ឯកឧត្តម ងួន ញ៉ិល អញ្ជើញ​ជា​អធិបតីភាព ពិធីបុណ្យ​ប​ញ្ជុះ​ខ​ណ្ទ​សីមា វត្ត​នរិន្ទ​កោ​សី ​​​(​ហៅ​វត្ត​អន្លង់​លោក​)

0

( ពត៌មាន រូបភាព វីដេអូ) កំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃទី ២២​ខែមីនា ឆ្នាំ ២០១៤ ស្ថិតនៅក្នុង​ឃុំ ព្រៃ​គុយ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ​នៅ​វត្ត​នរិន្ទ​កោ​សី ហៅ​វត្ត​អន្លង់​លោក ត្រូវបាន​ប្រារព្វ​ពិធី ប​ញ្ជុះ​ខ​ណ្ទ​សីមា បន្ទាប់ពី​វត្ត​នេះ ត្រូវបាន កសាង​ព្រះវិហារ​ថ្មី និង​ជា​ចំណង់ដៃ ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងស្រុក​កំពង់ស្វាយ ។​

ខណៈពេលដែល ព្រះវិហារ​ចាស់ បាន​ចាស់​ទ្រុឌ​ទ្រម ក៏​ត្រូវបាន​ផ្តួចផ្តើម​កសាងឡើង​ដោយមាន​ការ យកចិត្តទុកដាក់ ពី​សំណាក់ ឯកឧត្តម បណ្ឌិត ងួន ញ៉ិល សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ កណ្តាល គណៈបក្ស​ប្រជាជន កម្ពុជា និង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា និង​ជា​ប្រធាន​ក្រុមការងារ ថ្នាក់កណ្តាល នៃ​គណៈបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខេត្តកំពង់ធំ និង​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ព្រមទាំង​មន្ត្រីរាជការ កងកម្លាំង អជ្ញាធរ ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួម​

ជាង​១០០០​នាក់ ។​ ​លោក អ៊ឹម ថន អភិបាលស្រុក​កំពង់ស្វាយ បាន​អាន​ពី​ប្រ​វត្ត​សង្ខេបនៃ​វត្ត​អន្លង់​លោក ដែលមាន​ផ្ទៃដី ៣៤.២២៦​ម​.​ការ៉េ និង​មាន​អាយុកាល​ជា​យូ​លង់​មកហើយ បាន​កសាង​នៅ​លើដី​របស់លោក តា​ម្នាក់​ឈ្មោះ នរិន្ទ​ទៀន ក្រោយមក​ក៏​តំណាល​តៗ​គ្នា​ហៅ​វត្ត​នេះ​ឈ្មោះ វត្ត​នរិន្ទ​កោ​សី​យ៍ ចំណែក​ពា​ក្ស​ថា អន្លង់​លោក តាម និង​ទាន​តៗ​គ្នា​មក​ថា

មាន​ស្រី្ត​ម្នាក់ មាន​រិទ្ធី​បារមី បួងសួង​ដល់​អស់​ម្ចាស់​ទឹក​ម្ចាស់​ដី ដើម្បី​ដើរ​ឆ្លងស្ទឹង​នាំ ចង្ហាន់​ទៅ​ប្រគេន ព្រះសង្ឃ ជា​បង លុះ​ព្រះសង្ឃ​ជា​បង មានការ​ងឿងឆ្ងល់ ក៏​សុំ​ដើរ​ពីក្រោយ​របស់​ប្អូនស្រី តាម​គន្លង​ជើង​របស់ ប្អូនស្រី លុះ​ព្រះសង្ឃ​អង្គ​នោះ​ឆ្ងល់​ថា ហេតុអ្វី​បានជា​អាច​ដើរ​លើទឹក​បាន ក៏​ចង់ដឹង​ក៏ បាន​យក​ជើង​ឈាន​ខុស​គន្លង​ជើង​របស់​ប្អូន ក៏​លិច​ព្រះសង្ឃ​នោះ​ចូលទៅក្នុង​ទឹក​បាត់ ទើប​ប្រជាពលរដ្ឋ និយាយ​តៗ​គ្នា​ថា ទីនេះ​ជា​កន្លែង​លោក​លង់ទឹក ឬ​អន្លង់​លោក ។​ ​

