សមត្ថកិច្ច​កងរាជអាវុធហត្ថ​និង​នគរបាល​ក្របួច​ក្រុម​ជនសង្ស័យ​បាន​៤​នាក់​ក្នុងករណី​ឃាតកម្ម​វាយ​សម្លាប់​មនុស្ស​

0

​ខេត្តកំពង់ស្ពឺ ៖ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្រោយ​កើតហេតុ​ករណី​ឃាតកម្ម​វាយ​សម្លាប់​បុរស​ម្នាក់​ហើយ​អូស​សព​ទៅ​ដុត​នៅ ក្រៅ​ភូមិ​រួចមក​សមត្ថកិច្ច​ទាំង​នគរបាល​និង​កងរាជអាវុធហត្ថ​ស្រុក​សំរោង ទង​ឃាត់​បាន​មនុស្ស​ដែលជា​អ្នកប្រព្រឹត្ត​បានជា​បន្តបន្ទាប់​z2
​ក្រុម​ជនសង្ស័យ​ទាំង​៤​នោះ​ត្រូវបាន កងរាជអាវុធហត្ថ​ស្រុក​សំ​រោងទង​ចាប់បាន​ម្នាក់​និង​នគរបាល​ការិយាល័យ​បាល ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ចាប់បាន​៣​នាក់​។​
​ជនសង្ស័យ​ដែល​ខាង​អាវុធហត្ថ​ចាប់​ឃាត់ មានឈ្មោះ​អៀម សា​ហុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​(​ចាប់​មុនគេ​)​ចំណែក​ខាង​នគរបាល​ចាប់​ឃាត់​មានឈ្មោះ កង សាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ឈ្មោះ​អឿន សាត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ឈ្មោះ ភឺន ភាស់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ក្រុម​ជនសង្ស័យ​មាន​ទីលំនៅ​ភូមិ​ស្រែអំបិល​ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​
​ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ដោយសារតែ​ពួកគេ​ធ្លាប់​បាត់​សត្វ​គោ​នាពេល​កន្លងមក​ទើប​នៅពេល​ប្រទះ ឃើញ​មនុស្ស​ប្លែក​មុខ​ក៏​នាំគ្នា​គិតថា​ជា​ចោរលួច​គោ​ក៏​នាំគ្នា​វាយ​តែ ម្តង​ដោយ​ខ្លះ​ដំបង​ឈើ​ខ្លះ​ដំបង​ឬ​ស្សី​វាយ​រហូតដល់​ស្លាប់​ក៏​នាំគ្នា អូស​សព​ទៅ​ដាក់​ក្រៅ​ភូមិ​ហើយ​អ្នកខ្លះ​ក៏​យក​ធាងដូង​មក​ដុត​បណ្តាល​ឲ្យ​ឆេះ រោល​ខ្លះៗ​ដែរ​។​​ក្រោយ​បង្ក​ក៏​នាំគ្នា​ត្រឡប់​ទៅ ផ្ទះ​រៀងៗ​ខ្លួន​លុះ​ព្រឹក​ឡើង​ថ្ងៃទី​៥​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា បន្តបន្ទាប់​។​ពួកគេ​បន្តថា​អ្នកប្រព្រឹត្ត​មិនមែន​មានតែ​៤​នាក់​នេះ ទេ​គឺ​មនុស្ស​ចាប់ពី​១៧​នាក់​រហូតដល់​មួយ​ភូមិ​ដែល​ចូលរួម​វាយ​សម្លាប់​នេះ ដូច្នេះ​បើ​ចាប់​ពួកគេ​សូម​ចាប់​ទាំងអស់គ្នា​ទើប​យុត្តិធម៌​។​​សមត្ថកិច្ច​កំពុងតែ​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់​ទៅកាន់​សាលាដំបូង​ដើម្បី​ចាត់ការ​តាម ផ្លូវច្បាប់​។​តែ​ទោះជា​យ៉ាងណា​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​សំណូមពរ​ដល់ សមត្ថកិច្ច​ទាំងពីរ​ធ្វើយ៉ាងណា​មេត្តា​ចាត់ការ​ក្រុម​ជនបង្ក​តាម ផ្លូវច្បាប់​កុំ​លើកលែង​សោះឡើយ​។​​លោកយាយ ឌឿ​យី អាយុ​៦៥​ឆ្នាំ ត្រូវជា​ម្តាយ​ជនរងគ្រោះ​ក៏បាន​អោយដឹង​ដែរ​ថា កូន​របស់គាត់​ពិតតែ​មាន​ជំងឺសរសៃប្រសាទ​តែ​មិនដែល​បង្កបញ្ហា​ដល់​អ្នក ដទៃ​និង​ក្រុមគ្រួសារ​អោយ​លំបាក​នោះទេ​គឺ​នៅពេលដែល​ជំងឺ​រើ​ម្តងៗ​តែងតែ ដើរចោល​ផ្ទះ​ទៅ​បាត់​រាប់​ខែ​ហើយ​នៅពេល​ធូរស្រាល​ក៏​ឃើញ​ត្រឡប់មកវិញ​( មូល​ហេតុដែល​ធ្វើអោយ​ជន​រង​ក្រោះ​មាន​ជំងឺសរសៃប្រសាទ​បែបនេះ​ដោយសារតែ កាលពី​អាយុ​២០​ឆ្នាំ​គេ​ធ្លាក់​ពីលើ​ដើមត្នោត​ដែលមាន​កំពស់​ប្រមាណ​១៧ ម៉ែត្រ​)​កូន​របស់គាត់​មានឈ្មោះ ទួន ចាន់​ទ្រា អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​កែវ​(​ជ្រៃ​មង្គល​)​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន លើកឡើងថា​មិនគួរណា​ក្រុម​ជនដៃដល់​ប្រព្រឹត្ត​អំពើ​បែបនេះ​សោះ​ហើយ​បើ តាម​ដឹង​ក្នុងចំណោម​អ្នក​ប្រ​ព្រឹ​ត​យ្ត​ទាំងនោះ​មាន​ប្រជា​ការពារ​ភូមិ ចូលរួម​ផងដែរ​។​បញ្ហា​នេះ​គួរ​ណាស់​តែ​សមត្ថកិច្ច​ចាត់ការ​លើ​សំណុំ​រឿងនេះ អោយបាន​ល្អិតល្អន់​បន្តិច​ព្រោះថា​ក្រុមគ្រួសារ​ជនរងគ្រោះ​មិន សុខចិត្ត​នោះទេ​បើសិនជា​មានការ​ខ្វះចន្លោះ​ណាមួយ​កើតឡើង​។​
​លោក​វរសេនីយ​យ៍​ត្រី​សម សាក់ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បាន​ឲ្យ​នគរវត្ត​ដឹងថា​ពេល នេះ​ជំនាញ​កំពុងតែ​ដុតដៃដុតជើង​តាម​ចាប់​ក្រុម​ជនបង្ក​ដែល​រត់គេចខ្លួន ដើម្បី​យកមក​ផ្ត​ន្តា​ទោស​តាមផ្លូវ​ច្បាប់ ។ ចំណែក​ជនសង្ស័យ​ដែល​ខាត់​ខ្លួន​បាន​សមត្ថកិច្ច​របស់លោក​កំពុងតែធ្វើការ សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលា​ករ​ចាត់ការ​តាមច្បាប់​។​

