​ប្រជុំ​បៀ​ប​ចំ​វេទិការ​សាធារណៈ ក្រុមការងារ​ថ្នាក់ជាតិ ខេត្ត ស្រុក ចុះជួយ​មូលដ្ឋាន​ឃុំ

0

កំពង់ធំ ៖ នៅក្នុង​សាលាស្រុក​ស្ទោង បាន​ប្រជុំ​សេចក្តីសម្រេច កំណត់​ភារៈកិច្ច ជូន​ថ្នាក់ដឹកនាំ​ស្រុក និង​ក្រុមការងារ ចុះជួយ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ សកម្មភាព ការ​របស់ មន្ត្រីរាជការ កង​ម្លាំ​ង ក្នុងការ​លុបបំបាត់ និង​កែសម្រួល​បញ្ហារ​មួយចំនួន នៅក្នុង​ស្រុក​ស្ទោង ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ ដំណាក់កាល​ទី ៣ របស់ រាជរដ្ឋាភិបាល ដោយមាន​ការចូលរួម ពី​សំណាក់ ឯកឧត្តម ឡុង ផល អនុ​រដ្ឋលេខា​ក្រសួងមហាផ្ទៃ និង​ឯក ឧ​ត្ត​ម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ ព្រមទាំង​មន្ត្រីរាជការ កងកម្លាំង​ចូលរួម​ផងដែរ​។​

​បន្ទាប់ពី​លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង បាន​ឡើង​អាន សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ ដើម្បី បែង​ចែ​ភារៈកិច្ច ជូន​ប្រធាន អនុប្រធាន ចុះជួយ​តាម​ស្រុក និង​ឃុំ​រួចមក ។ ឯកឧត្តម គង់ វិមាន អភិបាលរង ខេត្តកំពង់ធំ បានធ្វើការ​ផ្តាំផ្ញើរ ដល់​សកម្មភាព​របស់ រដ្ឋបាល​ស្រុក កន្លងមក​បានធ្វើ​ឲ្យ​មាន​ផលប៉ះពាល់ ដល់​សតិអារម្មណ៍ របស់​ប្រជាពលរដ្ឋ ដូចជា​

ការយក​ភាស៊ី​ផ្សារ ដែល​បាន​យក​ភាស៊ី​មិនបាន​អនុវត្តន៍​តាម សៀវភៅ​បន្ទុក និង​សេវាកម្ម​រដ្ឋបាល​ស្រុក​មានការ​យឺតយ៉ាវ បង្ករ​ឲ្យ​មាន​ភាព​ថ្នា​ង់​ថ្នាក់​ដល់​ប្រជាពលរដ្ឋ ជា ពិសេស​ស្រុក​ស្ទោង សកម្មភាព​របស់​កង​កម្លាំង មិន​ច្បាស់លាស់ តែងតែ​មានការ​ដាក់កុង​ត្រូល​ជជុះ នៅតាម ផ្លូវ កាក់​រទេះ​ដឹកឈើ រទេះដឹក​ខ្យូ​ង ជំរិត​ទារលុយ​ដូច​បានដាក់​ដើមទុន​ជាមួយ

ខណៈពេលដែល​បងប្អូន​ដឹក ឈើ​បន្តិចបន្តួច សម្រាប់​មក​សាង​សង់ផ្ទះ ចំណែក​ផ្នែក​ទន្លេសាប ក៏មាន​មន្ត្រីជលផល បានដាក់​ខែ​ដាក់​ថ្ងៃ ស៊ីសំណូកសូកប៉ាន់ នាំគ្នា​បង្ករ​បទល្មើស​នេសាទ យ៉ាង​អាណាធិបតេយ្យ ក្នុងនោះដែរ​ឯកឧត្តម គង់ វិមាន បាន​ដាស់តឿន លោក ស្រុ​ន ផេង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្ទោង ឲ្យ​មានការ​ពិចារណា ចំពោះ​បងប្អូន

ប្រជាពលរដ្ឋ ដែលមាន​ការខ្វះខាត ក្នុងការ​សាង់សង​ជម្រក​សម្រាប់​ស្នាក់នៅ អ្វី​គួរតែមាន​ការអប់រំ អ្វី​គួរ អនុវត្តន៍​តាមផ្លូវ​ច្បាប់ ក្នុងនោះដែរ​ឯកឧត្តម បាន​សំណូមពរ ឲ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បរិស្ថាន សូម​ឲ្យ​នាំគ្នា​ងួ​ត​ទឹក លាងដៃ លាងខ្លួន​ឲ្យ​ស្អាត កុំ​ឲ្យ​មានការ​ពាក់​ព័​ន្ឋ​ទៅនឹង​បទល្មើស ដើម្បី​រួមគ្នា​ធ្វើការ ដោយ​ចិត្ត​បរិសុទ្ធ​ទាំងអស់គ្នា ។​

​ឯកឧត្តម ឡុង ផល អនុ​រដ្ឋលេខា​ក្រសួងមហាផ្ទៃ បាន​ផ្តាំផ្ញើរ​ដល់ ថ្នាក់ដឹកនាំ​ស្រុក ឃុំ ឲ្យ​អនុវត្តន៍​តាម​សេច ក្តី​សម្រេច​២៤ សសរ ចុះ​ថ្ងៃទី​២៧ ខែ មករា ឆ្នាំ ២០១៤ សម្រាប់​ក្រុមការងារ​មូលដ្ឋាន ស្រុក​ស្ទោង ឲ្យ​ទទួល បាន​ជោគជ័យ និង​ទាមទារ​ឲ្យ​

មានការ​កែសម្រួល​បញ្ហា ដែល​ខ្វះចន្លោះ ស្រាវជ្រាវ ស្វែងយល់​បន្ថែម នូវ ចំនុច​បញ្ហា​ប្រឈម នៅក្នុង​ស្រុក ឃុំ​តាមរយះ​វេទិការ​សាធារណៈ ពី​ប្រជាពលរដ្ឋ​ដោយផ្ទាល់ គ្រប់​ឃុំ​និ​មួយៗ ត្រូវ​ក្តាប់​ឲ្យ​បាន​នូវ​គោលបំណង និង​បញ្ហា​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទាមទារ អជ្ញាធរ​ស្រុក​ត្រូវ​រក​ដំណោះ ស្រាយ​នូវ​បញ្ហា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា ។​Image2 Image3 Image4 Image5