​ថ្នាក់ដឹកនាំ​សន្និសីទ​សន្ដិសុខ​ទីក្រុង​មុយ​និ​ច​លោក Wolfgnag Ischinger នៅ​ព្រឹក​ថ្ងៃ ពុធ​នេះ​

0

បាន និយាយថា អង្គការ​ណា​តូ​មិនគួរ​លូកដៃ​ចូលទៅក្នុង​វិបត្តិ​របស់​អ៊ុយ​ក្រែ​ន តាមរយៈ​ការ ផ្ដល់ជំនួយ​ផ្នែក​យោធា​នោះទេ​។​​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៥ នេះ​ដោយ​ដក ស្រង់​ចេញពី ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់​ឲ្យ​ដឹងថា អង្គការ​ណា​តូ​ខ្លួនឯង​ផ្ទាល់​មិនគួរ​ផ្ដល់ ជំនួយ​ផ្នែក​យោធា​នោះទេ ចាប់ តាំងពី​មានការ​សាទរ​ចំពោះ​រុស្ស៊ី ក្នុងការ​កាត់បន្ថយ ភាព​តានតឹង និង​ជំរុញ​សាជាថ្មី​ថា យុទ្ធសាស្ត្រ​ថ្មី របស់​អង្គការ​ណា​តូ​ក្លាយជា​ប្រភព នៃ​អំពើអាក្រក់​សម្រាប់​ទាំងអស់គ្នា​នោះ​។​a3
​លោក​បាន​ព្រមាន​ថា “​ប្រទេស​រុស្ស៊ី​បាន​បដិសេធ​ក្នុង​ការជួយ​ដល់​ការអនុវត្ត កិច្ចព្រមព្រៀង ទីក្រុង​មីន​ស៍ ដែល​នេះ​អាច​នឹងធ្វើ​ឲ្យ​បណ្ដា​ប្រទេស​លោកខាងលិច​គ្មាន​ជម្រើស​ណា ក្រៅពី​ការផ្ដល់​ជំនួយ​ផ្នែក​យោធា ដល់ទី​ក្រុង​គៀវ​នោះទេ ហើយ​ទីក្រុង​ម៉ូស្គូ គួរតែ​បំពេញ នូវ​ទំនួល​ខុសត្រូវ​លើ​អ្វីដែល​ខ្លួន​គួរតែ​ធ្វើ​ដែរ​។​a4
​សូមបញ្ជាក់ថា អង្គការ​ណា​តូ ប្រទេស​ជា​សមាជិក​របស់ខ្លួន​ចំនួន​មាន​ព្រំប្រទល់​ជាប់​នឹង អ៊ុយ​ក្រែ​ន​នោះ បានសម្រេច​ផ្តល់ជំនួយ​ផ្នែក​យោធា​ដល់ទី​ក្រុង​គៀវ ដើម្បី​ទប់ទល់​នឹង​ពួក ឧទ្ទាម​បំបែក​រដ្ឋ​ភាគ​ខាងកើត​ប្រទេស ដែល​គេ​ចោទប្រកាន់​ទៅ​រុស្ស៊ី​ថា ជា​អ្នក​ជួយ​ទំនុក បំរុង ដើម្បី​ប្រឆាំង​បក​មកកាន់​អ៊ុយ​ក្រែ​ន​វិញ​៕a2