មណ្ឌលគិរី=នៅសាលាក្រុងសែនមនោរម្យនៅព្រឹកថ្ងៃទី០៤កុម្ភៈឆ្នាំ២០១៥ មានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងការចូលរួមរបស់ប្រពន្ធ័ផ្សព្វផ្សាយក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិក្រោមការរៀបចំរបស់អង្កការផេក( PACT)។ពិធីនោះមានការចូលរួមពីក្រុមប្រឹក្សាក្រុង.ស្រុកនិងអ្នកសារពត៏មាននិងទូរទស្សន៏ រួមនិងអង្កការភូមិខ្ញុំផងដែរ។
លោកស្រី ឃូត រតនា អ្នកសម្របសម្រួលអង្គការផេកបានអោយដឹងថាការរៀបចំកិច្ចប្រជុំនេះក្នុងគោលបំណងដើម្បីឲ្យមន្ត្រីក្រុមប្រឹក្សាក្រុងនិងស្រុករួមនិងអ្នកសារពត៍មានត្រូវសហការគ្នាយ៉ាងជិតស្និតក្នុងការផ្សព្វផ្សាយការអភិវឌ្ឍន៏តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ការពិភាក្សាពីកិច្ចការផ្សព្វផ្សាយពត៏មានស្តីពីសកម្មភាពរបស់ក្រុមប្រឹក្សាដល់សាធារណជននិងលើកស្ទួយសមធម៏ និងដើម្បីអោយមានការសហការគ្នាអោយកាន់តែប្រសើរឡើង។
ក្នុងឪកាសនោះដែរលោក ចាយ ថៃ សមាជិកក្រុមប្រឹក្សាក្រុងសែនមនោរម្យបានទទួលស្គាល់មួយយៈកន្លងមកនេះមិនបានមានការទំនាក់ទំនងសារពត៏មានដើម្បីសហការផ្សព្វផ្សាយឲ្យបានទូលំទូលាយនោះទេ។
ទើបមានកិច្ចប្រជុំពេលនេះបានយល់ដឹងពីភាពទូលំទូលាយរបស់ប្រពន្ធ័ផ្សព្វផ្សាយមិនអាចចោលបានទើបមានភាពសហការគ្នាឡើងវិញ និងជំរុញអោយមានការយល់ដឹងអំពីគោលគំនិតសំខាន់ៗនៃការអភិវឌ្ឍន៏តាមបែបប្រជាធិបតេយ្យអោយកាន់តែប្រសើររវាងប្រពន្ធ័ផ្សព្វផ្សាយនិងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិនេះ។


































