​តំណាងរាស្ដ្រ​អាមេរិក​ជំរុញ​ឱ្យ​ដាក់ ទណ្ឌកម្ម​បន្ថែម​ទៅលើ​កូរ៉េខាងជើង​

0

​តំណាងរាស្ដ្រ​អាមេរិក​បាន​លើក ឡើង​នៅក្នុង​សភា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ជំរុញ​ឱ្យ​ដាក់ទណ្ឌកម្ម​បន្ថែមទៀត ទៅលើ​ប្រទេស​កូរ៉េខាងជើង ។ ការលើក ឡើង​នោះ​គឺ​ដាក់ពិន័យ​ឱ្យបាន​តឹងរ៉ឹង​ទៅ លើ​ក្រុមហ៊ុន​បរទេស​ដែល​ធ្វើ​ពាណិជ្ជ កម្ម​ជាមួយ​ទីក្រុង​ព្យុងយ៉ាង ហើយ​នេះ​s2ជា វិធានការ​មួយ​ដែល​គេ​មើលឃើញថា ប៉ះពាល់​យ៉ាងខ្លាំង​ក្លា​បំផុត​ទៅដល់​ក្រុម ហ៊ុន​វិនិយោគ​របស់​ចិន​ផងដែរ ។​លោក Ed Royce តំណាងរាស្ដ្រ គណបក្ស​សាធារណរដ្ឋ​អាមេរិក​បាន ថ្លែង​ដោយ​សង្កត់ធ្ងន់​ទៅលើ​ការ​លប ចូល​វាយប្រហារ​បំផ្លិច​បំ​ផ្លា​ច​ទិន្នន័យ របស់​ក្រុមហ៊ុន​ស៊ូ​នី ។ ក្នុង​មូលហេតុ​នេះ អ្នកតំណាងរាស្ដ្រ​ចង់ឱ្យ​មានការ​រឹតបន្ដឹង ទៅលើ​រូបិយប័ណ្ណ​កូរ៉េខាងជើង និង​ទំនិញ ផ្សេងៗ​ទៀត​ដែល​កំពុងតែ​ជួយ​ឱ្យ​របប​ទី ក្រុង​ព្យុងយ៉ាង​មានអំណាច​នោះ ។​លោក Royce ដែលជា​ប្រធាន​គណៈ កម្ម​ការ​កិច្ចការបរទេស​ផង​នោះ​បានស្នើ ដល់​សភា​ឱ្យ​អនុវត្ដ​យុទ្ធសាស្ដ្រ​គ្រប់រូប ភាព​ដើម្បី​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង និង បណ្ដា​ប្រទេស និង​ក្រុមហ៊ុន​នានា​ដែល ជួយ​សម្រេច​មហិច្ឆតា​ក​ម្ម​វិធី​នុយ​ក្លេ អ៊ែរ​របស់​កូរ៉េខាងជើង​នោះ ។

s1
​បច្ចុប្បន្ន កូរ៉េខាងជើង​កំពុង​ទទួលរង នូវ​ការដាក់ទណ្ឌកម្ម​យ៉ាងខ្លាំង​ក្លា​រួច ហើយពី​អាមេរិក និង​អង្គការ​សហ​ប្រជា ជាតិ​ទៅលើ​កម្មវិធី​អាវុធ​បរមាណូ និង ការបាញ់​សាកល្បង​គ្រាប់បែក​មហា​ល័យ លោក​របស់​ប្រទេស​នេះ ។ កាលពី​ឆ្នាំ មុននេះ ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចុះហត្ថលេខា​ដាក់ ទណ្ឌកម្ម​បន្ថែមទៀត​ទៅលើ​ប្រទេស​នេះ ដែល​នៅតែមាន​បណ្ដាញ​ផ្គត់​ផ្គង​ផ្នែក ហិរញ្ញវត្ថុ​ពី​ពិភព​ខាងក្រៅ​នោះ