ប្រធានាធិបតីវេណេហ្ស៊ូអេឡាលោកNicolas Maduro កាលពីថ្ងៃទី៤ខែកុម្ភះបានស្នើដល់ប្រទេសសម្ព័ន្ធមិត្តអាមេរិកខាងត្បូង UNASUR ធ្វើជាអាជ្ញាកណ្តាលក្នុងការផ្សះផ្សាភាពតានតឹង ជាមួយអាមេរិកនាពេលថ្មីៗនេះ។
ក្នុងសន្ទរកថាផ្សាយតាមកញ្ចក់ទូរទស្សលោកMaduro បានបញ្ចាក់ថា លោកបានស្នើដល់អគ្គលេខាធិការសហគមន៍UNASUR លោកErnesto Samper លើកឡើងនៅគោលនយោបាយការបរទេស ដើម្បីជួយឲ្យទំនាក់ទំនងអាមេរិកនិងវេណេហ្ស៊ូអេឡា ប្រសើឡើង បញ្ចៀសនៅភាពជាប់គាំង។
ទំនាក់ទំនងរវាងអាមេរិកនិងវេណេហ្ស៊ូអេឡា ប្រឈមមុខតានតឹងដាក់គ្នាចាប់តាំងពីអតីតប្រធានាធិបតីហូហ្គោ ឆាវែសឡើងកាន់តំណែងនៅឆ្នាំ១៩៩៩ ។ ចាប់តាំងពីពេលនោះមកអាមេរិកបានអនុវត្តវិធីសាស្ត្រជាច្រើន ដាកគំនៀបទៅលើរដ្ឋាភិបាលវេណេហ្ស៊ូអេឡា។
ពេលកន្លមកថ្មីៗវេណេហ្ស៊ូអេឡាក៏បាន អនុវត្តិដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតទៅលើប្រទេសនេះ។ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈថា អាមេរិកបានបន្ថែមទណ្ឌកម្មផ្នែកទិដ្ឋាការដែលមិនបញ្ចេញឈ្មោះដល់មន្ត្រីវេណេហ្ស៊ុយអេឡា ដោយសារតែមន្ត្រីទាំងនោះជាប់ទាក់ទឹនអំពើពុករលួយ និងរំលោភសិទ្ធិមនុស្ស ។
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានហៅវិធានការនេះថា ជាការប៉ុនប៉ងមួយរំលោភមកលើអធិបតេយ្យវេណេហ្ស៊ុយអេឡា។