ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ថា នាយករដ្ឋមន្ដ្រី Xanana Gusmao ដែលជាអ្នកដឹកនាំប្រទេសជាតិឆ្ពោះទៅ រកឯករាជ្យភាពពីការគ្រប់គ្រងរបស់ ឥណ្ឌូនេស៊ីក្នុងឆ្នាំ២០០២នោះ បានដាក់ លិខិតសុំលាលែងពីតំណែងនាយករដ្ឋ មន្ដ្រីទៅកាន់ប្រធានាធិបតីរួចហើយ ។អ្នកនាំពាក្យខុទ្ទកាល័យប្រធានាធិបតី Taur Matan Ruakបានបញ្ជាក់ថា ប្រធានាធិបតីពិតជាទទួលបានលិខិតសុំ លាលែងរបស់នាយករដ្ឋមន្ដ្រីពិតប្រាកដ មែន ហើយពេលនេះកំពុងស្ថិតនៅក្រោម ការពិចារណា ។នៅមុនពេលទទួលបានឯករាជ្យទីម័រ ខាងកើត លោក Gusmao ជាអតីតមេ ដឹកនាំទ័ពព្រៃមួយរូបដែលបានក្លាយជា ប្រធានាធិបតី និងក្រោយមកជានាយក រដ្ឋមន្ដ្រីដំបូងគេ។ ប៉ុន្ដែនៅពេលខ្លះ លោកបានបង្ហាញពីអារម្មណ៍ចង់លា ឈប់ពីតួនាទីដើម្បីឱ្យអ្នកថ្មីមកជំនួស ដឹកនាំប្រទេសជាតិឆ្ពោះទៅរកភាពរីក ចម្រើនរុងរឿងបន្ដទៀត ។រដ្ឋាភិបាលទីម័របានប្រកាសព័ត៌ មានថា នាយករដ្ឋមន្ដ្រីរបស់ Timor-Leste…បានផ្ញើលិខិតរបស់លាលែងពី តំណែងពីខុទ្ទកាល័យនាយករដ្ឋមន្ដ្រីទៅ កាន់
ខុទ្ទកាល័យប្រធានាធិបតីនៃសាធា-រណរដ្ឋ ហើយពេលនេះជាពេលដែល ប្រធានាធិបតីគួរពិចារណា និងឆ្លើយតប ចំពោះលិខិតសុំលាលែងនេះ ។គេនៅមិនទាន់ដឹងនៅឡើយថា នរ ណានឹងមកជំនួសលោកGusmao ដែល មានអាយុ៦៨ឆ្នាំនេះឡើយ ។ នៅទីម័រ ខាងកើតគេបានចារទុកប្រវត្ដិរបស់ លោកGusmao ចូលទៅក្នុងរឿងព្រេង។ លោកបានចំណាយពេល១៧ឆ្នាំរស់នៅ ក្នុងរូងភ្នំធ្វើសង្គ្រាមយ៉ាងលំបាកប្រឆាំង ការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ី ។ បើទោះ បីចាប់ខ្លួន និងឃុំនៅក្នុងគុករយៈពេល៧ ឆ្នាំ លោកនៅតែបន្ដការតស៊ូរហូតទាល់ តែសម្រេចបានឯករាជ្យ។ ប៉ុន្ដែនៅពេល បានឯករាជ្យ លោកបានក្លាយជាមេដឹក នាំរបស់ទីម័រខាងកើត ហើយពេលវេលា ប្រកបដោយភាពរីករាយនោះ បែរជា មានរយៈពេលខ្លីទៅវិញ ។
ទីម័រខាងកើតស្រាប់ជួបនូវវិបត្ដិ សេដ្ឋកិច្ច អស្ថិរភាពនយោបាយ ។ ពល រដ្ឋគ្មានការងារធ្វើស្ថិតក្នុងចំនួនកាន់តែ ខ្ពស់ ហើយក្រុមយុវជនភាគច្រើនមាន ការស្រងាកចិត្ដយ៉ាងខ្លាំងចំពោះដំណើរ ការវិវឌ្ឍន៍របស់ប្រទេសជាតិ ។លោក Gusmao នៅតែជាបុគ្គល បង្រួបបង្រួមជាតិ ប៉ុន្ដែនៅពេលថ្មីៗនេះ លោកជាប់ទាក់ទឹនបទចោទប្រកានថា បានប្រព្រឹត្ដអំពើពុករលួយ និងបក្ខពួក និយមនៅក្នុងគណបក្ស