សារព័ត៌មាន Hindustan Times បានឱ្យដឹងថាកាលពីថ្ងៃទី៤ខែកុម្ភ ប្រធានាធិបតីអាមេរិកលោក Barack Obama បានសន្យាថានឹងផ្តល់ជំនួយស៊ីវិលនិងយោធា ជាទឹកប្រាក់១ពាន់លាន ដុល្លារទៅឱ្យប្រទេសប៉ាគីស្ថាន ហើយបញ្ជាក់ថា ប៉ាគីស្ថានមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុង យុទ្ធសាស្ត្ររបស់អាមេរិក។
ជំនួយដល់ប៉ាគីស្ថានត្រូវបានស្នើឡើងដោយក្រសួងការបរទេសសហរដ្ឋអាមេរិកក្រោយពេលប្រធានា ធិបតីអូបាម៉ាបានស្នើថវិកាប្រចាំឆ្នាំនៅក្នុងសភាហើយស្នើផ្តាល់ជំនួយ យោធាទៅឱ្យប្រទេសប៉ាគីស្ថាន កើនឡើង៦ដងពី 42,2 លានដុល្លារ នៅឆ្នាំ 2014 ដល់ទៅ 265 លាននាក់នៅឆ្នាំ 2016 ។
លើសពីនេះទៀតរដ្ឋាភិបាលអូបាម៉ាបានស្នើមូលនិធិមានតម្លៃ 334,9 លានដុល្លារអាមេរិកដើម្បីគាំទ្រដល់សេដ្ឋកិច្ចនិង 143,1 លានដុល្លារសម្រាប់កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងអំពើភេរវកម្មនិងការមិនរីកសាយអាវុធនុយក្លេអ៊ែររបស់ប្រទេសប៉ាគីស្ថាននោះ។
បន្តាប់ពីសំណើរផ្តល់ជំនួយដល់ប្រទេសប៉ាគីស្ថាន ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ចាក់ថាទីក្រុងអ៊ីស្លាម៉ាបាតមានទីតាំងស្ថិតនៅក្នុងកណ្តាលបេះដូងនៃយុទ្ធសាស្ត្រប្រឆាំងនឹងអំពើភេរវកម្មដំណើរការសន្តិភាពនៅអាហ្គានីស្ថាន រួមទាំងការខិតខំប្រឹងប្រែងទប់ស្កាត
រីកសាយអាវុធនុយក្លេអ៊ែរនិងការធ្វើសមាហរណកម្មសេដ្ឋកិច្ច សុខភាពនៅក្នុងតំបន់អាស៊ីខាងត្បូងនិងអាស៊ីកណ្តាល។ទាំងនោះហើយ បានជាការផ្តល់ជំនួយបានកើនឡើងនិង កិច្ច សហប្រតិបត្តិការជាមួយប្រទេសប៉ាគីស្ថានបានបន្តជាអទិភាពដ៏សំខាន់ក្នុងគោលនយោបាយការបរទេសរបស់អាមេរិក។
ជំនួយឥតសំណងនេះនឹងត្រូវបានប្រើដើម្បីពង្រឹងកងទ័ពរបស់ប្រទេសប៉ាគីស្ថានប្រឆាំងនឹងភាពជ្រុលនិយម សុវត្ថិភាពនុយក្លេអ៊ែរ ស្ថិរភាពនៅអាហ្វហ្គានីស្ថាន, ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកែលម្អទំនាក់ទំនងជាមួយប្រទេសឥណ្ឌា៕