​បណ្ឌិត្យសភា​នគរបាល​កម្ពុជា យកចិត្តទុកដាក់​ក្នុង​បរិបទ​បន្តវេន ដោយ​ការខិតខំ​ប្រែង​ប្រែង បណ្តុះបណ្តាល​អភិវឌ្ឍន៍​ធនធានមនុស្ស​

0

​សៀមរាប ផ្តើមចេញពី​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង យុទ្ធសាស្ត្រ​កំណែទម្រង់​កងកម្លាំង​នគរបាលជាតិ ក្នុងការ​រៀបចំ​រចនា​សម្ព័ន្ធ​ក្រប​ខ័​ណ​មន្ត្រី​នគរបាលជាតិ ឲ្យ​មាន​ចំនួន​សមស្រប និង ការកសាង​ធនធានមនុស្ស ក្នុង​ជួរ​កងកម្លាំង​នគរបាលជាតិ ឲ្យ​មាន​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​នោះ សាលា​នគរបាល​ជាតិភូមិ​ភាគ​៤ ដែលមាន​ទី​ទាំង​នៅក្នុង​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ដំណើការ​វគ្គ​បណ្តុះបណ្តាល​ក​ម្រឹត​បឋម វិជ្ជាជីវៈ​នគរបាល សម្រាប់​បេក្ខជន​ជ្រើសរើស​ថ្មី ចំនួន​១៨៤​នាក់​ឲ្យ​ចូល​បំរើ​ការងារ​ក្នុង​ក្រប​ខ័​ណ​នគរបាលជាតិ ឆ្នាំ ២០១៤ ។05-02-2015 Police PP4 .avi.Still004
លោក​វរសេនីយឯក ហុង ណា​រ៉ុង នាយក​សាលា​នគរបាល​ជាតិ​ភូមិភាគ​៤ បាន​រាយការណ៍​ឲ្យ​ដឹង នា​រសៀល​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ ដោយ​បញ្ជាក់ថា ៖​វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល​២​ខែ ដោយបាន​បើក​ដំណើការ កាលពី​ថ្ងៃទី​១២ ខែមករា ហើយ​វគ្គ​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៣ ខែ​មិនា ឆ្នាំ​២០១៥ ។ វគ្គ​បណ្តុះបណ្តាល​នេះ មាន​សិក្ខាកាម​សារុប ១៨៤​នាក់ ក្នុងនេះ​មាន​សិក្ខាកាម​ជានា​រី​ចំនួន ២៣​នាក់ ហើយ​សិក្ខាកាម​ទាំងអស់នេះ មកពី​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ​និង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។05-02-2015 Police PP4 .avi.Still003

លោកនាយក​សាលា ក៏បាន​បញ្ជាក់​បន្ថែមថា វគ្គ​បណ្តុះបណ្តាល​ដូចគ្នានេះដែរ កាលពី​លើក​មុន ដែល​ត្រូវបាន​ដំណើរការ និង បានបញ្ចប់​ប្រកបដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៤ កន្លង​ទៅនោះ សាលា​បាន​បណ្តុះបណ្តាល បេក្ខជន​ជ្រើសរើស​ថ្មី ឲ្យ​ចូល​បំរើ​ការងារ​ក្នុង​ក្រប​ខ័​ណ​មន្ត្រី​នគរបាលជាតិ​ឆ្នាំ​២០១៤ បាន​ចំនួន ១៨៥​នាក់ រួចមកហើយ ។05-02-2015 Police PP4 .avi.Still002
លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស្វាយ ចាន់​ដា អនុប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា បាន​ថ្លែង​នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤ ក្នុងឱកាស​សំ​ណោះ​ណា​ល​ជាមួយ​សិក្ខាកាម​ចំនួន ១៨៤​នាក់ ដោយ​បញ្ជាក់ថា​៖ អស់​រយៈពេល ៣៦​ឆ្នាំ ក្រោយពី​ការ​រស់​ឡើងវិញ​នៃ​ប្រជាជាតិ​កម្ពុជា រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​ប្រទេសជាតិ ឈាន​មកដល់​ដំណាក់កាល​នៃ​កិច្ច​កំពុង​អភិវឌ្ឃន៍ ។ ឯកឧត្តម បានបញ្ជាក់​បន្ថែមថា ៖ ៣៦​ឆ្នាំ​05-02-2015 Police PP4 .avi.Still001

កន្លងមកនេះ យើង​មិន​ត្រឹមតែ​បាន​ចំណាយ​ពេលវេលា​ដើម្បី​កសាង​សន្តិភាព និង ការអភិវឌ្ឍន៍​ប្រទេសជាតិ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ យើង​ក៏​ត្រូវបាន​ប្រើប្រាស់​ធនធានមនុស្ស​ផងដែរ ដែល​មកដល់​បច្ចុប្បន្ន​នេះ ពេលវេលា ត្រូវបាន​ជម្រុញ​ឲ្យ​រាជរដ្ឋាភិបាល ដាក់ចេញ​នូវ​បរិបទ បន្តវេន​ដែល​ផ្តោតជាសំខាន់​ដល់​ការងារ​បណ្តុះបណ្តាល អភិវឌ្ឍន៍​ធនធានមនុស្ស​ប្រកបដោយ​គុណភាព មានតម្លៃ​ជា​ទំពាំង​ស្នង​ឬ​ស្សី ក្នុងនេះ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា បានបង្ហាញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​របស់ខ្លួន ( ២០១៥- ២០១៩ ) ដោយ​ឈរលើ​មូលដ្ឋាន​បំពេញ​តួនាទី​ជា​សេនាធិការ​ឲ្យ​ក្រសួងមហាផ្ទៃ កសាង​ផែនការ​បណ្តុះបណ្តាល បំពាក់បំប៉ន ជូន​ដល់​កងកម្លាំង​នគរបាលជាតិ គ្រប់លំដាប់​ថ្នាក់ ឲ្យ​មាន​សមត្ថភាព​បំពេញភារកិច្ច រក្សា​សន្តិសុខ​សណ្តាប់​សង្គម និង បំរើសេវា​ជូន​ប្រជាពលរដ្ឋ ដោយ​ស្មារតី​ទទួលខុសត្រូវ និង ស្មោះត្រង់ ។05-02-2015 Police PP4 .avi.Still004

ជាមួយ​ឱកាស​នោះ ឯកឧត្តម ក៏បាន​ថ្លែង​នូវ​ការដឹងគុណ​ចំពោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ភូមិភាគ​ទី​៤ និង​ទី​៥ ដែល​កាលពី​កិច្ច​ដំណើការ​វគ្គ​មុន បាន​ជួយឧបត្ថម្ភ​ដល់​ការកសាង​អាគារ​ស្នាក់នៅ​សម្រាប់​សិក្ខាកាម ចំនួន ២​ខ្នង នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​ទី​៤ ផងដែរ ៕​