​ស្រី​ក្រមុំ​ម្នាក់​ព្រោះតែ​ស្នេហា​ហ៊ាន​អារ​ដៃ​សំរក់​ឈាម​បង្ហោះ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក

0

​ក្រុង​ប៉ោយប៉ែតៈ ​កាលពី​ថ្ងៃទី​២២​ខែ​មិនា​ឆ្នាំ​២០១៤​នេះ​ស្រី​ម្នាក់​បាន​ស្រែកយំ​រៀបរាប់​ពី​ទុក្ខ​បាត់​ស្នេ​ហ៏​របស់​នាង​មុនពេល​នាង​បានសម្រេច​ចិត្ត​អារ​ដៃ​សំរក់​ឈាម​បង្ហូរ​តាម​ប្រព​ន្ធ័​ហ្វេ​ស​ប៊ុ​ក​ដោយនិយាយ​លាយ​លំ​និង​ទឹកភ្នែក​ជោគ​ផែនថ្ពាល់​ដ៏​ត្រ​លុក​ត្រ​លន់​ក្នុង​វ័យ​ឆ្នាំ​២២​ឆ្នាំ​របស់​នាង ។​ ​

នារី​ដែល​រងគ្រោះ​ដោយសារ​ជម្ងឺរ​ស្នេហា​ម្នាក់​នោះ​មានឈ្មោះ​ស្រី​ណុ​ច​កើត​នៅ​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​១៩៩២ នេះ​បើតាម​ការបង្ហាញ​នៅក្នុង​កេ​ហ​ទំ​ព​រ័​ហ្វេ​ស​ប៊ុ​ក​របស់​នាង ។​ ​នៅក្នុង​ការរៀបរាប់រ​បស់​នាង​នោះ​គឺ​ស្រី​ណុ​ច​មិនបាន​បញ្ចេញ​ឈ្មោះ​បុរស​ដែល​នាង​បាន​ស្រលាញ់​នោះឡើយ គឺ​នាង​គ្រាន់តែ​ស​សេរ​ថា​៖​បើទោះជា​បង​បាន​ចាកចេញ​ឆ្ងាយ​ពី​អូន​ក្តី​ប៉ុន្តែ​សម្រាប់​ចិត្តភក្តី​របស់​អូន​គឺ​មានតែ​បង​មួយ​ហើយ​ក្តី​ស្នេហា​នេះ​អូន​បាន​សន្យា​ហើយ​ថា​៖​សម្រាប់តែ​បង​ម្នាក់​គត់​ប៉ុណ្ណោះ​បង​ដឹង​ទេ​ថា​អូន​ស្មោះ​និង​បង​យ៉ាងណា​? អូន​ស្រលាញ់​បង​ខ្លាំង​ប៉ុណ្ណា ? ។​

ពាក់​ព​ន្ធ័​ជុំវិញ​ផ្ទៃរឿង​របស់​នារី​ដ៏​ស្រស់​សោភា​ម្នាក់​នោះ​នាង​បាន​ព្យាយាម​បង្ហាញ​រូបថត​ជាច្រើន​ឈុត​របស់​ប្រុស​ម្នាក់​ដែល​យើង​អាច​សន្និដ្ឋានបានថា ជា​សង្សារ​របស់​នាង​ពោលគឺ​បុរស​នោះ​មានឈ្មោះ​ដួង​ហី អាយុ​២៩​ឆ្នាំ​រស់នៅ​ក្រុង​ប៉ោយប៉ែត​ធ្លាប់បាន​រៀន​នៅ​សាលា​បច្ចេកវិជ្ជា​រាជធានី​ភ្នំពេញ​កាលពី​កន្លងមក ។​

ជាមួយគ្នានេះដែរ បុរស​ម្នាក់​ផ្សេងទៀត​ទំនងជា​មិ​ត​ភក្តិ​ដែល​នាង​បាន​ផ្ញើ​សារ​ឆ្លើយឆ្លង​គ្នា​នោះ​គឺមាន​ឈ្មោះ​កុសល​មាន​លំនៅ​នៅ​ទីក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ប្រើប្រាស់​ទូរ​សព្ទ័​លេខ​០១២ ២៧៧ ០២១ ពេលនេះ​មិនអាច​ទាក់ទង​បានទេ ។​ ​

យ៉ាងណាក៏ដោយ មកទល់​និង​ថ្ងៃទី​២២​ខែ​មិនា​ឆ្នាំ​២០១៤​នេះ មិនមាន​ព័ត៌មាន​ច្បាស់ការ​ណ៏​ដែល​អាច​បញ្ជាក់​ពី​អាស័យដ្ឋាន​របស់​នាង​បាន​នៅឡើយ​ទេ ព្រោះ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​នាង​នោះ​មិនបាន​បញ្ជាក់​ពី​លំនៅ​ពិតប្រាកដ​នោះដែរ​សង្ឃឹមថា​៖

បងប្អូន​ឬ​សាច់ញាតិ​របស់​នាង​ពេល​បានឃើញ​រូប​របស់​នាង​ដែល​ដាក់​តាម​ការចុះផ្សាយ​មេត្តាជួយ​ទំនាក់​ទ​នង​ទៅ​នាង​ផង ដើម្បី​សង្គ្រោះ​នាង​ឲ្យ​រួច​ផុតពី​ការ​ធើ្វ​អត្តឃាត​បាន ។ ​ដោយ​ជូ​ប​ប្រហារ​៖ រូបថត​នាង​អារ​ដៃ និង​រូប​ប្រុស​ដែល​សង្ស័យថា​ជា​ប្រុស​ស្នេ​ហ៏​របស់​ស្រី​ណុ​ច។0212 03222 01111111 0323221222