ឯកឧត្តម បណ្ឌិត ងួន ញ៉ិល បាន​មា​ប្រសាសន៍​កោតសរសើរ ចំពោះ​អាជ្ញាធរ ខេត្តកំពង់ធំ និង​កងកម្លាំង ប្រដាប់អាវុធ ដែល​បាន​រក្សា​នូវ​សុខ​សុ​វត្តិភាព ជូន​ប្រជាពលរដ្ឋ ឲ្យ​ទទួលបាន​នូវ​ភាពកកក្តៅ និង​ទទួលបាន ការអភិវឌ្ឍន៍ ជាក់ស្តែង​ថ្ងៃនេះ​គឺជា​ស្នាដៃ នៃ​ការខិតខំ​ប្រឹងប្រែង របស់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ ទើប បាន​ឈានទៅដល់​ប្រារព្វ​ពិធីបុណ្យ​ប​ញ្ជុះ​ខ​

ណ្ទ​សីមា​នា​ថ្ងៃនេះ ដែល​ស្រម​ទៅតាម​កម្មវិធី​នយោបាយ របស់ រាជរដ្ឋាភិបាល ដែលមាន​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ដែល​បាន​ឧបត្ថម្ភ​គាំទ្រ នៅ​ការគោរព​ព្រះពុទ្ធសាសនា គ្រប់​សាសនា​ក្នុង ព្រះរាជណាចក្រ កម្ពុជា ដោយ​មិនរ​អើ​ង​ប្រកាន់ពូជសាសន៍ ដោយ​ស្របតាម​ច្បាប់រដ្ឋធម្នុញ ក្នុង​ការគោរព​សាសនា តាម​ការ​ជំនឿ រាងខ្លួន ចៀសវាង​តែ​នាំយក​សាសនា ទៅ​ប្រព្រឹត្ត​ខុស សាសនាព្រះពុទ្ធ​មាន​វ័យ​ចំណាស់​ជាងគេ នៅលើ ពី​ភព​លោក និង​ត្រូវបាន​ចាត់ទុកជា​សាសនា​របស់​រដ្ឋ ។​

នៃ​ពិធី​ដ៏​អ​ធឹ​ក​អ​ធ័​ម​នេះ​ឯកឧត្តម បណ្ឌិត ងួន ញ៉ិល បាន​ឧ​ត្ថ​ម្ភ​ប​ច្ឆ័​យ​សម្រាប់​កសាង ១២​លាន​រៀល ឧបត្ថម្ភ​រោង​សី​ម៉ា​កិល ៣០​ម៉ឺន​រៀល ឧបត្ថម្ភ​សា​រ៉ុង និង សៀវភៅ​ដល់​ប្អូនៗ​លោកតា​លោកយាយ​ជាច្រើន​ទៀត ។​ ​ជា​ចុងក្រោយ​ឯកឧត្តម បណ្ឌិត​បាន​សំណូមពរ​ដល់ បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​គោរព​នូ​គោលនយោបាយ ភូមិ ឃុំ​មាន​សុ​វ​ត្តិ​ភា នាំគ្នា​ធ្វើ​បុណ្យទាន រស់នៅក្នុង​សង្គម​សន្តិភាព​និង​សុំ​ឲ្យ​ខេត្តកំពង់ធំ ជួបតែ​ភោគផល ទាំង​ដំណាំ​កសិកម្ម និង​ឧ​ស្សហកម្ម រី​ចម្រើន​គ្រប់​វិស័យ​។​ ​ Image1 Image2 Image4 Image9Image11