យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ TransAsia Airways បានជួប ហេតុការគ្រោះថ្នាក់មួយធ្លាក់ចូលទៅក្នុងទឹកទន្លេ Keelung ក្នុងទីក្រុង តៃប៉ិ នៅ ក្នុងថ្ងៃ ពុធ នេះ ។
យោងតាមប្រភពរបស់ទូរទស្សន៍តៃវ៉ាន់ បានអោយដឹងថា មានមនុស្ស ៩ នាក់ បាត់បង់ជីវិត និង ច្រើនជាង ១០ នាក់បានទទួលរងរបួសធ្ងន់ និង ស្រាល ក្នុង ឧប្បទ្ទវហេតុដ៏អាក្រក់មួយនេះ ។ ហើយហេតុការណ៍គ្រោះថ្នាក់នេះ បានកើត ឡើងខណៈដែលជើងហោះហើរធន ATR-72-600 ដែលផ្ទុកក្រុមអ្នកដំណើរ ប្រមាណ ៥៣ នាក់ខាងលើ បានបាត់ការទាក់ទងកាលពីម៉ោង ១០ និង ៥៥ នាទី ព្រឹកម៉ោងក្នុងតំបន់ ស្របពេលកំពុង ធ្វើដំណើរពី ទីក្រុង តៃប៉ិ ឆ្ពោះទៅកាន់កោះ គីនមេន ។
ប្រភពដដែលបន្តទៀតថា ពាក់ព័ន្ធទៅនឹងមូលហេតុបង្កនៅពុំទាន់ដឹងនៅឡើយ នោះទេ ខណៈដែលមន្ត្រីអាជ្ញាធរតៃវ៉ាន់ស្វែងរកព័ត៌មានលំអិត និង ជាក់លាក់ ៕