ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទ្រា​ស្រុក​បារាយណ៍ ត្រូវបាន​គេ​ឃុបឃិត​គ្នា​លក់ 70000​ដុល្លា អាជ្ញាធរ អធិការ ថា​អត់​ដឹង

0

​កំពង់ធំៈ មានការ​ភ្ញាក់ផ្អើល​មួយ នៅក្នុង​ទឹកដី​ស្រុក​បារាយណ៍ ដោយហេតុថា​មាន​ឈ្មួញ​ដឹក​ដី​យកមក​ចាក់ នៅក្នុង​ទីធ្លា​របស់​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ទ្រា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដោយ​ឈ្មួញ​បាន​អះអាងថា ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ទ្រា ដែលមាន​ទំហំ​ទទឹង ២០​បណ្តោយ​១០០ ត្រូវបាន​Image7អាជ្ញាធរ អធិការ ស្នងការ លក់​ឲ្យ​លោក អ៊ុក វ៉ុ​ន ដែលជា​ឈ្មួញកណ្តាល ហើយ​លោក អ៊ុក វ៉ុ​ន ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ឧ​ញ៉ា​ដី​វាល​ក្រោម បច្ចុប្បន្ន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ត្រូវបាន​លោក​អ៊ុន វ៉ុ​ន លក់​ឲ្យ​លោក ថោង ប៉េង​លៀត ក្នុង​តំលៃ ៧​ម៉ឺន​ដុល្លា ហើយ រឿង​ត្រូវបាន​បែកធ្លាយ ដោយសារ​អ្នកទិញ​ដី​ប្រ​ញ៉ាប់​ដឹក​ដី​យកមក​ចាក់​នៅ​ប៉ុស្តិ៍​រដ្ឋបាល ។​Image9
​លោក រិ​ទ្ធ នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទ្រាល បាន​ឲ្យ​ដឹងថា ពីមុនមក​លោក​មិនដែល​ដឹង​ទាល់តែសោះ ថា​ប៉ុស្តិ៍ រដ្ឋបាល​ដែល​ខ្លួន​ប្រចាំការ​រាល់ថ្ងៃ​ត្រូវបាន​គេ​នាំគ្នា​ស​ញ្ញ៉េ​លក់​តាំងពី​កាលណា នៅ​សុកៗ​ស្រាប់តែ​លោក ថោង ប៉េង​លៀត មក​ប្រាប់ថា​ប៉ុស្តិ៍​នេះ​ត្រូវបាន​គេ​លក់​ឲ្យ​លោក​ហើយ ក្នុង​តំលៃ​៧​ម៉ឺន​ដុល្លា តែ​កក់​មុន​៥៤០០០​ដុល្លា ក្នុងនោះ​មេកា​របស់លោក ថោង ប៉េង​លៀត បាន​នាំយក​ឯកសារ​មក​បង្ហា​ញ លោក​បានឃើញ​ច្បាស់​ដោយ​មានការ​ចុះហត្ថលេខា ដោយ​លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​បារាយណ៍ លោក អ៊ឹម វ៉ុ​ន​អធិការ​ង​ស្រុក​បារាយណ៍ និង​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ សុ​ផេង អតីត​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ចំនែក​មួយច្បាប់​ទៀត​គឺជា​ច្បាប់​ផ្ទេរ​ទីតាំង​ប៉ុស្តិ៍ ដោយ​ពុំបាន​បញ្ជាក់ថា​ត្រង់ណា​នោះទេ ក្នុង​នោះគេ​បានត្រឹមតែ​ឲ្យ​មើល តែ​ពុំ​អនុញ្ញាតិ​ឲ្យ​នាំយក​កត់ត្រា ឬ​ថតចម្លង​ដែរ ក្នុងនោះ​មាន​កិច្ចសន្យា​រវាង​លោក