រថយន្ដ​សាំ​​យ៉ុង​ដឹក​ក្រញូង​ជាប់អន្ទាក់​សម​ត្ថកិច្ច​មេព្រៃ​ស្ទោង​

0

កំពង់ធំ​=​រថយន្ដ​សាំ​យ៉ុង​១​គ្រឿង​មាន​ពណ៍​ចំរុះ ស លាយ បៃតង ក្រហម​បាន​ជាប់អន្ទាក់​សម​ត្ថកិច្ច​ផ្នែក​រដ្ន​បាល​ព្រៃឈើ​ស្ទោង​ទាំង​កណ្ដាលយប់​រលង​អា​ធ្រាត​វេលាម៉ោង​០២​ឈានចូល​ថ្ងៃទី​២៣​ខែ​មិនា​ឆ្នាំ​២០១៤ ដែលមាន​កំលាំងចំរុះ​ចូលរួម​ស្ទាក់​ចាប់បាន​នៅ​ចំនុច​ក្បែរ​គល់ស្ពាន់​ត្បូងចាម​ស្ថិតនៅក្នុង​ទី​រួម​ខេត្តកំពង់ធំ​។​ ​

លោក តុង យី នាយផ្នែក​រដ្ន​បាល​ព្រៃឈើ​ស្ទោង​បានអោយដឹងថា​បានអោយដឹងថា ក្រោយពីរ​ទទួល​ពត៍​មាន​ថា​មាន​រថយន្ដ​សាំ​យ៉ុង​បាន​ដឹកឈើ​ក្រញូង​ចេញពីរ​ខេត្តព្រះវិហារ​ឆ្លងកាត់​ខេ​ត្ត​កំពង់ធំ​ឆ្ពោះទៅ​ខេត្តកំពង់ចាម តាមបណ្តោយផ្លូវ ​លេខ​៦២​ព្រះវិហារ កំពង់ធំ​លោក​ក៏បាន​បញ្ចារ​អោយ​សម​ត្ថកិច្ច​មេព្រៃ​ចុះ​ស្ទាក់  រហូតមកដល់​ចំនុច​ទល់មុខ​ហាង​បាយ​គិ​ម​សេង​ក៏​ស្ទាក់​ចាប់បាន​រថយន្ដ

ដែលមាន​ផ្លាកលេខ ភ្នំពេញ ២D៤០២៩ ព្រមទាំង​ជនល្មើស​ម្នាក់​ឈ្មោះ វឿន​ ណាវិន ភេទ​ប្រុស​អាយុ ២២​ឆ្នាំ រស់នៅក្នុង ភូមិ​សាមគ្គី ឃុំ​ជីគរ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម បន្ទាប់មក រថយន្ដ​និង​ភស្ដុតាង​បាន​បញ្ចូនទៅ​រក្សារ​ទុក​នៅ​ផ្នែក​រដ្ន​

បាល​ព្រៃឈើ​ស្ទោង​លុះ​ព្រឹក​ឡើង​រុះរើ ដើម្បី​ធ្វើការ​វាស់វែង​ឃើញ​មាន​ឈើ​គ្រញូង​ចំនួន​៤៥​ដុំ ស្មើរ​និង​៥៤៩​គីឡូក្រាម​ត្រូវ​និង​០,៤៥៧​មែត្រ​គូប ចំនែក​ជនល្មើស​បា​នប​ញ្ចូ​ន​ទៅ​ផ្នែក​រដ្ន​បាល​ព្រៃឈើ​កំពង់ស្វាយ ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ចាត់វិធានការ​តាម​និ​ត្តិ​វិធី​នៃ​ច្បាប់​។​

សូមបញ្ចាក់ផងដែរថា រថយន្តសាំយ៉ុង ដឹកបទល្មើស ត្រូវបាន ក្រុមអ្នកសារពត៌មាន ប្រដេញតាមមកពី ខេត្តព្រះវិហារ លុះមក ដល់ខេត្តកំពង់ធំ ទើបសុំការអន្តរាគមន៍ ពីសំណាក់ អភិបាលរង ខេត្តកំពង់ធំ ទទួលបន្ទុកផ្នែក បង្រ្កាបបទល្មើស បញ្ជាឲ្យស្ទាក់រថយន្ត មួយគ្រឿងនេះ បានតែម្តងនៅចំនុច ស្ពានត្បូងចាម ក្នុងនោះដែរក៏មានលេចលឺពត៌មានថា ខណៈ​ពេលឃាត់រថយន្តបានហើយ បែរជាមានការ ប្រើអំពើហឹង្សា ទៅជនល្មើសដឹកឈើគ្រញូងទៅវិញ ជាហេតុធ្វើឲ្យមានការ ងឿងឆ្ងល់ថា អ្នកបង្រ្កាបជនល្មើស បែរជាហ៊ានវាយធ្វើបាប ជនល្មើស ជនដែលជាសមត្ថកិច្ចបង្រ្កាបនោះ ក៏បានក្លាយទៅ​ជាជនល្មើស តើសមត្ថកិច្ចស្ថាប័ន តុលាការ មានវិធានការបែបណា ?។Image6 Image7 Image8 Image9 Image10 Image11