ខេត្តប៉ៃលិន ៖ មន្ត្រីនគរបាលយុត្តិធម៌ គឺជាអ្នកអនុវត្តច្បាប់ និងជាអ្នកការពារពល រដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺកុមារ និងស្ត្រី មន្ត្រីនគរបាលយុត្តធម៌ ត្រូវតែចេះកសាងសំ នុំរឿងទៅតាមនីតិវិធី បើសំណុំរឿងមិនគ្រប់គ្រាន់ទេជនល្មើសនឹងត្រូវដោះលែង ត្រូវចេះទ ទួលខុសត្រូវក្នុងការបំពេញភារកិច្ច និងតួនាទីរបស់ខ្លួន មិនត្រូវសួរចម្លើយដោយធ្វើទារុណ កម្មទៅលើជនសង្ស័យ ទោះក្នុងកាលទេសណាក៏ដោយ ចំពោះអនីតិជន សួរចម្លើយត្រូវ មានអាណាព្យាបាលនៅជាមួយ បើគ្មានអាណាព្យាបាលនៅជាមួយក្នុងពេលសួរចម្លើយនោះទេចម្លើយទាំងនោះត្រូវទុកជាមោឃភាព ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន លោក ជុំ សែនសុទ្ធា បានថ្លែងដូចនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ដល់មន្ត្រីនគរបាលយុត្តិធម៌ តាមមូលដ្ឋាន នៅព្រឹក ថ្ងៃទី០៥ ខែមករានេះ នៅសាលប្រជុំសាលាស្រុកសាលាក្រៅ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ីវ គឹមស៊ាន ស្នងការរងទទួលបន្ទុកកណ្តាលនគរបាលយុត្តិធម៌ លោកវរសេនីយ៍ត្រី ញឹក ថុល អធិការស្រុកសាលាក្រៅ លោក នូ សុគុណ ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅ ព្រមទាំងមន្ត្រីនគរបា ល មន្ត្រីកងរាជអាវុធហត្ថស្រុក និងមន្ត្រីសាលាដំបូងខេត្ត ។
លោកព្រះរាជអាជ្ញា ជុំ សែនសុទ្ធា បានសង្កត់ធ្ងន់ទៅលើបណ្តឹងព្រហ្មទណ្ឌ មុននឹង ធ្វើការឃាត់ខ្លួនជនសង្ស័យ ត្រូវតែរាយការណ៍មកដល់ព្រះរាជអាជ្ញាអមសាលាដំបូង ជាបន្ទាន់ តាម ទូរស័ព្ទ ទោះពេលណាក៏ដោយ ។ តែបើព្រះរាជអាជ្ញាមានធុរៈ ត្រូវទាក់ទងទៅលោកព្រះរាជអាជ្ញារង ហើយបន្ទាប់មកសមត្ថកិច្ច ត្រូវកត់ត្រាពេលវេលានៃការឃាត់ខ្លួន ឱ្យបានត្រឹមត្រូវ ។

លោកព្រះរាជអាជ្ញាបានណែនាំបន្ថែមអំពីក្រមនីតិវិធីព្រហ្មទណ្ឌ និងព្រហ្មទណ្ឌនៃព្រះរាជា ណាចក្រកម្ពុជា នីតិវិធីនៃបណ្តឹង និងការត្រួតពិនិត្យនៃការចុះបញ្ជីសៀវភៅពាក្យបណ្តឹង សៀវភៅ ឃាត់ខ្លួន និងឯកសារផ្សេងៗទៀត ជូនដល់មន្ត្រីនគរបាលយុត្តិធម៌ ឱ្យចេះពីរបៀបគ្រប់គ្រងសៀវ ភៅទាំងនោះ ។
លោក អ៊ីវ គឹមស៊ាន ស្នងការរង បានលើកឡើងថា ក្រោយពីបានទទួលការចូលរួមក្នុងវគ្គផ្ស ព្វផ្សាយច្បាប់ ជាច្រើនដងរួចមក លោកនិងសមត្ថកិច្ចក្រោមឱវាទទាំងអស់ បានយល់ដឹងកាន់តែច្បាស់អំពីនីតិវិធី នៃការឃាត់ខ្លួន និងការអនុវត្តច្បាប់នានាពាក់ព័ន្ធទៅនឹងបណ្តឹងព្រហ្មទណ្ឌ ។ ជាពិសេ សសំដៅទៅលើស្ត្រី និងអានីតិជន សមត្ថកិច្ចយើងបានអនុវត្តិល្អត្រឹមត្រូវជាងមុនគួរឱ្យកត់សម្គាល់ ៕



































