អ្នកភូមិ​បឹងកក់​អះអាងថា​មាន​ករណី​បាញ់​ទៅលើ​រថយន្ត​របស់​ពួកខ្លួន​ពេល​ត្រឡប់​ពី​សៀមរាប​

0

រាជធានី​ភ្នំពេញ ៖ នៅវេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៤​នេះ មាន​ហេតុការណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​ខាងជើង​ស្ពាន​ជ្រោយចង្វា ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដោយ​ជន​មិន​ស្គាល់មុខ​បាន​ប្រើ​កាំភ្លើងខ្លី​បាញ់​ទៅលើ​រថយន្តក្រុង​ដឹក​អ្នកដំណើរ គឺជា​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរី​កីឡា សហគមន៍​ថ្មគោល និង​កម្មករ​មួយចំនួនទៀត​ដែល​សរុប​មាន​គ្នា​ចំនួន​៤៥​នាក់ ខណៈដែល​ពួកគាត់​បាន​ត្រឡប់​មកពី​ចូលរួម​កិច្ចប្រជុំ​បញ្ហាដីធ្លី​មួយ​នៅ​ខេត្តសៀមរាប​។​ ​

បើតាម​ប្រភព​ព័ត​មានបាន​អោយដឹងថា​៖ ខណៈដែល​រថយន្ត​រប​ស់​ពួកគាត់​មកដល់​ម្ដុំ​គីឡូម៉ែត្រ​លេខ​៦​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ដែល​ជិះ​គ្នា​ចំនួន​២​នាក់​គឺ​ប្រុស​ម្នាក់​ស្រី​ម្នាក់ ហើយ​ម៉ូតូ​នោះបាន​តាមរក​រឿង​រថ​យន្ត ដោយបាន​ទៅ​ឈប់​ពីមុខ​រថយន្ត​ដើម្បី​ឲ្យ​ឡាន​ប៉ះ​ក្នុង​គោលបំណង​រករឿង ប៉ុន្តែ​រថយន្ត​បាន​ព្យាយាម​បើក​គេច ហើយ​ពេលដែល​រថយន្ត​មកដល់​

ខាងជើង​ស្ពាន​ជ្រោយចង្វា ជន​មិន​ស្គាល់មុខ​នោះ​ក៏​ដក​កាំភ្លើងខ្លី​បាញ់​មកលើ​រថយន្ត​នោះ​តែម្ដង​បណ្ដាល​ឲ្យ​បែក​កញ្ចក់​ផ្នែក​ខាងមុខ​។ តែ​ប្រជាពលរដ្ឋ​នៅលើ​រថយន្ត​នោះ​មិនមាន​រងរបួស​អ្វី​ទេ ព្រោះ​នៅពេលដែល​ជន​មិន​ស្គាល់មុខ​ដក​កាំភ្លើង​បាញ់​នោះ​ពួកគាត់​បាន​ក្រាបចុះ​ទាំងអស់គ្នា​។ សមត្ថកិច្ច​កំពុង​តាមដាន​លើ​ករណី​កើតហេតុ​នេះ​៕​image image (1) image