​យន្តហោះ​ម៉ាស៊ីន​ពីរ មួយគ្រឿង របស់​ក្រុមហ៊ុន TransAsia នៃ​កោះ​តៃវ៉ាន់

0

បាន​ធ្លាក់ ទៅក្នុង​ដង​ទន្លេ​ស្ថិត នៅ​ភាគ​ខាងជើង​កោះ នៅ​ថ្ងៃ​ពុធ ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៥ នេះ បន្ទាប់ពី មាន​បញ្ហា​ផ្នែក​ម៉ាស៊ីន និង ការបញ្ជា ពេល​កំពុង​ហោះ​ឡើង ពី​អាកាសយានដ្ឋាន សុង​សាន ទីក្រុង​តៃប៉ិ​នោះ​។​
​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ បានចេញ​ផ្សាយ​ទៀតថា អ្នកដំណើរ ៩​នាក់​បាន​ស្លាប់ ក្នុង ចំណោម​មនុស្ស​នៅលើ នោះ​សរុប ៥៦​នាក់​។ ដោយឡែក មនុស្ស ១០​នាក់​ផ្សេងទៀត​បាន ទទួលរង​របួស និង​ត្រូវបាន​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ក្បែរ​កន្លែងកើតហេតុ​នោះ​ហើយ​។ យន្តហោះ​សម្រាប់​ហោះហើរ​តែ​ក្នុងស្រុក​នេះ ត្រូវបាន​ក្រុម​ជំនាញ អះអាងថា មាន​បញ្ហា ពេល​ហោះ​ឡើង ដោយ​បាត់បង់​ភាពម្ចាស់ការ (​ល្បឿន​)​។​q5
​វីដេអូ​ដែល​ត្រូវបាន​ថត​ដោយ​អ្នកដំណើរ តាម​រថយន្ត​មួយ​បង្ហាញថា យន្តហោះ​ខាងលើ នេះ បាន​ធ្លាក់​ប៉ះ​នឹង ស្ពាន​ឆ្លងផ្លូវ ព្រម​ជាមួយនឹង​រថយន្ត​តាក់ស៊ី ទើប​ជ្រុល​ហួស​ទៅ​ចូល​ទឹកទន្លេ​។ គួរ​បញ្ជាក់ថា យន្តហោះ​ខាងលើ នេះ បានគ្រោង​ធ្វើដំណើរ​ទៅកាន់​កោះ គីន​មែន ហើយក៏ ត្រូវ​បង្ខំចិត្ត​ចុះចត​នៅ​ទន្លេ គី​លុង តែម្តង កាលពី​វេលា ម៉ោង ១០ និង ៥៥​នាទី​ព្រឹក ម៉ោង នៅ​កោះ​តៃវ៉ាន់​៕q1