ព្រះសង្ឃ​វត្ត​ប​ល្ល័​ង​មួយអង្គ​ធ្លាក់​ពីលើ​ដើម​អំពិល​កំពស់​ជាង​១០​ម៉ែត្រ​សុគត​

0


​កំពង់ឆ្នាំង​៖​ព្រះសង្ឃ​មួយអង្គ​បាន​សុគត​ភ្លាមៗ​បន្ទាប់ពី​ព្រះអង្គ​បាន​ឡើងលើ​ដើម​អំពិល​មួយ​ដើម​កំពស់​ជាង​១០​ម បេះយក​ផ្លែ​បាន​ធ្លាក់​មក​ដី​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​០៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ ក្នុង​វត្ត​ប​ល្ល័​ង ក្នុងភូមិ​សន្ទៃ ឃុំ​ពង្រ ស្រុក​រលាប្អៀរ​។​11
​ ​ញោម​ព្រះសង្ឃ​រងគ្រោះ​បានអោយដឹងថា​៖​ព្រះសង្ឃ​រងគ្រោះ​ព្រះនាម នូ ធីតា ព្រះ​
​ជន្ម​២៥​ព្រះវស្សា មាន​ស្រុកកំណើត​នៅ​ភូមិ​ទ​ព័​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ ព្រះអង្គ​បួស​បាន​៤​វស្សា និង​បាន​គង់​រៀន​ធម៌​អារ នៅក្នុង​វត្ត​ប​ល្ល័​ង​នេះ​។​ញោម​លោក​បាន​និយាយ​អោយដឹងទៀតថា​៖​លោក​ធ្លាប់មាន​ជម្ងឺ​ស្ក​ន់ ពេលធ្វើ​ទុក្ខ​ម្តងៗ​តែងតែ​ប្រកាច់​ជាច្រើន​ម៉ោង ហើយ​ការធ្លាក់​ពីលើ​ដើម​អំពិល​នេះ​សុគត ប្រហែលជា​ជម្ងឺ​ស្ក​ន់​ធ្វើទុក្ខ​។​55
​ ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កលើ​ត​ហេតុ​បានអោយដឹងថា​៖​នៅក្នុង​ថ្ងៃកើតហេតុ​ក្នុង​វត្ត​
​មាន​ធ្វើ​ពិធីបុណ្យ ប្រហែលជា​លោក​ឃើញ​អ្នកស្រុក​មក​ធ្វើ​ម្ហូប​បុណ្យ​ខ្វះ​អំពិល ទើប​លោក​
​ឡើង​ដើម​អំពិល​កំពស់​ជា​១០​ម នៅក្នុង​វត្ត​បេះ​ផ្លែ​អោយ​អ្នកភូមិ ហើយ​ចៃដន្យ​ក៏បាន​ធ្លាក់​ពី​ចុង​អំពិល​មក​ដី​សុគត​ភា្ល​មៗ​តែម្តង​។​33
​ ​ព្រះ​សព​ព្រះសង្ឃ​រងគ្រោះ​ត្រូវបាន​ញោមញាតិ​របស់លោក​តំកល់​ក្នុង​វត្ត​ប​ល្ល័​ង ធ្វើ​បុ​
​ណ្យ​ទាន​តាម​ប្រពៃណី​សាសនា ក្រោម​ការសោកស្តាយ​យ៉ាងខ្លាំង​ពី​ក្រុមគ្រួសារ​របស់​ព្រះអង្គ​។​ជីវិត​សត្វលោក​គឺ​មិន​ទៀង​ឡើយ​តែ​ទៀង​នឹង​ស្លាប់ គឺ​មិនអាច​គេច​ផុតពី​សេចក្តីស្លាប់​បានឡើយ​គ្រាន់តែ​មុន​និង​ក្រោយ​តែប៉ុណ្ណោះ​៕
​ ​