មន្ដ្រី ហ្សក់ដង់បានប្រកាសថា និង ប្រហារជីវិតអ្នកទោសរបស់ក្រុមIS ដើម្បីជាការសងសឹកដល់អាកាសយានិក ហ្ស៊កដង់ដែលត្រូវក្រុមអ្ស៊ិ្លាមបង្កើត រដ្ឋដុតទាំងរស់នៅក្នុងទ្រុងដែក ។
ក្រុម IS បានផ្សព្វផ្សាយខ្លិបវិដេអូ ដុតអាកាសយានិកហ្ស៊កដង់ឈ្មោះ Muath Al kasasbeh នៅក្នុងទ្រុងដែកកាលពី យប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥ ។ ប៉ុន្ដែ បណ្ដាញទូរទស្សន៍បានបញ្ជាក់ថា សកម្ម ភាពដុតអាកាសយានិកហ្ស៊កដង់ទាំងរស់ អាចធ្វើឡើងតាំងពីខែមករា មកម្ល៉េះ ពេលនេះគេកំពុងតែស្រាវជ្រាវពីព័ត៌ មានខាងលើឱ្យបានច្បាស់លាស់ ។
មន្ដ្រីហ្ស៊កដង់បានថ្លែងថា ហ្ស៊កដង់ នឹងប្រហារជីវិតពួកឧទ្ទាមជាក្រុមភេរវករច្រើននាក់ដើម្បីជាការ សងសឹកក្នុង នោះមានទាំងស្ដ្រីអ្នកទោសជនជាតិអ៊ី រ៉ាក់ដែលទីក្រុងAmman មានគម្រោង ដោះលែងដើម្បីដោះដូរជាមួយចំណាប់ ខ្មាំងអាកាសយានិកនោះផងដែរ ។
គេនៅ មិនទាន់អាចបង្ហាញឱ្យឃើញភ្លាមៗបានទេអំពីខ្សែវីដេអូដែលបុរស ម្នាក់ស្រដៀងអាកាសយានិក Mouath al-Kasaesbeh ឈរនៅក្នុងទ្រុងពណ៌ខ្មៅ មួយនៅមុនពេលត្រូវដុតទាំងរស់នោះ ឡើយ។ ការប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់ មន្ដ្រីហ្ស៊កដង់នោះបញ្ជាក់ឱ្យឃើញថា ហេតុការណ៍ពិតជាមានប្រាកដមែន ហើយ ។
ដែនអាកាសនៅក្នុងប្រទេស ស៊ីរីក្នុងសម្ពន្ធមិត្ដដឹកនាំដោយអាមេរិក ប្រឆាំងទៅលើក្រុមអិស្លាមបង្កើតរដ្ឋ នោះអាចនឹងចាត់វិធានការយ៉ាងម៉ឺង ម៉ាតដើម្បីឆ្លើយតបទៅនឹងក្រុមភេរវករទាំងនេះ ។អ្នកនាំពាក្យ កម្លាំងយោធាហ្ស៊កដង់ លោក Mamdouh al Ameri បានថ្លែង ថា“ការសងសឹកនឹងធ្វើឡើងទ្រង់ទ្រាយធំ ឱ្យដូចទំហំទុក្ខដែលក្រុមនេះធ្វើមកលើហ្ស៊កដង់”។ លោកបានថ្លែងបែបនេះនៅ តាមកញ្ចក់ទូរទស្សន៍ដែលបញ្ជាក់ពីការស្លាប់របស់អាកាសយានិកក្រោយការ ចាប់ ជាចំណាប់ខ្មាំងដោយពួកភេរវករអិស្លាម បង្កើតរដ្ឋកាលពីខែធ្នូ ឆ្នាំ២០១៤ ។
ព័ត៌មានពីការដុតជនជាតិហ្ស៊កដង់ ទាំងរស់បានធ្វើឱ្យពលរដ្ឋទាំងមូលមាន ការតក់ស្លុតយ៉ាងខ្លាំង ហើយពេលនេះក៏ មានបាតុកម្មកើតឡើងប្រឆាំងរដ្ឋាភិបាល ដែលមិនមានវិធីសាស្ដ្រដោះស្រាយជួយ ដល់ចំណាប់ខ្មាំងដែលក្រុមIS ចាប់ខ្លួន។
