ខេត្តកំពង់ចាម: ស្ត្រីចំណាស់អាយុ៥១ឆ្នាំម្នាក់ បានប្តឹងសម្មត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់ចាម ឲចាប់ខ្លួនជនសង្ស័យល្មោភកាម៤នាក់ ពីបទល្បួង-បង្អកស្រាឲខ្លួនស្រវឹង រួចធ្វើរសកម្មភាពរំលោភរហូតបានសំរេចម្តងម្នាក់ៗកាលពីវេលាម៉ោង៩យប់ថ្ងៃទី២១ មករា ២០១៥ កន្លងទៅ ។
ហើយជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០៤ កុម្ភៈ ២០១៥ បន្ទាប់ពីមានពាក្យបណ្តឹងស្ត្រីចំណាស់រួចមក។
លោកវរសេនីយន៍ទោ ទុំ ចាន់ណា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានខេត្តកំពង់ចាមបានឲដឹងថា ស្ត្រីចំណាស់ត្រូវគេរំលោភខាងលើមានឈ្មោះ អ៊ន់ ស៊ាងហីុ អាយុ៥១ឆ្នាំ រស់នៅភូមិអូរប្ញស្សី ឃុំអូរម្លូ ស្រុកស្ទឹងត្រង់។ 
លោកបន្តថា ជនរងគ្រោះបានដាក់ពាក្យប្តឹងមកសម្មត្ថកិច្ចដោយចោជនសង្ស័យ៤ នាក់ដែល ទី១-ឈ្មោះរ៉េត ម៉ាប់ អាយុ៣១ឆ្នាំ ២-ឈ្មោះចែម ចេន អាយុ៣៧ឆ្នាំ ៣-ឈ្មោះស្រេង ក្រួច អាយុ៣៨ឆ្នាំ ៤-ឈ្មោះឆូយ ឆាយ អាយុ២៩ឆ្នាំ ទាំងអស់គ្នារស់នៅភូមិខ្ទួយទី៣ ឃុំអូម្លូ ស្រុកស្ទឹងត្រង់ បានល្បួង-បង្អកស្រាឲខ្លួនស្រវឹង រួចធ្វើរសកម្មភាពរំលោភរហូតបានសំរេចម្តងម្នាក់ៗកាលពីវេលាម៉ោង៩យប់ថ្ងៃទី២១ មករា ២០១៥ កន្លងទៅ ។
លោកនាយការិយាល័យបានបញ្ជាក់បន្ថែមថា ករណីជនសង្ស័យបានសារភាពថាពិតជាបានប្រព្រឹត្តមែន ហើយសម្មត្ថកិច្ចជំនាញលោកកំពុងកសាងសណុំរឿងដើម្បីបញ្ជួនជនសង្ស័យទៅសាលាដំបូងចាត់ការតាមច្បាប់៕




































