​នគរបាល​ខណ្ឌដង្កោ​ឃាត់​ជនសង្ស័យ​៤​នាក់​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​

0

ភ្នំពេញ​   ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ដង្កោ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែកកំពឹស ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង នៅ​លំនៅដ្ឋាន​មួយកន្លែង ស្ថិតនៅ​ភូមិ​ព្រែកកំពឹស សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១៤ រសៀល ថ្ងៃទី​៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥​។​IMG-20150203-WA0122
ជនសង្ស័យ ពាក់ព័ន្ធ​ករណី​ជួញដូរ និង ប្រើប្រាស់​គ្រឿង​ញៀន ទាំង ៤​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១​ឈ្មោះ យ៉ុ​ន សុភ័ណ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ព្រែកកំពឹស សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ទី​២​ឈ្មោះ សីហា ពុទ្ធា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​សន្តិ សុខ​មណ្ឌល​សុខភាព​ជើងឯក រស់នៅ​ភូមិ​រលួស សង្កាត់​ជើង ឯក ខណ្ឌដង្កោ ទី​៣​ឈ្មោះ អ៊ុង សិលា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរប​ជាង​ដាក់​វាំងនន រស់នៅ​ភូមិ ព្រែក​ប្រណាក សង្កាត់​ជើងឯក ខណ្ឌដង្កោ និង​ទី​៤​ឈ្មោះ ហឹម ណា​រ័ត្ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់នៅ​ភូមិ​ទំនប់​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​សែន​សុខ​។​CAM03831
លោក​វរសេនីយ៍ទោ ហួរ ម៉េង​វ៉ាង នាយផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​ឲ្យ​ដឹងថា ដោយមាន​ការបញ្ជា​ពី​លោក យឹម សុជាតិ អធិការ​ខណ្ឌដង្កោ ទើប​លោក​ដឹកនាំ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែកកំពឹស ចុះបង្ក្រាប​ទីតាំង​ផ្ទះ​ជួញដូរ និង​ផ្តល់​កន្លែង​ប្រើប្រាស់​គ្រឿងញៀន ឃាត់​បាន​ជនសង្ស័យ ៤​នាក់ ដូច​បាន​រៀបរាប​ខាងលើ ដកហូត​បាន​ថ្នាំញៀន ០៧ កញ្ចប់ ប្រដាប់​ប្រើប្រាស់​មួយចំនួន ដាវ កាំបិត ពូថៅ កន្ត្រៃ ជំ​ពុស​ទង់ និង​វត្ថុតាង​មួយចំនួនទៀត ព្រមទាំង​ម៉ូតូ ០២​គ្រឿង ក្នុងនោះ ម៉ូតូ ម៉ាក វ៉េវ ០១ គ្រឿង និង​ម៉ូតូ ម៉ាក ស្តេ​ប ០១ គ្រឿង ។​IMG-20150203-WA0120
លោក​វរសេនីយ៍ទោ ហួរ ម៉េង​វ៉ាង ប្រាប់​បន្តថា ជនសង្ស័យ​ទាំង ៤​នាក់ ក្នុងនោះ​ម្នាក់​ឈ្មោះ យ៉ុ​ន សុភ័ណ គឺជា​អ្នកជួញដូរ និង​ផ្តល់​ទីតាំង​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន ចំណែក ៣​នាក់​ទៀត គឺជា​អ្នកប្រើប្រាស់​។ ការឃាត់​ខ្លួន​ជន​ស​ង្ស័ ពាក់ព័ន្ធ​ករណី​ជួញដូរ និង ប្រើប្រាស់​
​គ្រឿងញៀន ទាំង ៤​នាក់ គឺ​បន្ទាប់ពី​ទទួលបាន​ព័​ត៍​មាន​សំងាត់​ពី​ប្រជាពលរដ្ឋ​ល្អ ទើប​លោក​សុំ​ការបញ្ជា​ពី​លោក យឹម សុជាតិ អធិការ​ខ​ណ្ឌេ​ង្កោ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែកកំពឹស ចុះបង្ក្រាប​តែម្តង រួច​នាំយក​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ធ្វើការ​សាកសួរ​។​IMG-20150203-WA0119
លោកនាយ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​​បញ្ជាក់​ឲ្យ​ដឹងថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៤​នាក់ សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​រង់ចាំ​កសាង​បញ្ជូន​សំណុំរឿង​ទៅកាន់​សាលា ដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​តាមច្បាប់​។​IMG-20150203-WA0121