ខេត្តត្បូងឃ្មុំ: កម្មករ ដកនិងលើកដំឡូង២នាក់បានស្លាប់យ៉ាងវេទនានិងអណោចអធម៍បំផុត ដោយសារក្រឡាប់រថយន្តឆ្នៃដឹកដំឡូងពីលើស្ពានជ្រៃ ហើយដំឡូងបានចាក់គ្របពីលើទំរាំកាយជួយសង្គ្រោះទាន់ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ។ហេតុការណ៍នេះបាន
កើតឡើងនៅវេលាម៉ោង៣,30នាទីរសៀលថ្ងៃទី៦ ខែគុម្ភះ ឆ្នាំ២០១៥ នៅចំណុចលើស្ពានជ្រៃ ស្ថិតក្នុងភូមិជ្រៃ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។មេបញ្ជារការ រងកងរាជអាវុធហត្ថស្រុកមេមត់ លោកវរសេនីយន៍ត្រី សូត្រ សីុម ដែលដឹកនាំកំលាំងក្រោមឱវាទចុះជួយសង្គ្រោះនិងពិនិត្យនៅកន្លែងកើតហេតុបានឲដឹងថា ជនរងគ្រោះស្លាប់ក្នុងករណីនេះទី១មានឈ្មោះ ក្រវ៉េល ពៅ ភេទប្រុស អាយុ៣៤ឆ្នាំ ទី២ឈ្មោះ មីន ចិត្ត ភេទប្រុស អាយុ៣៩ឆ្នាំ អ្នកទាំងពីររស់នៅភូមិទួលគ្រួស ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំណែកអ្នកបើកបរ មានឈ្មោះ ជា ខា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិជាមួយជនរងគ្រោះស្លាប់ខាងលើ ហើយក្រោយកើតហេតុបានរត់បាត់។
លោកបានបន្តឲដឹងថា តាមសាក្សីដែលឃើញហេតុការ មុនកើតហេតុគេឃើញរថយន្តគោយន្តកែឆ្នៃខាងលើបានដឹកផ្ទុកដំឡូងមីស្រស់ពេញ ធ្វើរដំណើរមកដល់ចំណុចលើស្ពានជ្រៃក៏បានបែកកង់ ហើយក៏ក្រឡាប់ធ្លាក់ពីលើស្ពាន ចុះមកក្រោមនិងបានខ្ចាយដំឡូងសង្កត់កម្មករទាំង២នាក់ដែលជិះលើនោះបណ្តាលឲស្លាប់តែម្តង។លោកបន្តថាករណីនេះនគរបាលចរាចរជំនាញស្រុកកំពុង ត្រួតពនិត្យបន្តនិតិវិធី ចំណែកសពជនរងគ្រោះក៏ត្រូវបានប្រគល់ទៅក្រុមគ្រួសារទទួលយកទៅធ្វើបុណ្បតាមប្រពៃណីផងដែរ៕



































