​ជ្រូក​ក្រហម សម្រុកចូល​ស្រុក​ខ្មែរ តាម​ច្រករបៀង​ដូច​ទឹកបាក់​ទំនប់​អត់​ឃើញ​មន្ត្រី​ជំនាញ​ចេញមុខ​ទប់ស្កាត់​ឡើយ​

0

​ក្រុង​ប៉ោយប៉ែត​៖ជ្រូក​ក្រហម​ថៃ នៅតែ​បន្ត​លួច​ចេញ​តាម​ច្រករបៀង​មក​លក់​បែប​អនាធិបតេយ្យ តាម​ទីផ្សារ​នានា នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ បែប​អនាធិបតេយ្យ ជា​រៀងរាល់ថ្ងៃ ឯ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​មួយចំនួន​ហាក់ដូច​ជាមាន​រាសី​ឡើង​ខ្ពស់ត្រដែត​ខ្លាំងណាស់ ព្រោះ​រាប់​ក្បាលជ្រូក​យកលុយ​ចែកគ្នា យ៉ាង​រំភើយ​បំផុត រាល់ពេល​អ្នកកាសែត​តាម​សួរ​ព​ព័​ត៏​មាន​ម្តងៗ ទាំង​ប៉ូលិស​ព្រំដែន ទាំង​ទា​ហ៊ាន​ជួរមុខ​និង​មន្ត្រី​ជំនាញ ឆ្លើយ​ដាក់គ្នា​ដូច​អា​យ៉ៃ​ឆ្លើយឆ្លង​អឹ​ចឹ​ង ។​20150124_115414
​សូមបញ្ជាក់​ដែលថា បទល្មើស​ដឹកជញ្ជូន​ស​ត្វ​ជ្រូក​ក្រហម​និង​មាន់​រស់ មាន់​ងាប់ បាន​នឹង​កំពុង​កើនឡើង​ទាំងយប់​ទាំង​ថ្ងៃ ចេញពី​ច្រករបៀង​នានា នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ ដែល​សកម្មភាព​បែបនេះ ត្រូវបាន​មហាជន​ន​រិះគន់ថា បទបញ្ជា​របស់​ឧ​ត្ត​ម​សេនីយ​ផ្កាយ​៤ ទទួលបន្ទុក​ផ្នែក​ប​ង្គ្រា​ប​បទល្មើស​តាម​ព​ព្រំដែន​កម្ពុជា​ថៃ កន្លងទៅ ហាក់ដូចជា​គ្មាន​ប្រ​យោ​ជ​ន៏​អ្វី​ទាំងអស់ ដូច​ពាក្យចាស់​ពោលថា សម្តី​របស់​ថ្នាក់ដឹកនាំ​មួយចំនួន​សាប​ជាង​ទឹកទន្លេ​អឹ​ចឹ​ង ព្រោះថា ដាក់បទបញ្ជា​មើលទៅ​ហាក់ដូចជា​ខ្លាំងខ្លា​ណាស់ ផ្ទុយទៅវិញ កូនចៅ​នៅតាម​ព្រំដែន​នាំគ្នា​ដឹកជញ្ជូន​បទល្មើស ខូចគុណភាព​ពី​ប្រទេស​ថៃ ចូលមក​តាម​ច្រករបៀង​យ៉ាង ងងើល​បំផុត ។​
​មាន​ជ្រូក​ក្រហម រាប់ម៉ឺន​ក្បាល​ដែល​កំពុង​លំហូរ​ចូល មក​ក្នុង​ដី​ខ្មែរ​តាម​ច្រករបៀង​ប៉ែក​ខាងជើង ខេត្ត មានជ័យ ឯ​មួយផ្នែក​ទៀត​មកពី​ប៉ែក​ខាងត្បូង​ទៀតផង ដែល​ការ​លំហូរ​ចូល​នៃ​សត្វ​ជ្រូក​ក្រហម​នោះ ភាគច្រើន​គេ​ឃើញ​មាន​ទា​ហ៊ាន​ជួរមុខ​របស់​ខ្មែរ​យើង សហការ​ជាមួយ​មន្ត្រី​ខិលខូច មួយចំនួន រួមទាំង​ប៉ូលិស​មួយ​ក្តាប់​តូច​ផ្សេងទៀត បាន​អនុញ្ញាតិ​នាំចូល​គ្រឿង​បរិភោគ​ខូចគុណភាព និង​មាន់​ទា រួមទាំង​ជ្រូ​ក្រហម តាម​រថយន្ត​តូចធំ រួច​ដឹកជញ្ជូន​អោយ​ម៉​យ​នៅ​ប៉ោយប៉ែត និង​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ទៀតផង ហើយ​សកម្មភាព​បែបនេះ គេ​មិនដែល​ឃើញ​មន្ត្រី​បសុព្យាបាល​សត្វ រឺ​ប៉ូលិស​ប​ង្គ្រា​ប​បទល្មើស​សេដ្ឋកិច្ច នាំគ្នា​សួរនាំ​រឺ​ទប់ស្កាត់​នោះទេ ។​20141229_114823
