កំពង់ឆ្នាំង៖សម្រាស់ធំ២កន្លែង១របស់ខ្មែរ និង១ទៀតរបស់វៀតណាម នៅក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ នៅរសៀលថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៥ ត្រូវបានគេហ៊ុំចាប់ត្រីយ៉ាងរំភើយ សមត្ថកិច្ចសង្កាត់ជលផលស្រុកបរិបូណ៌ឈរជើងនៅភូមិកោះតាម៉ូវមិនខ្ចីធ្វើឃើញឡើយ ទាល់តែប្រជាពលរដ្ឋរាយការណ៍អោយលោកព្រះរាជអាជ្ញាទើបបែកសំបុក។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋឃុំកំពង់ព្រះគគីរ បានទូរសព្ទ័អោយដឹងថា៖សព្វថ្ងៃនៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ មានមន្ត្រីរដ្ឋបាលជលផលសង្កាត់បរិបូណ៌២ក្រុមឈរជើងការពារតំបន់អភិរក្ស ដែល១ក្រុមឈរជើងនៅចំណុចស្ទឹងពោធិ និង១ក្រុមទៀតគឺលោកនាយរងសង្កាត់ឈរជើងនៅក្នុងភូមិកោះតាម៉ូវតែម្តង។ប៉ុន្តែនៅក្បែរៗកន្លែងឈរជើងនោះគឺសុទ្ធតែមានសម្រាស់យ៉ាងច្រើន ហើយប្រមាណ១០ថ្ងៃនេះ ជនល្មើសបាននាំគ្នាហ៊ុំចាប់ត្រីទាំងថ្ងៃទាំងយប់យ៉ាងរំភើយសមត្ថកិច្ចជំនាញបិតភ្នែកធ្វើមិនដឹងមិនឮនោះឡើយ ដោយសារលុយបាំងភ្នែក។
ជាក់ស្តែងនៅរសៀលថ្ងៃទី០៥ ខែកុម្ភះនេះ សម្រាស់ធំៗ២កន្លែងមានបណ្តោយជាង២០០ម៉ែត្រ និងទទឹង៣០ម៉ែត្រ ដែល១របស់ខ្មែរនិង១ទៀតរបស់វៀតណាម ត្រូវបានជនល្មើសនាំគ្នាហ៊ុំចាប់ត្រីយ៉ាងគគ្រឹកគគ្រេង មន្ត្រីជំនាញបែរជាដេកលក់អស់។
នៅម៉ោង៥ល្ងាចប្រជាពលរដ្ឋបានលួចរាយការណ៍រឿងនេះអោយលោកព្រះរាអាជ្ញារងខេត្តម្នាក់និងអ្នកកាសែតដឹងឮ ក្រោយមកលោកព្រះរាជអាជ្ញារងនោះបានបញ្ជារអោយលោកនាយរងខណ្ឌ័ម្នាក់ខ្លាំងខាងបិតភ្នែកចុះទៅបង្ក្រាប ប៉ុន្តែមិនបាន២ម៉ោងរឿងនេះក៏បានបែកការណ៍ដឹងដល់ក្រុមជនល្មើសទាំង២ក្រុមដែលកំពុងហ៊ុំសម្រាស់ចាប់ត្រី ហើយពួកគេបានសារសាច់អួនរត់នៅម៉ោង៦ល្ងាចរត់បាត់អស់ទៅ ចំណែកសមត្ថកិច្ចជលផលទៅដល់ចាប់បានតែកំប៉ោងនិងខ្យល់តែប៉ុណ្ណោះ ធ្វើមិចរឿងស៊ីលុយគេហើយគឺត្រូវតែធ្វើអញ្ចឹងហើយ។
ប្រជាពលរដ្ឋបានរិះគន់ថា៖នៅស្ទើរយតែគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រស្រុកបរិបូណ៌និងស្រុកកំពង់លែង អ្នកមានសម្រាស់រាប់រយនាក់បាននិងកំពុងនាំគ្នាលួចហ៊ុំចាប់ត្រីទាំងយប់ទាំងថ្ងៃ អោយបានមុនបុណ្យចូលឆ្នាំចិនថ្ងៃទី១៨ ខែកុម្ភះខាងមុខនេះ ដើម្បីយកលុយសែនចូលឆ្នាំចិន ដែលកន្លែងសម្រាស់ធំៗខ្លះគេចាប់ត្រីលក់បានរាប់ពាន់និងរាប់ម៉ឺនដុល្លា ប៉ុន្តែបើបិនសូកមន្ត្រីជំនាញ និងសមត្ថកិច្ច រាប់រយនិងរាប់ពាន់ដុល្លាទេនោះក៏គ្មានវាសនាបានហ៊ុំចាប់ត្រីដោយ
ស្រួលដែរ រឿងខាងលើនេះគេបានអោយដឹងថា ឈ្លាតពេលលោកហោ អាត្រែតហើយលោក សោមភិរុណ និងត្រូវប្រកាសជាប្រធារដ្ឋបាលជលផលថ្មីនៅថ្ងៃទី១៣ កុម្ភះខាងមុខនេះ លោកនាយរងខណ្ឌ័ដែលគេអាចឈ្លាតស៊ីលុយពីជនល្មើសបានគឺគេត្រូវតែស៊ីហើយ រឿងនេះទំរាំលោកប្រធានជលផលឡើងកានតំណែង គេស៊ីលុយពីសម្រាស់អស់ទៅហើយ។ប្រជាពលរដ្ឋស្នើសុំលោក អេងជាសាន ប្រធារដ្ខបាលជលផលថ្មីបញ្ចេញស្នាដៃទប់ស្កាត់ផង៕



































