> តាមប្រមាញ់ព្រមទាំងបានធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី5-2-15វេលាម៉ោង10ព្រឹកត្រង់ចំនុចភូមិ
> ព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បន្ទាប់ពីជនសង្ស័យរូបនេះ
> បានប្រើប្រាស់ដំបងឆក់ និងដាវសាំម៉ូរ៉ៃ ចូលទៅសំឡុត គំរាមយករបស់របរនិងគ្រឿងអលង្កា័
> ពីជនរងគ្រោះកាលពីថ្ងៃទី4-2-15វេលាម៉ោង10,30នាទីយប់រួចមក ។
> យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលមានឈ្មោះ គី ឫទ្ធី ភេទប្រុសអាយុ20ឆ្នាំ
> រស់នៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច បានបញ្ជាក់ថា នៅមុនពេលកើតហេតុគឺរូបគេកំពុងជួបជុំគ្នាប្រមាណ5នាក់ដើម្បីពិភាក្សាអំពីការខ្ចីប្រាក់របស់អង្គការយកមកប្រើប្រាស់ក្នុងមុខរបរអ្វីមួយក៏ស្រាប់តែមានបុរសម្នាក់ដែលពួកគេបានស្គាល់ច្បាស់នូវឈ្មោះ និង
អត្តសញ្ញាណ បានស្ទុះចូលមកដោយនៅដៃមានកាន់ដាវសាំម៉ូរ៉ៃ និងដំបងឆក់ផង ហើយបានស្រែកធ្វើការសំឡុត គំរាមទាមទារ អោយជនរងគ្រោះទាំងអស់ប្រគល់នូវរបស់របរដែលមាននៅជាប់នឹងខ្លួនទៅអោយគេបើមិនដូច្នោះទេគេនឹងសំលាប់ចោល ដោយមានការភ័យខ្លាចពួកគេក៏បានប្រគល់នូវរបស់របរមួយចំនួនដូចជាទូរស័ព្ទណូកៀចំនួនមួយគ្រឿង ទូរស័ព្ទសាំសុងកាឡាក់សុីចំនួន3គ្រឿង ខ្សែ កមួយខ្សែ ចិញ្ចៀនមួយវង់ និងលុយចំនួយ4មុឺនរៀល ក្រោយពីបានទទួលនូវរបស់ទាំងនេះហើយគេក៏បានគេចចេញពីកន្លែងកើតហេតុទៅបាត់ស្រមោលទាំងយប់តែម្តង ក្រោយមកទើបជនរងគ្រោះនាំគ្នាដាក់ពាក្យ
> បណ្តឹងទៅសមត្ថកិច្ចដើម្បីអោយជួយអន្តរាគមន៍ ។លុះស្អែកឡើងបន្ទាប់ពីបានសុំគោលការទៅលោកព្រះរាជអាជ្ញា នួន សាន រួចមកសមត្ថកិច្ចបានចេញប្រតិបត្តិការចុះទៅឃាត់ខ្លួនជនសង្ស័យដែលកំពុងសំងំលាក់ខ្លួននៅក្នុងលំនៅដ្ឋានត្រង់ចំនុចភូមិព្រែកតាតន់ដើម្បីយកមកសាកសួរ ព្រមទាំងបានធ្វើការឆែកឆេរនិងដកហូតបានវត្ថុតាងមួយចំនួនគឺទូរស័ព្ទដៃចំនួនពីរគ្រឿង ខ្សែ កមួយខ្សែ ចិញ្ចៀនមួយវង់ ដំបងឆក់មួយ ដាវសាំម៉ូរ៉ៃមួយដើម
> កាំបិតច្នៃមួយដើម និងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួនពីរថង់តូចផងដែរ ។
> នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តនូវទង្វើនេះ
> យ៉ាងពិតប្រាកដ ដោយរួមទាំងវត្ថុតាងដែលសមត្ថកិច្ចបានដកហូតផងនោះ បច្ចុប្បន្នមុខសញ្ញាប្លន់រូបនេះត្រូវបានសមត្ថកិច្ចកំពុងរៀបចំឯកសារ និងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តហើយ និងបន្តចាត់ការទៅតាមផ្លូវច្បាប់ ៕



































