ស្លាប់​កើន​ដល់ ៣១​នាក់ ដោយសារ គ្រោះថ្នាក់​យន្តហោះ តៃវ៉ាន់

0

​យ៉ាងហោចណាស់ មនុស្ស ៣១​នាក់​បាន​ស្លាប់ បន្ទាប់ពី​ជើងហោះហើរ​មួយ របស់​អាកាសចរណ៍​តៃវ៉ាន់ Trans Asia បាន​ធ្លាក់​ទៅក្នុង​ទន្លេ​គី​លុង នៃ​ទីក្រុង​តៃប៉ិ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​០៤ ខែកុម្ភៈ ឆ្នាំ ២០១៥ បន្ទាប់ពី​ទើប​ធ្វើការ ហោះ​ឡើង​បាន ១០​នាទី​ប៉ុណ្ណោះ ។​h2
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែកុម្ភៈ នេះ​ទៀតថា គ្រោះថ្នាក់​ខាងលើនេះ បាន បណ្តាល​ឲ្យ​មនុស្ស ១២​នាក់​រងរបួស និង​១២​នាក់​ផ្សេងទៀត នៅ​បន្ត​បាត់​ខ្លួន​ក្នុង​ទឹកទន្លេ ឬ តួ​យន្តហោះ​នៅឡើយ ដោយ​ក្រុម​សង្គ្រោះ ទើបតែ​រាយការណ៍​ដំណឹង​នេះ កាលពី​វេលា​ម៉ោង ៦​ព្រឹក ក្រោយ​ការធ្លាក់​យន្តហោះ ២០​ម៉ោង​មក នេះ ។​h3
​ចំពោះ​បុគ្គលិក នៅលើ​យន្តហោះ នៅ​មិនទាន់​រកឃើញ​ទាំងអស់​នោះទេ ប៉ុន្តែ​សម្រាប់​ពី​ឡុ​ត ទាំង​ពីររូប ត្រូវបាន​គេ ស្រង់​សព​បាន​ហើយ​។ ដោយឡែក​ប្រអប់​ខ្មៅ​ទាំងពីរ ក៏ត្រូវ​បាន យកចេញ​មក​ដែរ តាំងពី​ល្ងាច​ថ្ងៃ​ពុធ មកម្ល៉េះ​។​h5 h1
​គួរ​បញ្ជាក់ថា ជើងហោះហើរ GE 235 បានធ្វើ​ដំណើរ ពី​ទីក្រុង​តៃប៉ិ ទៅកាន់​កោះរ​ម្មណី​យ​ដ្ឋា​ន គីន​មែន ដោយ​ផ្ទុក​អ្នក ដំណើរ ៥៣ និង នាវិក​៥​នាក់ ក្នុងនោះ ៣១​នាក់ មកពី​ប្រទេស​ចិន ហើយ​ក្នុងចំណោម ៣១​នាក់​នោះ មាន ០៦​នាក់ ស្លាប់ និង ៣​នាក់​ទៀត​រងរបួស​ធ្ងន់ ៕