កំពង់ធំៈ រថយន្តដឹកបទល្មើសមួយគ្រឿង ភ័យស្លន់ស្លោរ ខណៈពេលដែលត្រូវបានកំលាំងសមត្ថកិច្ចកំពុងតែ តាមប្រម៉ាញ់ ក៏សម្រេចទឹកបើកចូលជ្រក ក្រោមផ្ទះអ្នកភូមិ ដែលពុំបានដើរតួរក្នុងរឿងកំលាំងសមត្ថកិច្ចតាមប្រម៉ាញ់ ទើបបណ្តាលឲ្យម្ចាស់ផ្ទះក្តៅក្រហាយ ដូចទឹកពុះ១០០អង្សា ដែលគេថា មិនបាននាំលាភមកឲ្យ នាំតែចង្រៃមកជូន។![រថយន្តកាមរីដឹកឈើត្រូវបានបង្ក្រាប០៤.០២.២០១៥.mpg_snapshot_00.56_[2015.02.05_14.16.13]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/%E1%9E%9A%E1%9E%90%E1%9E%99%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%80%E1%9E%B6%E1%9E%98%E1%9E%9A%E1%9E%B8%E1%9E%8A%E1%9E%B9%E1%9E%80%E1%9E%88%E1%9E%BE%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%BC%E1%9E%9C%E1%9E%94%E1%9E%B6%E1%9E%93%E1%9E%94%E1%9E%84%E1%9F%92%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9F%A0%E1%9F%A4.%E1%9F%A0%E1%9F%A2.%E1%9F%A2%E1%9F%A0%E1%9F%A1%E1%9F%A5.mpg_snapshot_00.56_2015.02.05_14.16.13.jpg?resize=448%2C299&ssl=1)
រថយន្តកាមរីសេរីឆ្នាំ១៩៩៥មួយគ្រឿងបានដឹកឈើប្រណិតត្រូវបានបង្ក្រាប លោក ខោល សុចិត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ ដឹកនាំកំលាំងសង្កាត់ រួមសហការគ្នាជាមួយ និងកំលាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងកំលាំងកងរាជអាវុធហត្ថក្រុងស្ទឹងសែនស្ទាក់ចាប់បាននៅវេលាម៉ោង១១.៣០នាទីថ្ងៃទី០៤ ខែគុម្ភៈ ឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ 2K 3577 ពណ៌ស្ករ ដឹកឈើប្រណិតចេញមកពីខេត្តព្រះវិហារឆ្លងកាត់ខេត្តតកំពង់ធំ ។![រថយន្តកាមរីដឹកឈើត្រូវបានបង្ក្រាប០៤.០២.២០១៥.mpg_snapshot_01.03_[2015.02.05_14.16.33]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/%E1%9E%9A%E1%9E%90%E1%9E%99%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%80%E1%9E%B6%E1%9E%98%E1%9E%9A%E1%9E%B8%E1%9E%8A%E1%9E%B9%E1%9E%80%E1%9E%88%E1%9E%BE%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%BC%E1%9E%9C%E1%9E%94%E1%9E%B6%E1%9E%93%E1%9E%94%E1%9E%84%E1%9F%92%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9F%A0%E1%9F%A4.%E1%9F%A0%E1%9F%A2.%E1%9F%A2%E1%9F%A0%E1%9F%A1%E1%9F%A5.mpg_snapshot_01.03_2015.02.05_14.16.33.jpg?resize=448%2C299&ssl=1)
ជនសង្ស័យបន្ទាប់ពីត្រូវបានគេតាមប្រកិតពីក្រោយ សម្រេចចិត្តបើករថយន្តយកទៅលាក់ទុកនៅផ្ទះរបស់ឈ្មោះ អ៊ឹម សុធី ភេទប្រុសអាយុប្រហែលជា៤០ឆ្នាំ រស់នៅក្នុងភូមិបល្ល័ង្គកើត សង្កាត់ដំរីជាន់ខ្លា ក្រុង ស្ទឹងសែន ហើយក៏ចុចឡុកសោររថយន្តទុកចោលរួចរត់គេចខ្លួនបាត់ស្រមោលខណៈនោះ សមត្ថកិច្ចបាន ទៅដល់ក៏ប្រទះឃើញនៅពីមុខផ្ទះមានគំនរឈើប្រណិតចំនួន២៣ដុំ និងនៅក្នុងរថយន្តមានចំនួន៨ដុំទៀត សរុបមានចំនួន៣១ដុំ ស្មើរនឹងជាមួយម៉ែត្រគូប នាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោង។![រថយន្តកាមរីដឹកឈើត្រូវបានបង្ក្រាប០៤.០២.២០១៥.mpg_snapshot_00.14_[2015.02.05_14.14.47]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/%E1%9E%9A%E1%9E%90%E1%9E%99%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%80%E1%9E%B6%E1%9E%98%E1%9E%9A%E1%9E%B8%E1%9E%8A%E1%9E%B9%E1%9E%80%E1%9E%88%E1%9E%BE%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%BC%E1%9E%9C%E1%9E%94%E1%9E%B6%E1%9E%93%E1%9E%94%E1%9E%84%E1%9F%92%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9F%A0%E1%9F%A4.%E1%9F%A0%E1%9F%A2.%E1%9F%A2%E1%9F%A0%E1%9F%A1%E1%9F%A5.mpg_snapshot_00.14_2015.02.05_14.14.47.jpg?resize=448%2C299&ssl=1)