z1
​លោ​កវិន ឡេង​ហួង មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង​ក៏បាន​ឲ្យ​ដឹង​ដូចគ្នា​ដែរ​ថា ជន​ដែល​ឃាត់​បាន​ជំនាញ​កំពុងតែ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ការិយាល័យ ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​ចំពោះ​អ្នក​ដែល ចូលរួម​ប្រព្រឹត្ត​ក្នុងករណី​ឃាតកម្ម​នេះ​សមត្ថកិច្ច​របស់លោក​កំពុងតែ តាម​ស្វែងរក​ចាប់ខ្លួន​បន្ត​ដើម្បី​យកមក​ប្រគល់​ឲ្យ​ច្បាប់​ចាត់ការ​។​​ករណីនេះ​កើតឡើង​ភ្លាម​ក្រោយ​ប៉ុន្មាន ម៉ោង​ប៉ុណ្ណោះ​សមត្ថកិច្ច​ក្របួច​បាន​ក្រុម​ជនបង្ក​បាន​ភ្លាមៗ​តែម្តង ពិតជា​គួរអោយ​ស្ងើចសរសើ​បង​បង​សមត្ថកិច្ច​ទាំងពីរ​ស្ថាប័ន​មែន​ដែល​បាន ប្រ​ប្រាស់​ជំនាញ​វែកមុខ​ក្រុម​ជនបង្ក​បាន​ភ្លាមៗ​បែបនេះ​។​
​សូម​រំ​ឮ​កថា​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃទី​៤ កុម្ភៈ នៅ​ចំណុច​ភូមិ​ស្រែអំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​រហូត ស្លាប់​យ៉ាង​អាណោចអាធ័ម ហើយ​អូស​សព​យកទៅ​ដុត​នៅ​ជិត​វាលស្រែ​លើផ្លូវ​រទេះភ្លើង​ក្រៅ​ភូមិ ព្រោះ​សង្ស័យថា​ជា​ចោរលួច​គោ ៕