន្ត្រីប៉ូលិស បារាំង​ម្នាក់ទៀត​នៅ​សង្កាត់ ម៉ុង​ត្រាស់ ជាយ​ទីក្រុង ប៉ារីស ដែរ​ឬមួយ​ក៏​យ៉ាងណា នោះទេ ។1 ដោយ​រហូតមក​ដល់ពេលនេះ ប្រតិបត្តិការ​ស៊ើបអង្កេត​រក​បណ្តាញ ក្រុម​ភេរវ​ករ​ទាំងនេះ កំពុង​បន្ត​ធ្វើឡើង​យ៉ាង​ដុតដៃដុតជើង ៕3