អ៊ុក វ៉ុ​ន ឧ​ញ៉ា​សេះ​ហោះ បានធ្វើ​កិច្ចសន្យា​ជាមួយ​លោក ថោង ប៉េង​លៀត ថា បើសិនជា​លោក អ៊ុក វ៉ុ​ន យក​ដី​ប៉ុស្តិ៍​រដ្ឋបាល​នេះ​មក​លក់​ឲ្យ លោក ថោង ប៉េង​លៀត ត្រូវ​សង់​ជា​ទឹកប្រាក់​ចំនួន​១០​ដង តែ​បើសិនជា​អ្នកទិញ​ប្រែចិត្ត​ថា មិន​ទិញ​វិញ ត្រូវ​សង​ជា​ទឹកប្រាក់​ចំនួន​១០​ដង​ដូចគ្នា ។​Image10
​លោក ស៊ួ​ង ថេ​ន អធិការដ្ឋាន​នគរបាល ស្រុក​បារាយណ៍ បច្ចុប្បន្ន​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​ពិតជា ពុំមាន​ដឹង​រឿង​ការលក់​ប៉ុស្តិ៍​ទាល់តែសោះ រហូតមកដល់​ពេលនេះ ក៏​ពុំទាន់​បានដឹងថា​មាន​ការលក់​ប៉ុស្តិ៍ លុះ​ឃើញ​ប្រជាពលរដ្ឋ​ផ្អើល​សួរនាំ​ទើបបាន​ដឹង ។​
​លោក ហាក់ ម៉ុង​ហួត បាន​ឲ្យ​ដឹ​ងា​តាម​ទូរស័ព្ទ​ថា លោក​មិន​បានដឹង​ទេ ពី​ការលក់​ទីតាំង​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ទ្រា ហើយ​ពុំទាន់​មាន​ឯកសារ​ណាមួយ​ជា​ផ្លូវការ​ស្របតាម​ច្បាប់​នោះ​ឡើង និង​លោ​កប​បានបញ្ជាក់​ឲ្យ​ដឹងថា ពិតជា​ពុំទាន់​មានការ​លក់ដូរ​នោះទេ អត់​មាន​និតិ​វិធី​ណា​ដែល​ត្រូវបាន​លក់​ប៉ុស្តិ៍​រដ្ឋបាល​នោះឡើយ ។​Image11
​នៅ​ព្រឹក​ថ្ងៃទី ៥ ខែ កុ​ម្ភះ ឆ្នាំ ២០១៥ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ សុ​ផេង បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ថា ការលក់ដូរ​គឺ​មិន​បានដឹង​នោះទេ ប៉ុន្តែ​កាលពី​លោក ជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ គឺ​លោក លោក អ៊ឹម វ៉ុ​ន​អធិការ​ង​ស្រុក​បារាយណ៍ ដែលមាន​ការស្និទ្ធស្នាល​ជាមួយ លោក ថោង ប៉េង​លៀត បានធ្វើ​លិខិត​សំណើរ​សុំ​ផ្លាស់ប្តូរ​ទីតាំង​ប៉ុស្តិ៍​រដ្ឋបាល​ថ្មី ព្រមទាំង​បាន​សន្យាថា​និង​សាងសង់​ប៉ុស្តិ៍​ថ្មី​ដែល​ល្អ​គួរសម​ឲ្យ ហើយ​លោក​ក៏បាន​ចុះហត្ថលេខា ឲ្យ​មន្ត្រី​ជំនាញ​ដែលមាន លោក ឳ​ម ភី​លី ស្នងការ​ង ចុះ​ត្រួតពិនិត្យ សិក្សា​ទីតាំង​ប៉ុស្តិ៍​រដ្ឋបាល ដោយ​មិនទាន់​ព្រមព្រៀង​ឲ្យ​មានការ​លក់ដូរ​នោះទេ ចំណែក​ការលក់ដូរ​ក្នុង​តំលៃ​ប៉ុន្មាន​នោះ​គឺ​ពុំ​បានដឹង​នោះទេ រហូតមកដល់​ពេលនេះ ទើប​លេច​លឺថា ប៉ុស្តិ៍​រដ្ឋបាល​ត្រូវបាន​លក់​រួចជាស្រេច ហើយ​ពុំបាន​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល​ដឹងផង ។​

​ដោយ ប៊ុន រដ្ឋា