បើទោះបីកំពុងតែជួបនៅផលលំបាកនិងឧបសគ្គជាច្រើនប៉ុន្តែយុវជននៅលើពិពភលោក ជាកម្លាំងដ៏សំខាន់មួយដើម្បីផ្លាស់ប្តូរឆ្ពោះទៅរកពិភពលោកមួយប្រសើរជាងមុន។
តួនាទីរបស់យុវជនប្រសើរឡើងក្នុងការដោះស្រាយបញ្ហាសកលខណៈពេលដែលបានចូលរួមក្នុងកិច្ចប្រជុំនៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ។
កាលពីថ្ងៃទី២ខែកុម្ភះ វេទិកាយុវជនអន្តរជាតិ (UNYF) បានពិភាក្សាអំពីការងារនិងជីវិតរស់នៅរៀបចំឡើងដោយក្រុមប្រឹក្សាកិច្ចការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) បានប្រារព្ធឡើងនៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ។
អគ្គលេខាធិការ អង្គការសហប្រជាជាតិបានគីមូន បានអំពាវនាវឱ្យមានការលើកកម្ពស់តួនាទីរបស់យុវជននៅទូទាំងពិភពលោក។ ត្រូវតែមានតំណាងយុវជនឡើងនិយាយទៅកាន់ប្រទេសទាំង 193 ជាសមាជិក ចូលរួមនៅក្នុងវេទិកានេះ។ប្រធានអង្គការសហប្រជាជាតិបានបញ្ជាក់ថាកម្លាំងយុវជនជាម្ចាស់អនាគតនៃមនុស្សជាតិជាជំនាន់ដែលមានឥទ្ធិពលក្នុងជីវិតសេដ្ឋកិច្ចនយោបាយ និងសង្គមនៅក្នុងប្រទេសនីមួយក៏ដូចជាទូទាំងពិភពលោក។
លោកប៉ាងគីម៉ូនបន្តទៀតថា បច្ចុប្បន្នយុវជនរងផលប៉ះពាលខ្លាំងជាងគេដោយសារតែវិបត្តិនយោបាយនិង វិបត្តិសេដ្ឋកិច្ចពិភពលោក បានជំរុញឲ្យយុវជនប្រមាណ 73 លាននាក់ អត់ការងារធ្វើប្រចាំឆ្នាំ។ លើសពីនេះទៀតយុវជនរាប់លាននាក់បានក្លាយជាជនរងគ្រោះទាំងវ័យក្មេងក្នុងសង្គ្រាមឈ្លានពាននិងជម្លោះសាសនាជនជាតិដើមភាគតិចឬកំពុងត្រូវបានទាញយកនៅក្រោមទម្រង់ផ្សេងគ្នា ធ្វើឲ្យយុវជនគ្មានសិទ្ធិជ្រើរើសផ្លូវដើររបស់ខ្លួន។
អង្គការសហប្រជាជាតិបាននិយាយថាយុវជន 1,8 ពាន់លាននាក់ សព្វថ្ងៃនេះ កំពុងប្រឈមនឹងបញ្ហាជាច្រើននៃជីវិតរស់នៅក្នុងនោះអ្នកគ្មានការងារធ្វើមានរហូតដល់របារ 60% ភាគច្រើនសថ្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍ។ មានមនុស្សវ័យក្មេងប្រមាណ 500 លាននាក់នៅទូទាំងពិភពលោករកប្រាក់ចំណូលតិចជាង 2 ដុល្លារក្នុងមួយថ្ងៃ គឺស្ថិតនៅ ខាងក្រោមភាពក្រីក្រនៃពិភពលោក។
ទន្ទឹមនឹងនេះដែរអគ្គលេខាធិការបានគីមូនថ្លែងថាឆ្នាំ 2015 គឺមានសារៈសំខាន់ជាពិសេសគឺក្មេងជំនាន់ក្រោយ ដែលអាចសម្រេចបាន ចុងបញ្ចប់នៃការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs) និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយក្នុងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាស់។
នៅក្នុងឆ្នាំ២០១៥ ចំណុចសំខាន់របស់ពិភពលោក គឺ បើកឱកាសសម្រាប់ការផ្លាស់ប្តូរ ជីវិតរស់នៅឲ្យកាន់តែប្រសើឡើង គឺអាស្រ័យទៅលើ មនុស្សវ័យក្មេងជំនាន់ក្រោយអាចដាក់បញ្ចប់ភាពអត់ឃ្លាននិងការពារផលវិបាក ផលប៉ះពាល់នៃបាតុភូតនៃការប្រែប្រួលអាកាសធាតុសកល។
