ខេត្តបន្ទាយមានជ័យពលរដ្ឋខ្មែរដែលជាអាជីវករបានរាយការណ៍ ឲ្យដឹងនៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ
២០១៥នេះថា រយះពេលប៉ុន្មានថ្ងៃជាប់គ្នានេះ សមត្ថកិច្ចថៃបានជាប់ខ្លួនពលរដ្ឋខ្មែរជាបន្តបន្ទាប់ ក្រោយបទចោទប្រកាន់ថា លក់ដូរនិងនាំចូលទំនិញមិនស្រប់ច្បាប់ គេពន្ធ ឬរំលោភកម្មសិទ្ធិបញ្ញា ដែលបញ្ហានេះហាក់គ្មានអាជ្ញាធរ ឬមន្ត្រីកម្ពុជាចេញមុខទៅអន្តរាគមន៍និងដោះស្រាយទាល់តែសោះ។
ជាក់ស្តែង កាលពីព្រឹកមិញនេះអាជីវករខ្មែរម្នាក់ ត្រូវទាហានថៃចាប់ខ្លួនខណះជិះម៉ូតូក្នុងផ្សារ រោងគ្លឿ ស្រុកអារញ្ញ័ ខេត្តស្រះកែវ ប្រទេសថៃ ដែលការចាប់ខ្លួននេះពុំត្រូវបានគេដឹងថា ចាប់ខ្លួនដោយ សារមូលហេតុអ្វីនោះទេ។ចំពោះបញ្ហានេះក្រុមអាជីវករបានអះអាងថា សមត្ថកិច្ចថៃបានចាប់ខ្លួនពលរដ្ឋ ខ្មែរជាបន្តបន្តបន្ទាប់ក្នុងខែមករា ឆ្នាំ២០១៥នេះ ហើយករណីនេះសម្រាប់អាជ្ញាធរកម្ពុជាហាក់គ្មានការ អើពើឬចេញមុខអន្តរាគមន៍ឬដោះស្រាយជូនពលរដ្ឋខ្មែរនៅឡើយទេ។កាលពីប៉ុន្មានថ្ងៃមុននេះ ក៏មាន ការចាប់ខ្លួនអាជីវករខ្មែរ២នាក់ផងដែរ បញ្ហាបានធ្វើឲ្យអាជីវកររាប់ពាន់នាក់ដែលបោះទុនរកស៊ីក្នុងទឹកដី ថៃសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ពួកគាត់។
អាជីវករម្នាក់ឈ្មោះ កុសល្យ និងម្នាក់ឈ្មោះ តុលា បាននិយាយថា រាល់ថ្ងៃសមត្ថកិច្ចថៃរឹត បណ្តឹងយ៉ាងខ្លាំងចំពោះការរកស៊ីរបស់ជនជាតិខ្មែរលើទឹកដីរបស់គេ បានតម្លើងថ្លៃតូបជួលចាប់ពី ២០០០០បាត ទៅ៤០០០០បាត តម្លៃនេះគឺខ្ពស់កប់ពពក ធ្វើឲ្យពួកគាត់ជួបការលំបាកយ៉ាងខ្លាំង។ អាជីវករទាំងនេះ បានបន្តថាកាលពីឆ្នាំ២០១៤គឺថ្លៃតូបត្រឹមតែ៨០០០ទៅ១០០០០បាតប៉ុណ្ណោះ។ ហើយរយះពេលមួយខែនេះសមត្ថកិច្ចថៃ បានបើកឲ្យនាំចូលរួចតាមចាប់នៅតាមតូបវិញ ហើយចោទថា ជាទំនិញខុសច្បាប់។
ជុំវិញការចាប់ខ្លួនអាជីវករខ្មែរ លក់ដូរក្នុងផ្សាររោងគ្ល្រឿជាបន្តបន្ទាប់នេះ ភ្នាក់ងារប៉ុស្តិលេខ៣ ប្រចាំខេត្តជាប់ជាយដែនមិនអាចសុំការ អធិប្បាយពីលោក នេត សារី អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវបានទេ ព្រោះទូរសព្ទ័មិនអាចទំនាក់ទំនងបាន។
ដោយឡែកលោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងកម្ពុជា ថៃ បាន ឲ្យដឹងតាមទូរសព្ទ័ថា ករណីនេះលោកមិនទាន់ទទួលបានពត៌មាននៅឡើយទេ ចាំលោកឲ្យមន្ត្រីរបស់ ខ្លួនចុះស្រាវជ្រាវ។លោកបានបន្តថា កន្លងមកគឺអាជ្ញាធរថៃចាប់ទំនិញ ដេថ្មីបន្លំដាក់យីហោដូចយីហោ ផលិតផលស្រុកគេ ទើបគេចាប់ទាំងទំនិញនិងចាប់ទាំងម្ចាស់ .។

ដោយឡែកនៅល្ងាចថ្ងៃទី៤ ខែកុម្ពះ២០១៥នេះ ក៏មានសេចក្ដីរាយការណ៏មកថា មានស្ត្រីជាអា ជីវការម្នាក់ ត្រូវបានសមត្តកិច្ចថៃ ចាប់ខ្លួនដោយចោទថា ដើរលក់ឆ្នោតក្នុងទឹកដីរបស់គេ ជុំវិញបញ្ហា ចាប់ស្រីរងគ្រោះខាងលើនេះ មិនដឹងជាវាសនាទៅជាយ៉ាងណានោះទេ ឬក៏ត្រូវបង់ខាតថវិការប៉ុន្មាន នោះដែរ ទើបត្រូវបានរួចខ្លួនមកវិញនោះ ។


































