លោក សឺជីអូ ម៉ាតារិលឡា បានធ្វើសច្ចាប្រណិធានថា នឹងធានាឲ្យមានមូលដ្ឋាន គ្រឹះរដ្ឋធម្មនុញ្ញ និង នីតិរដ្ឋឮដែលជាប្រព័ន្ធច្បាប់របស់ប្រទេសអ៊ីតាលី ខណៈ ដែលរូបលោកស្បថចូលកាន់តំណែងជាប្រធានាធិបតីអ៊ីតាលីថ្មី នៅសភាជាន់ ទាប ។
លោក ម៉ាតារិលឡា មានវ័យ ៧៣ ឆ្នាំដែលធ្លាប់ជាអតីតចៅក្រមរដ្ឋធម្មនុញ្ញរូប នេះ បានបង្ហាញអំពីការបេ្តជ្ញាចិត្តក្នុងនាមជាប្រមុខរដ្ឋថា រូបលោកគឺធ្វើជាអាជ្ញា កណ្តាលដោយមិនលំអៀងជាដាច់ខាតក្នុងការអនុវត្តច្បាប់ ។
ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងអំពីការលំបាករបស់ប្រទេសអ៊ីតាលី ដែលកំពុងប្រឈមមុខដោយសារវិបត្តិហិរញ្ញវត្ថុ ដែលបណ្តាលឲ្យមានអត្រាអ្នក គ្មានការងារធ្វើកើនឡើងយ៉ាងខ្លាំង ជាពិសេសគឺក្នុងចំណោមមនុស្សវ័យជំទង់ ។
ដោយឡែកពាក់ព័ន្ធនឹងបញ្ហានយោបាយវិញ លោក ម៉ាតារិលឡា បានបញ្ជាក់ថា ពលរដ្ឋអ៊ីតាលីទាំំងអស់ត្រូវបានស្នើឲ្យមានតម្លាភាព និង ការសម្រេចិត្តផ្នែក នយោបាយ ។ ហើយនយោបាយគឺជារឿងមួយល្អ សម្រាប់អ្នកទាំងអស់គ្នា ៕