កន្លង មកក្រុមIS បានស្នើសុំដោះដូរ អ្នកទោសដែលត្រូវហ្ស៊កដង់ចាប់ខ្លួនជា មួយអាកាសយានិក ប៉ុន្ដែការចចារដោះ ដូរនេះមិនឯកភាពគ្នាទើបបណ្ដាលឱ្យ ហេតុការណ៍អាក្រក់បែបនេះកើតឡើង។ រដ្ឋាភិបាលហ្ស៊កដង់ ក៏មានឯកភាពដោះ ដូរចំណាប់ខ្មាំង ប៉ុន្ដែសុំឱ្យក្រុមIS បង្ហាញ ភស្ដុតាងថា អាកាសយានិករបស់ខ្លួន នៅមានជីវិតនៅឡើយ ។
ការ សម្លាប់ចំណាប់ខ្មាំងម្ដងមួយៗ របស់ក្រុមIS ធ្វើឱ្យក្រុមសហគមន៍អន្ដ ជាតិមិនអាចស៊ូទ្រាំនឹងទង្វើព្រៃផ្សៃរបស់ ក្រុមអិស្លាមបង្កើតរដ្ឋតទៅទៀតឡើង ដោយអំពាវនាវឱ្យបើកការវាយប្រហារ ជាទ្រង់ទ្រាយធំទៅលើក្រុមនេះ ។ កន្លង មកតំណាងរាស្ដ្រមកពីគណបក្សសាធា រណៈរដ្ឋអាមេរិកបានស្នើឱ្យរដ្ឋាភិបាល បញ្ជូនកម្លាំងទាហានថ្មើជើង១ម៉ឺននាក់ ទៅវាយប្រហារក្រុមIS ទើបមានប្រសិទ្ធ ភាព ។
សមាជិក ព្រឹទ្ធសភាមកពីគណបក្ស សាធារណរដ្ឋ លោក Lindsey Graham បានស្នើឱ្យដាក់ពង្រាយកម្លាំងថ្មើរជើង ប្រមាណ១ម៉ឺននាក់ក្នុងការវាយប្រហារ ទៅលើទីតាំងសំខាន់ៗរបស់ក្រុម IS នៅលើទឹកដីស៊ីរីនិងអ៊ីរ៉ាក់ ។
មាន ប្រសាសន៍នៅក្នុងកម្មវិធី Face The Nation របស់បណ្ដាញទូរទស្សន៍ CBS សមាជិកព្រឹទ្ធសភាអាមេរិកតំណាង ឱ្យរដ្ឋការ៉ូលីណាខាងត្បូងបញ្ជាក់ថា អា មេរិកគួរតែដឹកនាំវាយប្រហារទាំងលើ ដែនអាកាស និងដែនគោក ទើបអាច យកឈ្នះទៅលើក្រុម IS បើវាយប្រហារ តែពីលើដែនអាកាស ពិបាកក្នុងការយក ឈ្នះ ។ លោក Graham ក៏បានរិះគន់ដល់ សកម្មភាពវាយប្រហារពីលើដែនអាកាស របស់អាមេរិក ថាមិនមានប្រសិទ្ធភាព នោះឡើយ ទៅលើក្រុម IS ផ្ទុយទៅវិញ មានតែធ្វើឱ្យខាតបង់ធ្វើឱ្យក្រុមនេះកាន់ តែសាហាវជាងមុនទៅទៀត ។
លោក Graham បន្ដទៀតថា ស៊ីរីនិង អ៊ីរ៉ាក់ ប្រាកដក្លាយទៅជាទីតាំងរបស់ ក្រុមអ៊ិយស្លាមបង្កើតរដ្ឋ IS ក្លាយជាឈ្នាន់ សម្រាប់ក្រុមភេរវកម្ម បើកការវាយ ប្រហារនៅគ្រប់ទិសទីជុំវិញពិភពលោក ដូចជាក្រុមការវាយប្រហារភេរវកម្មថ្ងៃ ទី១១កញ្ញា២០០១នៅលើទឹកដីអាមេរិក។ ការវាយប្រហារភេរវកម្មកាលពីខែមុន នៅទីក្រុងប៉ារីសប្រទេសបារាំង គឺជា សញ្ញាជួងប្រកាសអាសន្នពីការវាយ ប្រហារភេរវកម្មជាទ្រង់ទ្រាយធំជាងនេះ នៅតំបន់អឺរ៉ុបទាំងមូល ។