កំណត់ការរំពឹងទុកសម្រាប់ម្ចាស់អនាគតនៃពិភពលោកដែលអគ្គលេខាធិការបាងគីមូនបានអំពាវនាវដល់យុវជនដើម្បីឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ កសាងអនាគតភ្លឺស្វាងសម្រាប់មនុស្សគ្រប់គ្នានៅលើពិភពលោក រស់នៅក្នុង ភាព រីករាយនិងមានសក្តានុពលដ៏ធំមួយរបស់ប្រជាជនវ័យក្មេងនៅទូទាំងពិភពលោក មានលំនឹងក្នុងឆាកជីវិត្ត ។
លោកបាងគីមូនបញ្ចាក់ទៀតថា យុវវ័យមានឱកាសដើម្បីបង្កើនចំណេះដឹងរបស់ពួកគេក្នុងការប្រើបច្ចេកវិទ្យាទំនើបនិងចូលរួមក្នុងការដោះស្រាយបញ្ហាដ៏សំខាន់មួយនៃសង្គមមនុស្សដើម្បីលើកកម្ពស់ការអភិវឌ្ឍដ៏ទូលំទូលាយ។
ប្រធានអង្គការសហប្រជាជាតិបានអំពាវនាវ យុវជនជាសកលគួរខិតខំដើម្បីមានភាពសក្ដិសមជាពលរដ្ឋនៃសង្គមវិជ្ជមាន។ការពង្រឹងសាមគ្គីភាពការលើកកម្ពស់ការប្រយុទ្ធប្រឆាំងនឹងការរើសអើង ពលរដ្ឋទាំងអស់រស់នៅដោយមានសមភាពនេះ សម្ថភាព ក្នុងការកសាងសន្តិភាពនិងយុត្តិធម៌ប្រកបដោយនិរន្តរភាពនៅលើផែនដីបង្កើតទំនាក់ទំនងមិត្តភាពនិងការយល់ដឹងគ្នាទៅវិញទៅមក នៅទូទាំងពិភពលោក។ លោកបានសង្កត់ធ្ងន់ថាយុវជនគឺមានន័យស្រដៀងនឹងកម្លាំងថាមពលនិងគំនិត, ឧបករណ៍ដែលត្រូវការដើម្បីផ្លាស់ប្តូរពិភពលោកឆ្ពោះទៅមួយថ្ងៃកាន់តែល្អប្រសើរ។
ក្រុមអ្នកវិភាគយលឃើញថា យុវជនជំនាន់ក្រោយដែលមានការយលដឹងខ្ពស់ មានផ្នាត់គំនិត្យរស់នៅបើកជំហរទូលំទូលាយ អាចជួយឲ្យពិភពលោកមានសន្តិភាពបាន។ គម្រោងអភិវឌ្ឍន៍ សហសវត របស់អង្គការសហប្រជាជាតិដែលមានរយៈពេល១៥ឆ្នាំចាប់តាំងពីឆ្នាំ២០០០ដល់ឆ្នាំ២០១៥ ពេលនេះបានបញ្ចប់ទៅហើយ ប៉ុន្តែមិនមានភាពរីកចំរើនទល់តែសោះ។ ពលរដ្ឋនៅលើពិភពលោកស្ថិតនៅក្នុងភាពក្រីក្រដដែល អំពើហឹង្សាក្នុងសង្គមកាន់តែកើនឡើង ពលរដ្ឋគ្មានការងាធ្វើក៏កាន់តែច្រើន ពិសេដគឺសេដ្ឋកិច្ចពិភពលោកនៅតែបន្តធ្លាក់ចុះដដែល ការបំពិលបរិយាកាស់នៅតែ ជំនុចមិនចុះសម្រុងនិងគ្នា។
ទាំងនោះបានបង្ហាញយ៉ាងច្បាប់ថានយោបាយដឹកនាំរបស់មនុស្សជំនាន់មុខ មិនអាចធ្វើឲ្យពិភពលោកស្រស់បំព្រោងនោះឡើយ គឺមានតែភាពជម្រុងជម្រេះគ្នា មិនអាចដោះស្រាយចេញតែប៉ុណ្ណោះ។ មានតែយុវវ័យជំនាន់ក្រោយប៉ុណ្ណោះ ដែលអាចសម្រេចជោគជ័យ ក្នុងការប្រែក្លាយពិភពលោកប្រកបដោយសន្តិភាព និរន្តរភាព ។ ការពង្រីកទំនាក់ទំនង់ បើកជំហរ ការយលដឹងខ្ពស់ មិនអាត្មានិយមដូចសម័យកាលនេះទើមប្រែក្លាយរឿងរាវទាំងឡាយឲ្យប្រសើឡើងវិញ។
ប៉ុន្តែអ្វីដែលមនុស្សជំនាន់មុនបន្សល់ទុកគឺការបែកបាក់ ការបាត់បង់ ហើយយុវជនជាអ្នករង្គ្រោះដែលត្រូវជួសជុល ត្រូវរៀបចំសាជាថ្មីឡើងវិញ ហើយចំណាយពេលយ៉ាងយូ ។ ផលលំបាក់ដែលយុវជនត្រូវប្រឈមមុខនាពេលនេះគឺធ្វើយ៉ាងណាឲ្យបរិយាកាសពិភពលោកប្រសើឡើងវិញ ទើបអាចជួយសង្គ្រោះភពផែងដីគេចផុតពីគ្រោះមហន្តរាយធម្មជាតិ៕