ហេតុការណ៏ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសាកសពអណ្តែតទឹក ត្រូវបានគេប្រទះឃើញដោយដៃខាងឆ្វេងមានជាប់ខ្នោះ មិនដឹងពីមូលហេតុទៀតផង។
សាកសពដែលគេប្រទះឃើញខាងលើ ស្ថិតនៅតាមដងទន្លេបាសាក់ ត្រង់ចំណុចភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោង២ និង១០នាទី ថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ២០១៥នេះ។
តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចឲ្យដឹងថា សាកសពជាមនុស្សប្រុស អាយុចន្លោះពី ៣០ទៅ៤០ឆ្នាំ កំពស់១ម៉ែត្រ៥០ មានមាឌធំ សក់ស្លូត ពាក់អាវពណ៌លឿងលាយសឆ្នូត ឡេវមានពណ៌ទឹកប្រាក់ ស្លៀកខោជើងវែងពណ៌ខ្មៅ មានខ្សែក្រវ៉ាត់ខ្មៅពណ៌ស ពាក់នាឡិកាសមួយគ្រឿង ហើយមានស្រោមទូរស័ព្ទពណ៌ខ្មៅ នឹងដៃខាងឆ្វេងជាប់ខ្នោះម្ខាងទៀត។
សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋាន ថាករណីនេះជាករណីលោតទឹកសម្លាប់ខ្លួន ឬករណីឃាតកម្មនោះទេ ប៉ុន្តែតាមការធ្វើកោសល្យវិច័យសាកសពបាក់ឆ្អឹងកងក ដូចជាទទួលរងនូវការវាយដុំ។
ក្រោយពេលធ្វើកោសល្យវិច្ឆ័យ សមត្ថកិច្ចបានវិចខ្ចប់ទៅរក្សាទុកនៅក្នុងវត្តពោធិព្រឹក ហើយអំពាវនាវឲ្យ ក្រុមគ្រួសារដែលបាត់សមាជិកគ្រួសារ ដែលមានភិនភាគដូចខាងលើ សូមប្រញ៉ាប់ទាក់ទងមកសមត្ថកិច្ចដើម្បីទទួលយកទៅធ្វើបុណ្យ។




































