រថភ្លើង មួយខ្សែបានបើកបុកជាមួយ រថយន្ដស្ថិតនៅខាងក្រៅក្រុងញូវយ៉ក អាមេរិកកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១៥បណ្ដាលឱ្យបាត់បង់ជីវិត៧នាក់ និងរងរបួស១២នាក់ ។
ប្រភព ព័ត៌មានNBCបានផ្សព្វផ្សាយថា អ្នកបើកបររថយន្ដបានស្លាប់ ហើយ អ្នករួមដំណើរក្នុងរថយន្ដទាំង៥នាក់ទៀត ក៏ស្លាប់ផងដែរ បន្ទាប់ពីត្រូវរថភ្លើងបុក បណ្ដាលឱ្យឆាប់ឆេះក្នុងផ្នក់ភ្លើងកាលពី វេលាម៉េាង៦និង៣០នាទីព្រលប់ម៉េាង នៅក្នុងតំបន់ ។
ក្រុម ហ៊ុន Metro-North ដែលជាអ្នក ប្រតិបត្ដិការសេវារថភ្លើងបានបពា្ជាក់ ដែរថា រថភ្លើងHarlem Line ជាមួយរថយន្ដពិតប្រាកដមែន ប៉ុន្ដែ ប្រភពនេះមិនបពា្ជាក់ពីគ្រោះថ្នាក់ដល់ អាយុជីវិតមនុស្សប៉ុន្មាននាក់ឡើយ ។ រថ ភ្លើងនេះដឹកអ្នកដំណើរជិត៨០០នាក់ ។
ក្រុម ជួយសង្គ្រោះបានទៅដល់កន្លែង កើតហេតុដើម្បីធើ្វសកម្មភាពជួយអ្នក ដំណើរតាមរថភ្លើងដែលជាប់គាំងក្នុង រថភ្លើង។ រថភ្លើងនេះនៅមុនពេលកើត ហេតុបានចរាចរណ៍ចាកចេញពី Grand Central TerminaltMbn; Manhattan ។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បាន រាយការណ៍ថា ហេតុការណ៍រថភ្លើងបុក រថយន្ដបានកើតឡើងនៅក្នុងតំបន់Valhalla ជិតទីក្រុងញូវយ៉ក ។ ប្រភពបន្ដ ថា មនុស្សច្រើននាក់បានរងរបួស ។
រថយន្ដ សង្គ្រោះបន្ទាន់ប្រមាណ៥០ ទៅ៦០គ្រឿងបានទៅដល់កាន់កន្លែង កើតដើម្បីដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ។ អ្នកដំណើរខ្លះបានវាយបំបែក កពា្ចក់ទូរថភ្លើង ហើយនាំគ្នារត់ចេញ ទាំងតក់ស្លុតក្នុងចិត្ដ ។ ប្រព័ន្ធទំនាក់ ទំនងសង្គម Twitter បានបង្ហាញថា ទូរថ ភ្លើងត្រូវភ្លើងឆេះ ហើយបាញ់ផ្សែងខ្មួល ខ្មាញ់ទៅលើលំហរអាកាស ៕