​អូស​លៀស​ជា​បទល្មើស​មួយ​ដែល​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ទឹក​មន្ត្រី​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​មិន​បង្ក្រាប​ឆ្លើយ​ដាក់គ្នា​

0

​កំពង់ឆ្នាំង​៖​លៀស​ជាច្រើន​តោន ត្រូវបាន​គេ​ដឹក​តាម​កាណូត​មក​ឡើង​មាត់​កំពង់ទឹក​ស្ថិតក្នុង ភូមិសាស្ត្រ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​ជា​រៀងរាល់ថ្ងៃ​លើកឡើង​រថយន្ត​បន្ត​ដឹក​ចេញ​យកទៅលក់​ចែកចាយ​នៅតាម​បណ្តារ​ខេត្ត​ក្នុងប្រទេស ដែល​នេះ​វា​ជា​បទល្មើស​ខុសច្បាប់​មួយ​ស្តីពី​ច្បាប់​q3ជលផល ព្រោះតែ​លៀស​ទាំងនេះ បានមកពី​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ទំនើប អូស​ដោយ​កម្លាំង​ម៉ាស៊ីន​និង​កញ្ច្រែង​ដែក ក្នុង​បឹង​ទន្លេសាប ។​ ​នៅក្នុង​ច្បាប់​ស្តីពី​ជលផល​និង​ប្រកាស​របស់​ក្រសួងកសិកម្ម​បាន​ហាម​ដាច់ខាត​ចំពោះ​ការនេសាទ​ដោយ​ប្រើ​ឧ​បករ​ណ៏​កាវ​លៀស​ដោយ​កម្លាំង​ម៉ាស៊ីន ព្រោះតែ​ការនេសាទ​ទាំងនេះ​បានធ្វើអោយ​ប៉ះពាល់​ដល់​ប​រិ​ស្ថានប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ទឹក និង​ក្រោម​ដី និង​ប៉ះពាល់​ជម្រក​ត្រី​រស់នៅ និង​ជីវចម្រុះ​គ្រប់​ប្រភេទ​ផងដែរ ។ ក៏ប៉ុន្តែ​ផ្ទុយទៅវិញ​ក្រុម​ជនល្មើស ដែលមាន​ឧបករណ៍​នេសាទ​ទំនើបៗ​បាន​ប្រើ​ម៉ាស៊ីន​កាវ​និង​អូស​លៀស​ពេញ​ផ្ទៃ​បឹង​ទន្លេសាប​យ៉ាង​រំភើយ​នៅ​ចំណុច​កោះ​ត្បោ​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​ដោយ​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ណា​ឡើយ ហើយ​ឆ្លើយ​ដាក់គ្នា​ទៅវិញ​។ ​បញ្ហា​ខាងលើនេះ​មន្ត្រី ខ័​ណ្ឌ​ជលផល​កំពង់ឆ្នាំង​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​អោយដឹងថា​៖ សព្វថ្ងៃ នេះ​នាយខ​ណ្ឌ័​លោក​បាន​ចូល​និវត្ត​ន៏​ហើយ ហេតុនេះ​នៅ​មិនទាន់មាន​បញ្ជារ​អ្នកណា​នៅឡើយ ម្យ៉ាងវិញទៀត​លោក​ទទួលស្គាល់ថា​៖ លៀស​ពិត​ជាមាន​ច្រើន​តោន​មែន​បាន​ឡើង​នៅ​q4

មាត់កំពង់​ឆ្នុ​ង​ទ្រូ​ជា​រៀងរាលថ្ងៃ យើង​មិនអាច​បង្ក្រាប​បានទេ ព្រោះ​កន្លែង​នោះ​វា​គ្រាន់តែ​ទីផ្សារ​ប៉ុណ្ណោះ មិនមែនជា​កន្លែង​បទល្មើស​ជាក់ស្តែង​ឡើយ​ម្យ៉ាងវិញទៀត​តំបន់​ឆ្នុកទ្រូ វា​គ្រាន់តែ​ជា​កន្លែង​លើកដាក់​ឆ្លងកាត់​ប៉ុណ្ណោះ ចំណែក​ក​ន្លែ ង​ប្រព្រឹត្ត​បទល្មើស​វិញ​គឺ​នៅ​ខេត្តកំពង់ធំ​ឯនោះ​ទេ ហើយ​លៀស​ជាច្រើន​តោន​បែបនេះ គឺ​មិនមែន​អូស​កាវ​ដោយ​ដៃ​នេសាទ​ទេ គឺ​ពិតជា​អូស​ដោយ​កម្លាំង​ម៉ាស៊ីន​ពិតជា​ខុស​នឹង​ច្បាប់​មែនហើយ ។ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​មាត់កំពង់​ទឹក​ឃុំ​ឆ្នុកទ្រូ​បាន​និយាយថា​៖​រៀងរាល់​ល្ងាច កាណូត​ជាច្រើន​​គ្រឿង​បាន​ត្រឡប់​ពី​ធ្វើ​សកម្មភាព​អូស​លៀស​វិញ​នៅ​ដំបន់​កោះ​ត្បោ​ស្ថិតក្នុង​ទឹកដី​ផ្នែ​រដ្ឋបាល​ជលផល​ផាត់​សណ្តាយ​បានមក​សំចត​លក់​លៀស​អោយ​ឈ្មួញ​ទិញ​ដឹក​តាម​រថ យន្ត​ចេញទៅ​លក់​នៅ​ទីផ្សារ​ភ្នំពេញ​និង​នៅតាម​ទីផ្សារ​នានា​ក្នុងប្រទេស ដោយ​គេ​ពុំដែល​មាន​ឃើញ​មន្ត្រី​ជំនាញ​ណា​អើពើ​អ្វី​q5 (1)

