​ឆ្លៀត​ពី​ការងារ​រត់​ម៉ូតូឌុប​ត​ខ្សែភ្លើង​ឆក់​ត្រី​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​

0

​ ​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​រូបគាត់ ឆ្លៀត​ពី​ការងារ​រត់​ម៉ូតូឌុប ហើយ​ត​ខ្សែភ្លើង​ឆក់​ត្រី សម្រាប់ធ្វើ​ម្ហូប ស្រាប់តែ​ភា្ល​ត់​ស្នៀត ឆក់​ខ្លួន ឯង ស្លាប់ចោល​ប្រពន្ធ​កូន​ឲ្យ​នៅ​កំព្រា​។​​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៨ និង​៣០​នាទី ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខផ្ទះ​គ្មាន​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោ ធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​c3
​ ​ជនរងគ្រោះ​ឈ្មោះ សៅ សា​វន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ មានមុខរ​បរជា​អ្នករត់ម៉ូតូឌុប ហើយដោយ​សល់​វេលា​តិចតួច រូបគាត់​បាន​ឆ្លៀតពេល​ត​ខ្សែភ្លើង ដើម្បី​ឆក់​ត្រី សម្រាប់ធ្វើ​ម្ហូប ខណៈ​កំពុង​ឆក់​ត្រី​នោះ ជនរងគ្រោះ​បាន​ដោត​ដង​ឈើ​ឆក់​នៅលើ​គោក ហើយ​រូបគាត់​បាន​ដើរ​ចុះទៅ​ក្នុង​ទឹក ដើម្បី​រាវរក​ត្រី ស្រាប់តែ​ទាក់​ខ្សែភ្លើង​រលំ​ដង​ឈើ​ឆក់​នៅ​ធ្លាក់ចូល​ក្នុង​ទឹក ឆ្លង​ចរន្ត ឆក់​ជនរងគ្រោះ តែម្តង ។​c4
​ ​សមត្ថកិច្ច​ប្រាប់​បន្តថា ដោយ​ឃើញបែបនេះ ប្រពន្ធ​ជនរងគ្រោះ បាន​ស្រ​វ៉ា ចុះទៅ​ក្នុង​ទឹក ដើម្បី​ជួយ​ប្ត្តី​របស់គាត់ ក៏ត្រូវ​ខ្សែភ្លើង​ឆក់​ដែរ ប៉ុន្តែ​ត្រូវបាន​សាច់ញាតិ ស្ទុះ​ស្រ​វ៉ា​ទៅ​ដក​ឌុយ​ភ្លើង​ចេញ​ទាន់ពេលវេលា ទើប​ប្រពន្ធ​មិន​ស្លាប់ គឺ​ស្លាប់​តែ​បុរសរងគ្រោះ​ប៉ុណ្ណោះ​។​c2 c1
​សមត្ថកិច្ច​ប្រាប់​បន្ត​បញ្ជាក់ថា ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ន​គ​របាល​ជំនាញ ចុះ​ដល់​កន្លែងកើតហេតុ ពិនិត្យឃើញថា បុរសរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ករណី​ឆក់ ខ្សែភ្លើង​ប្រាកដ​មែន ។ ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់ សព​បុរសរងគ្រោះ ត្រូវបាន​ប្រគល់ ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