កាលពី ថ្ងៃទី២៩មករា សមាជិកព្រឹទ្ធ សភាអាមេរិក Graham ក៏បានប្រកាស ផងដែរថា លោកនឹងបង្កើតគណៈកម្មាធិ ការស្ទាបស្ទង់មតិពីលទ្ធភាពដែលអាច ឈរឈ្មោះជាបេក្ខភាពដណ្ដើមតំណែង ប្រធានាធិបតីក្នុងការបោះឆ្នោតនាឆ្នាំ ២០១៦ ។
ការ សម្រេចប្រើប្រាស់កម្លាំងថ្មើរ ជើងជាទ្រង់ទ្រាយធំទៅលើក្រុម IS ពិបាក ធ្វើឡើងនាពេលនេះ ហើយវាអាចកើត ឡើងបាននៅពេលប្រធានាធិបតីថ្មីទី៤៥ របស់អាមេរិកចូលកាន់តំណែងក្រោយ ការបោះឆ្នោតនៅខែវិច្ឆិកា២០១៦ ។ នៅពេលនោះ ប្រសិនបើគណបក្សសាធា រណរដ្ឋទទួលជ័យជម្នះក្នុងការបោះឆ្នោត នោះ ការវាយប្រហារប្រាកដជាកើត ឡើងជាក់ជាមិនខាន ។
តាម លទ្ធផលស្ទាបស្ទង់មតិរបស់ អង្គការ Pew បង្ហាញឱ្យឃើញថា មាន ពលរដ្ឋអាមេរិក៥៥ភាគរយមិនគាំទ្រ ដល់ការប្រើប្រាស់កម្លាំងថ្មើរជើងវាយ ប្រហារក្រុម IS ។ ប៉ុន្ដែចំពោះពលរដ្ឋ ដែលគាំទ្រគណបក្សសាធារណរដ្ឋមាន រហូតដល់៧៥ភាគរយ គាំទ្រការវាយ ប្រហារទាំងនោះហើយបញ្ជាក់ឱ្យឃើញថា បើគណបក្សសាធារណរដ្ឋទទួលជ័យ ជម្នះក្នុងការបោះឆ្នោតនាឆ្នាំ២០១៦ ទាហានអាមេរិកប្រាកដជាមានការងារ ធ្វើបន្ដទៀត គឺវាយប្រហារក្រុម IS ។
គួរ បញ្ជាក់ផងដែរថា សង្គ្រាមវាយប្រហារក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន គឺប្រធានាធិបតីមកពី គណបក្សសាធារណរដ្ឋជាអ្នកផ្ដើមសង្គ្រាមទាំង អស់ ។
ការ សម្លាប់ចំណាប់ខ្មាំងដែលជាអ្នក សារព័ត៌មានជប៉ុននិងការដុតអាកាសយានិកហ្សកដង់ទាំងរស់បានធ្វើឱ្យ សហ គមន៍អន្ដរជាតិមិនអាចស៊ូទ្រាំអង្គុយមើល អំពើព្រៃផ្សៃរបស់ក្រុមអ៊ិកស្លាមបង្កើតរដ្ឋនោះឡើយ ចាំបាច់ត្រូវតែបញ្ចប់ក្រុមនេះ ដើម្បីបញ្ចប់ការគំរាមកំហែងដល់ អាយុជីវិតពលរដ្ឋជាច្រើននៅពេលខាងមុខបន្ដទៀត ។
ក្រុម IS កាន់តែបង្កើនសកម្មភាព វាយប្រហាររបស់ខ្លួននៅគ្រប់ទិសទីជុំ វិញ ពិភពលោកពេលនេះក៏បានអំពាវ នាវឱ្យបើកការវាយប្រហារថ្មីទៅលើ ប្រទេសបារាំងជាបន្ដទៀត។ នេះជាសកម្ម ភាពថ្មីបំផុតក្រោយរយៈពេលជិត១ខែ ដែលក្រុម IS វាយប្រហារទៅលើស្នាក់ ការកាសែតត្លុកបារាំងសម្លាប់មនុស្ស ១២នាក់ ។ ក្រុម IS ក៏បានអំពាវនាវឱ្យ បារាំងដោះលែងអ្នកទោស IS ដែលឃុំ ខ្លួននៅប្រទេសបារាំងជាបន្ទាន់ ៕
–