តាមប្រភពពត៌មានមួយ បាននិយាយថា ម្ចាស់ផ្ទះនឹង ជនសង្ស័យគឺជាបក្សពួកតែមួយ លុះនៅពេលកើតរឿង ទើបឆ្លើយបដិសេធន៍យករួចខ្លួន តែមុនពេលសមត្ថកិច្ចចូលទៅដល់ទីតាំងលាក់រថយន្ត ដឹកបទល្មើស គេឃើញម្ចាស់ផ្ទះនិងជនល្មើស បាននាំគ្នាព្យាយាមយកឈើចេញពីក្នុងរថយន្តដើម្បីយកទៅលាក់ទីកន្លែង ផ្សេងៗ ក្នុងគោលបំណងបំបាត់ភស្តុតាង តែចៃដន្យសមត្ថកិច្ចទៅទាន់ក៏ធ្វើជាតឹងសរសៃករ បដិសេធន៍ថា ពុំដែលមានការពាក់ព័ន្ឋ ។
![រថយន្តកាមរីដឹកឈើត្រូវបានបង្ក្រាប០៤.០២.២០១៥.mpg_snapshot_00.14_[2015.02.05_14.14.47]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/%E1%9E%9A%E1%9E%90%E1%9E%99%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%80%E1%9E%B6%E1%9E%98%E1%9E%9A%E1%9E%B8%E1%9E%8A%E1%9E%B9%E1%9E%80%E1%9E%88%E1%9E%BE%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%BC%E1%9E%9C%E1%9E%94%E1%9E%B6%E1%9E%93%E1%9E%94%E1%9E%84%E1%9F%92%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9F%A0%E1%9F%A4.%E1%9F%A0%E1%9F%A2.%E1%9F%A2%E1%9F%A0%E1%9F%A1%E1%9F%A5.mpg_snapshot_00.14_2015.02.05_14.14.47.jpg?resize=448%2C299&ssl=1)
![រថយន្តកាមរីដឹកឈើត្រូវបានបង្ក្រាប០៤.០២.២០១៥.mpg_snapshot_00.17_[2015.02.05_14.15.06]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/%E1%9E%9A%E1%9E%90%E1%9E%99%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%80%E1%9E%B6%E1%9E%98%E1%9E%9A%E1%9E%B8%E1%9E%8A%E1%9E%B9%E1%9E%80%E1%9E%88%E1%9E%BE%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%BC%E1%9E%9C%E1%9E%94%E1%9E%B6%E1%9E%93%E1%9E%94%E1%9E%84%E1%9F%92%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9F%A0%E1%9F%A4.%E1%9F%A0%E1%9F%A2.%E1%9F%A2%E1%9F%A0%E1%9F%A1%E1%9F%A5.mpg_snapshot_00.17_2015.02.05_14.15.06.jpg?resize=448%2C299&ssl=1)
ដោយ ផន សុជាតិ


































![រថយន្តកាមរីដឹកឈើត្រូវបានបង្ក្រាប០៤.០២.២០១៥.mpg_snapshot_00.45_[2015.02.05_14.15.55]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/%E1%9E%9A%E1%9E%90%E1%9E%99%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%80%E1%9E%B6%E1%9E%98%E1%9E%9A%E1%9E%B8%E1%9E%8A%E1%9E%B9%E1%9E%80%E1%9E%88%E1%9E%BE%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%BC%E1%9E%9C%E1%9E%94%E1%9E%B6%E1%9E%93%E1%9E%94%E1%9E%84%E1%9F%92%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9F%A0%E1%9F%A4.%E1%9F%A0%E1%9F%A2.%E1%9F%A2%E1%9F%A0%E1%9F%A1%E1%9F%A5.mpg_snapshot_00.45_2015.02.05_14.15.55.jpg?resize=448%2C299&ssl=1)
