បានធ្លាក់ ទៅក្នុងដងទន្លេស្ថិត នៅភាគខាងជើងកោះ នៅថ្ងៃពុធ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បន្ទាប់ពី មានបញ្ហាផ្នែកម៉ាស៊ីន និង ការបញ្ជា ពេលកំពុងហោះឡើង ពីអាកាសយានដ្ឋាន សុងសាន ទីក្រុងតៃប៉ិនោះ។
ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ បានចេញផ្សាយទៀតថា អ្នកដំណើរ ៩នាក់បានស្លាប់ ក្នុង ចំណោមមនុស្សនៅលើ នោះសរុប ៥៦នាក់។ ដោយឡែក មនុស្ស ១០នាក់ផ្សេងទៀតបាន ទទួលរងរបួស និងត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យក្បែរកន្លែងកើតហេតុនោះហើយ។
យន្តហោះសម្រាប់ហោះហើរតែក្នុងស្រុកនេះ ត្រូវបានក្រុមជំនាញ អះអាងថា មានបញ្ហា ពេលហោះឡើង ដោយបាត់បង់ភាពម្ចាស់ការ (ល្បឿន)។
វីដេអូដែលត្រូវបានថតដោយអ្នកដំណើរ តាមរថយន្តមួយបង្ហាញថា យន្តហោះខាងលើ នេះ បានធ្លាក់ប៉ះនឹង ស្ពានឆ្លងផ្លូវ ព្រមជាមួយនឹងរថយន្តតាក់ស៊ី ទើបជ្រុលហួសទៅចូលទឹកទន្លេ។
គួរបញ្ជាក់ថា យន្តហោះខាងលើ នេះ បានគ្រោងធ្វើដំណើរទៅកាន់កោះ គីនមែន ហើយក៏ ត្រូវបង្ខំចិត្តចុះចតនៅទន្លេ គីលុង តែម្តង កាលពីវេលា ម៉ោង ១០ និង ៥៥នាទីព្រឹក ម៉ោង នៅកោះតៃវ៉ាន់៕