ព្រះវិហារ៖
សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើដឹកនាំដោយលោកស៊ុំស៊ីសុវត្ថាអនុប្រធានផ្នែករដ្ឋបាលព្រៃឈើរវៀងសហការណ៏ជាមួយអាជ្ញាធរមូលដ្ឋានបានចុះបង្ក្រាបស្ទាក់ចាប់បានរថយន្តកាមរីបាទ្បែនពណ៌ខ្មៅមួយគ្រឿងដែលផ្ទុកឈើក្រញួងពេញណែននៅលើកំណាត់ផ្លូវជាតិលេខ៦២កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទៅ៤ខែកុម្ភះឆ្នាំ២០១៥ស្ថិតនៅចំណុចភូមិអូរទ្រលោកឃុំរមទមស្រុករវៀងខេត្តព្រះវិហារ។
ជំនាញមេព្រៃមូលដ្ឋានបានអោយដឹងថារថយន្តល្មើសដែលកម្លាំងរដ្ឋបាលព្រៃឈើរវៀងចុះបង្ក្រាបបានកាលពីព្រឹកថ្ងៃទី៤ខែកុម្ភះមានម៉ាកតូយ៉ូតាកាមរីបាទ្បែនពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ២S១៨២៦ដឹកឈើគ្រញួងត្រូវបានរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារចំណែកឯម្ចាស់រថយន្តបានរត់គេចខ្លួនដោយសុវត្តិភាពក្រោយពេលដែលបើករថយន្តធ្លាក់ចិញ្ចើមផ្លូវទៅមុខលែងរួច។
ប្រភពបានបញ្ជាក់ទៀតថាដោយសារតែកម្លាំងរដ្ឋបាលព្រៃឈើព្រះវិហារដាក់ភ្នាក់ងារជាសម្ងាត់ច្រើនកន្លែងដើម្បីធ្វើការតាមស៊ើបអង្កេតនិងស្រាវជ្រាវទើបឈានទៅបង្ក្រាបបានសំរេចព្រោះឈ្មួញរកស៊ីបទល្មើសគ្រញួងខាងលើនេះមានការប្រុងប្រយ័ត្នណាស់។
នៅព្រឹកថ្ងៃដដែលផងដែរលោកនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបានអោយដឹងថាលោកបានដឹកនាំកម្លាំងជំនាញផ្ទាល់ចាំចាប់រថយន្ដដឹកឈើខុសច្បាប់២ករណីផ្សេងគ្នាចំណាយពេលមួយយប់ទល់ភ្លឺហើយរថយន្ដទាំង២គ្រឿងនោះរួមមានទី១ចាប់បានរថយន្តកូរ៉េចំណុះតោនចំនួន១គ្រឿងដឹកឈើជ្រាយពេញណែនចេញមកពីស្រុកសង្គមថ្មីនិងចាប់បានរថយន្ដដឹកឈើគ្រញូងមួយគ្រឿងខាងលើផងដែរ។
ប្រភពព័ត៌មានពីសមត្ថកិច្ចដែលស្និតស្នាលជាមួយអ្នកសារព័ត៌មានបានអោយដឹងថារាល់រថយន្ដដឹកបទល្មើសព្រៃឈើប្រភេទគ្រញូងបេងធ្នង់នាងនួននិងឈើជ្រាយគេចពន្ធគឺក្រុមឈ្មួញឈើល្មើសច្បាប់ភាគច្រើនជាសមត្ថកិច្ចប៉េអឹមក្រុងខេត្តព្រះវិហារ,ប៉េអឹមផ្ទៃប្រទេសប្រចាំទិសស្រុកជាំក្សាន្ដនិងឈ្មួញទុច្ចរិតជាប៉េអឹមមកពីមកពីខេត្តកំពង់ធំដែលយកអំណាចបុណ្យសក្ដិដែលរាជរដ្ឋាភិបាលកម្ពុជាផ្ដល់អោយមករកស៊ីមុខរបរខុសច្បាប់យ៉ាងព្រហើនកោងកាចអស់រយះពេលជាង៦ឆ្នាំមកហើយ។បច្ចុប្បន្ននេះគ្មានកំលាំងអាជ្ញាធរណាម្នាក់អាចចាប់ខ្លួនជនល្មើសទាំងនោះបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់ទ្បើយដោយដឹងថាពួកជនល្មើសបានក្លាយទៅជាសេដ្ឋីអស់ទៅហើយមានទាំងផ្ទះវីទ្បារថយន្ដថ្មីទំនើបៗនិងផ្ទះសំណាក់ជាកម្មសិទ្ធផ្ទាល់ខ្លួនថែមទៀត៕
មង្គល