ក្រុមភ្នាក់ងារជួយសង្គ្រោះឥណ្ឌូនេស៊ីក្នុងរយៈពេលជាងមួយខែ ក្រោយពេលធ្លាក់ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia នោះ បានស្រង់ និង រកឃើញ សាកសពចំនួន ៩០ នាក់ ចេញពីតំបន់ដែនទឹកកោះជ្វា ភាគកណ្តាលប្រទេស ឥណ្ឌូនេស៊ីហើយ នៅក្នុងចំណោមជនរងគ្រោះសរុបនៅលើជើងហោះហើរ QZ8501 នោះចំនួន ១៦២ នាក់ ។
យោងតាមប្រភពពីមន្ត្រីផ្នែករុករក និង សង្គ្រោះឥណ្ឌូនេស៊ី បានអោយដឹងថា រហូតមកដល់ពេលនេះ សាកសពចំនួន៩០នាក់ហើយត្រូវបានរកឃើញ ខណៈ ដែលការរុករកនៅតែបន្ត ក្រោមការដឹកនាំដោយក្រុមសង្គ្រោះឥណ្ឌូនេស៊ីសហ ការជាមួយនឹងដៃគូក្នុងតំបន់ផ្សេងទៀត ។
គួររំលឹកថា ជើងហោះហើរ QZ 8501 បានធ្លាក់កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៤ ពេលកំពុងធ្វើដំណើរពីឥណ្ឌូនេស៊ីឆ្ពោះទៅកាន់ប្រទេសសឹង្ហបុរី ដោយមានមនុស្ស ជិះនៅលើនោះសរុបចំនួន ១៦២ នាក់ ៕