អំពើហិង្សា​នៅ​ភាគខាងត្បូង​ថៃ​មាន​សញ្ញា​កើនឡើង

0

​នៅ ខេត្ដ​ចំនួន​៣​ភាគខាងត្បូង​ប្រទេស ថៃ គឺ​ខេត្ដ​យ៉ា​ឡា​, ណា​រ៉ាស៊ី​វ៉ាស់​និង ប៉ា​តានី មាន​សកម្មភាព​ប្រឆាំង​ទៅនឹង រដ្ឋាភិបាល​ថៃ ដោយ​ក្រុម​ជ្រុលនិយម បាន​ផ្សព្វផ្សាយ​ខិ​ត្ដ​ប័ណ្ណ​ចង​ស្លាក​បដា មាន​អត្ថន័យ​ប្រឆាំងនឹង​រដ្ឋាភិបាល ។​​ក្នុង ពេល​ជាមួយគ្នា​នោះ ក៏មាន​ការ បំផ្ទុះ​f5

គ្រាប់បែក​នៅ​ភាគខាងត្បូង​ប្រទេស ថៃ ក៏ប៉ុន្ដែ​ក៏​មិន​បណ្ដាលឱ្យមាន​អ្នក ស្លាប់​និង​រងរបួស​នោះឡើយ​។ រយៈពេល ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ នៅ​ភាគខាងត្បូង ប្រទេស​ថៃ អំពើហិង្សា ការវាយប្រហារ កើនឡើង ហើយ​ការវាយប្រហារ​ភាគ ច្រើន​សំដៅ​ទៅលើ​កម្លាំង​ប៉ូលិស​សន្ដិសុខ និង​មន្ដ្រីរាជការ បណ្ដាលឱ្យមាន​អ្នក​រង របួស​និង​ស្លាប់​ធ្វើឱ្យ​ពលរដ្ឋ​នៅក្នុង​តំបន់ នោះ​ព្រួយបារម្ភ​យ៉ាងខ្លាំង ។​កម្លាំង​សន្ដិសុខ​ថៃ​នៅ​ភាគខាងត្បូង បាន​បង្កើន​ការ​យាមល្បាត​គ្រប់គ្រង​ស្ថាន ភាព​នៅ​ទីតាំង​សំខាន់ៗ ។ ប៉ុន្ដែ​ក្រុម អ៊ិ​ា​ស្លាម​ជ្រុលនិយម​ឆ្លៀតឱកាស​ចន្លោះ ប្រហោង​របស់​កម្លាំង​សន្ដិសុខសម្រាប់ បើក​ការវាយប្រហារ​ទៅលើ​គោលដៅ ដែល​ពួកគេ​f1

គ្រោងទុក ។​​តាម លទ្ធផល​ស្រាវជ្រាវ​របស់​រដ្ឋា​ភិ បាល​ថៃ​បានបង្ហាញ​ឱ្យឃើញថា អំពើ ហិង្សា​កន្លងមក​នៅ​ភាគខាងត្បូង​កើត ឡើង​ដោយ​ក្រុម​អ្ស៊ិ្ល​ា​ម​ជ្រុលនិយម​ក្នុង តំបន់ ដើម្បី​សងសឹក​ដល់​កម្លាំង​ទាហាន ប៉ូលិស ដែល​បើក​យុទ្ធនាការ​បោសសម្អាត ក្រុម​ជនល្មើស​នៅ​ទីនោះ ។​
​ទន្ទឹម នឹង​នោះ ការដែល​រដ្ឋាភិបាល ថៃ បង្ហាញ​សកម្មភាព​រឹតបន្ដឹង​និង​លក្ខ ខណ្ឌ​ចរចា​ជាមួយ​ក្រុម​អ៊ិ​ា​ស្លាម​នៅ​ភាគ ខាងត្បូង​ធ្វើឱ្យ​ក្រុម​នេះ ប្រតិកម្ម​យ៉ាង ខ្លាំង​ដោយ​ការ​រឹតបន្ដឹង​របស់​រដ្ឋាភិបាល នឹងធ្វើ​ឱ្យ​ផលប្រយោជន៍​របស់​ពល​រដ្ឋ អ្ស៊ិ្ល​ា​ម​ភាគច្រើន​នៅ​ទីនោះ​ត្រូវ​បាត់បង់​៕

f6