​ផ្សារ​ច្រាំង​ចំរេះ​អាជីវករ​យក​ផ្លូវ​ធ្វើជា​កន្លែង​លក់ដូរ​អាជ្ញាធរ​មើល​អត់​ឃើញ​

0

​រាជធានី​ភ្នំពេញ​៖ ប្រជា​ពលរ​ដ្ធ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​មួយ​ខ្សែ​ដែលជា​ផ្លូវ​ចូលទៅ​ផ្សារ​ច្រាំង​ចំរេះ​មានការ​រិ​គន់​យ៉ាងខ្លាំង​ដល់​អាជ្ញាធរ​ដែល​ដី​ដែល​បណ្ដែត​បណ្ដោយអោយ​អាជីវករ​យក​ផ្លូវ​សា​ធា​រណះ​ដែលជា​ផ្លូវ​សម្រាប់​បើករថយន្ត​បើក​ម៉ូតូ​ឆ្លងកាត់​នោះ​ដាក់លក់​បន្លែ ត្រី សាច់ ពេញ​ផ្លូវ​បង្កអោយមាន​ការស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​ពេលដែល​ធ្វើដំណើរ​ឆ្លងកាត់​តាមផ្លូវ​នោះ​។

បើតាម​ការ​បង្ហើប​ពី​ប្រជា​ពលរ​ដ្ធ​ដែល​រស់នៅ​ក្បែរ​ផ្សារ​ច្រាំង​ចំរេះ​ដែលមាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​7.8 ក្នុង សង្កាត់​ច្រាំង​ចំរេះ​2 ខណ្ឌ​ឬ​ស្សី​កែវ នេះ​គេ​ពុំដែល​ឃើញ​មាន​អាជ្ញាធរ​ណា​ចុះមក​រៀបចំ​សណ្ដាប់ធ្នាប់​នោះទេ​គឺមាន​តែ​អ្នកដើរ​យកលុយ​តាម​កន្លែង​លក់​ទោះបីជា​អាជីវករ​លក់​ពេញ​ទាំង​ផ្លូវ​យ៉ាងណា​ក៍ដោយ​ក៍​ខាង​ប្រធាន​ផ្សា​ច្រាំង​ចំរេះ​នោះ​មិន​

ខ្វល់ខ្វាយ​អ្វី​ដែរ​គឺ​អោយ​តែមាន​អ្នកលក់​ទៅយក​លុយ​តែម្ដង​ទោះបីជា​លក់​ដល់​កណ្ដាលផ្លូវ​យ៉ាងម៉េច​ក៍ដោយ​គឺ​ពុំទាន់​ដឹងថា មូលហេតុ​អ្វី​បានជា​អាជីវករ​ហាន​យក​ផ្លូវ​សា​ធារ​ណះ​មក​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​នោះទេ​ឬមួយ​ក៍លោក​ប្រធាន​ផ្សា​ច្រាំង​ចំរេះ​ទិញ​ផ្លូវ​សា​ធា​រណះ​ទុកអោយ​អាជីវករ​លក់ដូរ​ទេ​ដឹង​? ប្រជា​ពលរ​ដ្ធ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តាជួយ​

ចាត់វិធានការ​លើ​ផ្សារ​ច្រាំង​ចំរេះ​នេះ​ផង​កុំអោយ​លោក ប្រធាន​ផ្សារ​ឈ្លានពាន​យក​ផ្លូវ​សា​ធា​រណះ​ជួល​អោយ​អាជីវករ​លក់ដូរ​យក​លុយ​ដាក់​ហោប៉ៅ​ហើយ​បង្ក​ភាព​កកស្ទះ​ដល់​អ្នកដំណើរ​ជាច្រើន​នោះឡើយ​ប្រជា​ពលរ​ដ្ធ​សង្ឃឹមថា​៖ អាជ្ញាធរ​ពាក់ព័ន្ធ​ពិតជា​មិន​ប្រ​ងើយ​បើកដៃ​អោយ​លោក​ប្រធាន​ផ្សា​យកលុយ​ដាក់​ហោប៉ៅ​តែម្នាក់ឯង​ហើយ​បង្ក​ភាព​អ​នា​ធិ​ប្ប​តិ​យ​ខូច​សណ្ដាប់ធ្នាប់​សង្គម​យ៉ាង​ដូច្នេះ​ទេ​ហើយ​ប្រជា​ពលរ​ដ្ធ​ចាំ​មើលថា តើ​អាជ្ញាធរ​អាច​ចាត់ការ​រឿងនេះ​បានទេ​?៕DSCN4576 image (2)