​តាម​ការលើកឡើង​រប​ស់​ប្រជាពលរដ្ឋ​ជាច្រើន​បាន​បញ្ជាក់ថា ក្នុងអំឡុង​ចាប់ពី​ចុងឆ្នាំ​២០១៤​រហូតមកដល់​ដើមឆ្នាំ​២០១៥​នេះ គេ​បានឃើញ​មានការ​នាំចូល​ទំនិញ​ខូចគុណភាព​ដ៏​ច្រើនសន្ធឹក​សន្ធាប់ មកពី​ច្រករបៀង ប៉ែក​ខាងជើង​និង​ប៉ែក​ខាងត្បូង​ក្រុង​ប៉ោយប៉ែត ទាំងយប់​ទាំង​ថ្ងៃ រួមទាំង​នៅ​ចំណុច​ច្រក​ចំការ​គរ ស្ថិត​ក្នុងស្រុក​ស្វាយចេក តាម​បណ្តោយ​ផ្លូវ​តំបន់​៥ និង​ច្រក​អូរ​បី​ជាន់ ស្រុក​អូជ្រៅ ដែលមាន​ច្រករបៀង​ដ៏​ច្រើន​នោះ បាននិងកំពុង​លួច​នាំចូល​ទំនិញ ជា​គ្រឿង​បរិភោគ​ខូចគុណភាព មក​លក់​ក្នុង​ខេត្តបន្ទាយមានជ័យ សម្តី​របស់​ប្រជាពលរដ្ឋ​ក៏បាន​បញ្ជាក់​ដែលថា មើលទៅ​វិធានការ​របស់​ថ្នាក់លើ របស់​អស់លោក​ប៉ូលិស ហាក់ដូចជា​គ្មា​ប្រសិទ្ធិភាព​ឡើយ គេ​បាន​បន្តទៀតថា សូម្បីតែ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក៏​មិន​ខុសពី​ច្រករបៀង​ប៉ុន្មាន​ដែរ ព្រោះ​មាន​ទំនិញ​ខូចគុណភាព នាំ​ចូលមក​តាម​រទេះ​ទាំង​ព្រឹក​ទាំង​ល្ងាច គេ​មិនដែល​ឃើញ​មាន​មន្ត្រី​កាំកុងត្រូល ធ្វើការ​ត្រួតពិនិត្យ​និង​ប​ង្គ្រា​ប​ដូច​មុនៗ​ឡើយ ប្រជាពលរដ្ឋ​ទាំងនោះ​ក៏បាន​សំណូមរ​ពរ​ដល់​ថ្នាក់លើ​មេត្តាជួយ​មាន​វិធាន​
​ការទប់ស្កាត់​ផង​។​
​ចំណែក​ប៉ូលិស​នៅតាម​ព្រំដែន មួយចំនួន​បានបញ្ជាក់​ថា ឥឡូវនេះ​ពួកគេ​មិន​អនុញ្ញាតិ​អោយ​ទំនិញ​ហូរ​ចូល​បាន​ស្រួល​ដូច​មុន​នោះទេ ព្រោះ​ការនាំ​ចូល​នៅ​សត្វ​ជ្រូក​ក្រហម សព្វថ្ងៃនេះ គឺ​ខាង​ទា​ហ៊ាន​ជួរ​មុខជា​អ្នកទទួលខុសត្រូវ​ទាំងអស់ ឯ​ប៉ូលិស​នៅ​ខាងក្រោយ គឺ​មិន​ដឹងអី​ទេ សម្តី​របស់​អស់លោក​ប៉ូលិស​ខាងលើ​នោះ ក៏បាន​បន្តទៀតថា កន្លងទៅ​ត្រូវបាន​ថ្នាក់ដឹកនាំ​របស់ខ្លួន បាន​ប្រជុំ​អោយ​បិទ​រាល់​សកម្មភាព​នាំ​ទំនិញ​ចូលមក​តាម​ព្រំដែន គឺ​ត្រូវអោយ​ឈប់​ទាំងអស់ គឺ​មិនមាន​អ្នក​ណាមួយ​ថ្លើមធំ ហ៊ាន​ប្រឆាំង​និង​បទបញ្ជា​របស់​មេ​ឡើយ ដោយឡែក​ខាង​ទា​ហ៊ាន​ក៏បាន​លើកឡើង​ដែរ​ថា បើ​គ្មាន​ការ​ត្រូវ​រូ​វ​គ្នា គេ​ក៏​មិន​ហ៊ាន​បើកភ្លើង​ខៀវ​ដែរ ៕​