នោះឡើយ ព្រោះ​ពួកគេ​មាន​អ្នករត់​ការតាំង​ពីក្រោម​រហូតដល់​លើ​បើ​មិន​អញ្ចឹងទេ​កុំ​ស​ង្ឃឹ​ថា​បាន​រួចខ្លួន​អោយសោះ​ហើយ​តម្លៃ​ក្នុង​មួយ​កា​រ៉ុង​មាន​ត្រឹមតែ​១០០០០​រៀល​ប៉ុណ្ណោះ​នៅ​មាត់កំពង់​ឆ្នុកទ្រូ​ឡើង​ឡាន ។​ពាក់​ព​ន្ធ័​បញ្ហា​ខាងលើនេះ​លោក​(​យ៉ាន​វី​សាក់​)​នាយរង​ផ្នែក​ជល់ផល់​ផាត់​សណ្តាយ​មិនអាច​សុំ​ការបំភ្លឺ​បានឡើយ​ខ​ណះ​ទូរ​សព្ទ័​មិន​ចូល​នៅក្នុង​នោះ​ផងដែរ​មន្ត្រី​ជំនាញ​បច្ចេកទេស​រដ្ឋបាល​ជល​ផល​បានបញ្ជាក់​អោយដឹង​តាមរយះ​ទូរ​សព្ទ័​នៅ​រសៀល​ថ្ងៃទី​៦​គ​ម្ភះ​២០១៥​នេះ​ថា​ចំពោះ​បញ្ហា​ការ​កកាយ​លៀស​ដោយ​ឧបករណ៍​អូស​និង​ម៉ា​ស៊ិន​នៅក្នុង​ភូមិសាស្ត្រ​ក្នុង​ទឹកដី​ខេត្តកំពង់ធំ​នោះ​លោកនាយក​រដ្ឋបាល​ជល​ផល់​ថ្មី​លោក​បានដឹង​ហើយ​និង​កំពង់​រិះរក​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​អោយបាន​ពេលវេលា​តែ​អ្វីដែល​សំខាន់​នោះ​លោក​ពិនិត្យ​និង​ចាត់​វី​ធាន​ការ​រាល់​បទល្មើស​ខាងលើ​អោយ​ទាល់តែ​បាន​តាម​លក្ខ​ណះ​បច្ចេកទេស​ទួ​ស​ជា​យ៉ាងណា​ក៍ដោយ​។​q2
​ ​ខាងលើនេះ​វាក៍​ជា​សារ​មួយ​ដែល​ប្រជាពលរដ្ឋ​ស្នើសុំ​អោយ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ពិសេស​លោក​ប្រធាន​រដ្ឋបាល​ជលផល​ដែល​ទើប​និ​ងោ​ឡើង​ថ្មី មេត្តាជួយ​មើល​បទល្មើស​ខាងលើនេះ និង​ចាត់​វិធានការណ៍​បង្ក្រាប​និង​ទប់ស្កាត់​ផង ព្រោះ​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​កំពុង​សម្ងំ​យ៉ាង​សុខ​ស្រួល​ទៅហើយ ។​នៅក្នុង​ករណី​បទល្មើស​ខាងលើនេះ​គេ​រង់ចាំ​មើលថា​លោក​ប្រធាន​រដ្ឋបាល​ជល់ផល់​ដែល​ទើប​ឡើង​ថ្មី​ចាត់វិធានការ​យ៉ាងណា​ចំពោះ​បទល្មើស​ខាងលើ​ដែល​ធ្វើ​សកម្ម​ភាពជា​រៀងរាល់ថ្ងៃ​និង​រាប់​ឆ្នាំ​មកហើយ​ពុំដែល​មាន​មន្ត្រី​ជុំនាញ​ជល់ផល់​ណា​បង្ក្រាបបាន​ម្តង​ឡើយ​៕