ជនសង្ស័យ​ចំនួន​ពី​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពីបទ​ជួញដូរ​គ្រឿងញៀន​​ជនសង្ស័យ​ចំនួន​2 នាក់

0


​ដែល​ត្រូវជា​ម្តាយក្មេក​នឹង​កូនប្រសារ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​
​បន្ទាប់ពី​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅវេលា​ម៉ោង​18:00​នាទី ល្ងាច​ថ្ងៃទី​03​ខែ មករា
​ឆ្នាំ​2015 ស្ថិតនៅ​ក្នុងភូមិ​ស្បែក​គឺ​ឃុំ​កណ្តោល ជ្រុំ ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​។​v3
​លោក​វរ​:​សេនីយ៍ ជា​  ជឿន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ឱ្យដឹងថា​
​ជនសង្ស័យ​ទី​1​ឈ្មោះ ប៉ាវ​  សុផល ភេទ​ស្រី អាយុ​55​ឆ្នាំ និង​ទី​2 ឈ្មោះ​ឡេង​  ចាន់ទី ភេទ​
​ប្រុស អាយុ​24 ឆ្នាំ​នាក់​ទាំង​2​រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ហើយ​សមត្ថកិច្ច​រឹបអូស​បាន​
​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស ចំនួន​17​កញ្ចប់ ស្មើនឹង​14.60g ចំណែក​ថ្នាំញៀន​ជនសង្ស័យ​v2
​ទិញ​មកពី​ភ្នំពេញ​និង​នៅក្នុង​ពញាក្រែក​។​លោក​វរ​សេនី បាន​ប្រាប់​បន្តថា​ក្នុងការ​ចុះបង្ក្រាប​
​នេះ​មានការ​ចូលរួម​ពី​កងកម្លាំង​របស់លោក​ចំនួន​5​នាក់ និង​កងកម្លាំង​មូលដ្ឋាន ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ​v1
​បន្ទាប់ពី​ធ្វើ​សកម្មភាព បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​2​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន
​នគរបាល​ខេត្ត​ត្បូងឃ្មុំ​កំពង់​សាកសួរ​និង​សើ​ប​អង្កេត​បន្តទៀត​។​
​លោក​វរ​:​សេនីយ៍​ត្រី ជា​  ជឿន​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត​ត្បូងឃ្មុំ​
​បាន​ប្រាប់ បន្តថា​ជនសង្ស័យ​ធ្វើ ការជួញដូរ​យ៉ាងសកម្ម​រយៈពេល​10​ទៅ 10​ឆ្នាំ ជាង​មកហើយ​