សង្សា​សុំ​បែក​!​នារី​អ្នករាំ​តាម​វង់​តន្ត្រី​ម្នាក់​ចងក​សំលាប់ខ្លួន​

0

​ខេត្តកំពង់ចាម​: ​នារី ជា​អ្នករាំ​តាម​វង់​តន្ត្រី​ម្នាក់ បានសម្រេច​ចិត្ត​ចងករ សម្លាប់ខ្លួន​ដោយសារ តែ​សង្សា របស់​នាង​សុំ​បែក​គ្នា ។​សព​នារី​រងគ្រោះ  ​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ល្ងាច​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ ២០១៥ នៅក្នុង​បន្ទប់ ផ្ទះជួល ស្ថិតក្នុង​ភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ប៉ុន្តែ​សម្មត្ថកិច្ច​ជំនាញ​បាន​អះអាងថា​នារី​រងគ្រោះ​អាច​ចងករ​សំលាប់​ពី​ពេល​រៀប​ភ្លឺ​ក្នុង​ថ្ងៃ​ដដែល​ព្រោះ​សព​មិនទាន់​ធុំក្លិន​។​image(1)
​សម្មត្ថកិច្ច​នគរបាល​ក្រុង​កំពង់ចាម​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹងថា នារី​រងគ្រោះ ឈ្មោះ អា​នី ហៅ​អាណ​យ អាយុ​ប្រហែល​២២​ឆ្នាំ មុខរបរ​ជា អ្នករាំ​តាម​វង់​ដ​ន្ត្រី មាន​ស្រុកកំណើត នៅ​ខេត្តក្រចេះ​។ លោក​បន្ត​ឲ្យ​ដឹង​ទៀតថា តាម​ម្ចាស់​ផ្ទះជួល​បាន​បំភ្លឺ​ទៅ​សម្មត្ថកិច្ច​ថា កាលពី​ថ្ងៃទី​២ ម្សិលមិញ នារី​រងគ្រោះ បាន​ឈ្លោះ ប្រកែក​ជាមួយ​សង្សា របស់​នាង ហើយ​ក្នុង​ជម្លោះ​នោះ គេ​បាន​ឮថា ខាង​សង្សារ​បស់​សុំ​បែក​គ្នា ហើយ​ខាង​ប្រុស ក៍​ចេញទៅ បាត់ ទៅ​នៅ​យប់​ថ្ងៃ​ឈ្លោះ​នោះ ។image

លុះ​នៅ​ថ្ងៃទី​៣​នេះ ឃើញ​នាង​បិទទ្វារ​បន្ទប់​មិន​ព្រម​ចេញ​ក្រៅ​សោះ រហូតដល់​ម៉ោង​៥​ល្ងាច ដោយមាន​ការសង្ស័យ​ព្រោះ​ហៅ​មិន​ឆ្លើយ ទើប​ម្ចាស់ផ្ទះ​បើកទ្វារ​ចូលក្នុង​បន្ទប់​ឃើញ​នាង បាន​ចងក ស្លាប់​បាត់ទៅហើយ​។ សម្មត្ថកិច្ច​បាន​ឲ​ដឹង​ទៀតថា នារី​រងគ្រោះ​នោះ បាន​ប្រើ​ដៃ​អាវ​យកមក ចងក ជាប់​ទៅ​ចំ​រ៉ឹង​បង្អួច បន្ទប់​ផ្ទះជួល ។​image(2)
​ករណីនេះ​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​បញ្ជាក់ថា ក្រោយ​ពិនិត្យ​រួច​សព​នារី​រងគ្រោះ​ពិតជា ស្លាប់​ដោយសារ​ចងក​ធ្វើអត្តឃាត​មែន​  បច្ចុប្បន្ន សព​នារី​រងគ្រោះ មិនទាន់មាន​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​នៅឡើយ​ទេ ហើយ​ក្រោយ​ការពិនិត្យ សព​នារី​រងគ្រោះ និង​ដឹក​ទៅ​តម្កល់ទុក​នៅ​វត្ត​បឹង​កុក រងចាំ​បូជា​នៅ​ថ្ងៃទី​៤ នោះ បើ​មិនឃើញ​មាន​សាច់ញាតិ មក​ទទួល​យកទៅ​៕