ករណី​លក់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទ្រា​ស្រុក​បារាយណ៍ តំលៃ 70000​ដុល្លា អភិបាលខេត្ត​បញ្ជារ​ឲ្យ​ស្រុក​ចុះ​ស៊ើបអង្កេត​ជាបន្ទាន់​

0

​កំពង់ធំៈ ក្រោយពី​ទូរទស្សន៍​កាសែត បាន​ចុះ​ផ្សព្វ​ផ្សារ​ស្តីពី មាន​គេ​លួច​លក់​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ទ្រា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដោយមាន​ប្រតិកម្ម​យ៉ាង​ឆាប់រហ័ស ដ​ល៉​អាជ្ញាធរ និង​ស្នងការ​ខេត្តកំពង់ធំ ដោយសារតែ​កន្លងមក​ពុំដែល​ដឹង សូម្បីតែ​បន្តិច ក៏​ស្រាប់​តែមាន​មេការ Image9លោក ថោង ប៉េង​លៀត នាំ​រថយន្ត​ដឹក​ដី​មកចាក់​នៅ​ទីតាំង​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ទ្រា ហើយ​បាន​អះអាងថា ដី​ប៉ុស្តិ៍​បាន​លក់​ហើយ ខណៈពេល​នេះ កម្មករ​បាន​ដក់​ផ្តួល​រលំ​ដងទង់​ជាតិ ដី​មាន​ទំហំ​ទទឹង ២០​បណ្តោយ​១០០ ។​
​នៅ​ព្រឹក​ថ្ងៃទី ៥ ខែ កុ​ម្ភះ ឆ្នាំ ២០១៥ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ សុ​ផេង បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ថា ការលក់ដូរ​គឺ​មិន​បានដឹង​នោះទេ ប៉ុន្តែ​កាលពី​លោក ជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ គឺ​លោក លោក អ៊ឹម វ៉ុ​ន​អធិការ​ង​ស្រុក​បារាយណ៍ ដែលមាន​ការស្និទ្ធស្នាល​ជាមួយ លោក ថោង ប៉េង​លៀត បានធ្វើ​លិខិត​សំណើរ​សុំ​ផ្លាស់ប្តូរ​ទីតាំង​ប៉ុស្តិ៍​រដ្ឋបាល​ថ្មី ព្រមទាំង​បាន​សន្យាថា​និង​សាងសង់​ប៉ុស្តិ៍​ថ្មី​ដែល​ល្អ​គួរសម​ឲ្យ ហើយ​លោក​ក៏បាន​ចុះហត្ថលេខា ឲ្យ​មន្ត្រី​ជំនាញ​ដែលមាន លោក ឳ​ម ភី​លី ស្នងការ​ង ចុះ​ត្រួតពិនិត្យ សិក្សា​ទីតាំង​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​ធ្វើសំណើរ​ទៅ​ក្រសួងមហាផ្ទៃ ដោយ​មិនទាន់​ព្រមព្រៀង​ឲ្យ​មានការ​លក់ដូរ​នោះទេ ចំណែក​ការលក់ដូរ​ក្នុង​តំលៃ​ប៉ុន្មាន​នោះ​គឺ​ពុំ​បានដឹង​នោះទេ រហូតមកដល់​ពេលនេះ ទើប​លេច​លឺថា ប៉ុស្តិ៍​រដ្ឋបាល​ត្រូវបាន​លក់​រួចជាស្រេច ហើយ​ពុំបាន​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល​ដឹងផង ។​Image10
​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សំអាន ស្នងការ​បច្ចុប្បន្ន បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ការពិត​រឿងនេះ​ពុំមាន​អ្នកណា​ដឹង​នោះ ទេពី​ការលក់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទ្រា គឺ​គ្រាន់តែ​ដឹងថា ស្នងការ​មុន បាន​អនុញ្ញាតិ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ទីតាំង​ប៉ុស្តិ៍​រដ្ឋបាល ក្នុង​គោលបំណង ធ្វើសំណើរ​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី សុំ​ធ្វើការ​ដោះដូរ ដោយ​ទីតាំង​ថ្មី ដែលមាន​លក្ខណៈ​សមរ​ម្យ ជា​ប៉ុស្តិ៍​រដ្ឋបាល ដោយ​ពុំទាន់​ព្រមព្រៀង និង​ឯកភាព​ភាគី​ណាមួយ​ក្នុង​ទិញ​លក់​នោះទេ ចុះ​ហេតុអ្វី បានជា​លោក អ៊ឹម វ៉ុ​ន ជា​អធិការ​ង ស្រុក​បាយ​រាយ​ណ៍ ហ៊ាន​សម្រេចចិត្ត​លក់​ដោយ​ស្ងាត់ រឿងនេះ​គឺ​បណ្តាលមកពី​លោក អ៊ឹម វ៉ុ​ន តែ​ម្នាក់​ព្រោះ​អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​ពុំ​បានដឹង​ទាំងអស់ ចំនែក​ការចាក់ដី ខ្ញុំ​បាន​បញ្ជារ​ឲ្យ​ផ្អាក​ជា​ប្រ​ញ៉ាប់ និង​ឲ្យ​លើក​ដង ទង់ជាតិ​ឡើងវិញ​។​Image11
​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លោក​ពុំ​បានដឹង​រឿង​អ្វី​ទាំងអស់ ពី​ការលក់ដូរ ប៉ុស្តិ៍​រដ្ឋបាល​ឡើយ ឯកឧត្តម និង​ឲ្យ​អភិបាលស្រុក​ចុះទៅ ពិនិត្យមើល​ជាបន្ទាន់ ។​

​ដោយ ប៊ុន រដ្ឋា