កាលពី ថ្ងៃទី៥ កុម្ភៈ ក្រោយរយៈពេល ២ថ្ងៃដែលក្រុមអ៊ិាស្លាមបង្កើតរដ្ឋ IS ផ្សព្វ ផ្សាយឃ្លីបវីដេអូដុតអាកាសយានិក ហ្ស៊កដង់ទាំងរស់ កម្លាំងទាហានអាកាស ហ្ស៊កដង់បានចាប់ផ្ដើមបើកការវាយ ប្រហារជាទ្រង់ទ្រាយធំសងសឹកឱ្យមិត្ដរួម ក្រុម ។ កម្លាំងទាហានអាកាសហ្ស៊កដង់ បានប្រកាសថា ការវាយប្រហារនេះ គ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ
យន្ដហោះចម្បាំងប្រមាណ៣០គ្រឿង របស់ហ្ស៊កដង់ចូលរួមក្នុងការវាយប្រហារ សងសឹក ។ ក្រោយការវាយប្រហាររួច យន្ដហោះចម្បាំងក៏បានមកហោះហើរ លើដំបូលផ្ទះអាកាសយានិកអាយុ២៧ឆ្នាំ ឈ្មោះ Moath al-kasaesbeh ដែលត្រូវ ក្រុម IS ដុតទាំងរស់ ជាសញ្ញាបញ្ជាក់ ប្រាប់ថា កម្លាំងទាហានអាកាសទាំង អស់នឹងសងសឹកដល់ការស្លាប់របស់ លោក ។
យុទ្ធនាការវាយប្រហារសងសឹកដែល ធ្វើឡើងដោយក្រុមទាហានអាកាសហ្ស៊ក ដង់មានឈ្មោះថា វីរជន Moarh ហើយ បណ្ដាញទូរទស្សន៍ហ្ស៊កដង់ក៏បានផ្សព្វ ផ្សាយឃ្លីបវីដេអូពីការវាយប្រហារទម្លាក់ គ្រាប់ទៅលើទីតាំងរបស់ក្រុម IS នៅ ស៊ីរី ។ នៅក្នុងការប្រកាសរបស់កម្លាំង ទាហានហ្ស៊កដង់បានបញ្ជាក់ថា “នេះ គ្រាន់តែជាការចាប់ផ្ដើមហើយអស់ លោក(IS) នឹងដឹងថា ជនជាតិហ្ស៊កដង់ ជាអ្នកណា?”កម្លាំងទាហានហ្ស៊កដង់បានប្រកាស ថា យន្ដហោះចម្បាំងរបស់ខ្លួនបានទម្លាក់ គ្រាប់បែកចំទីតាំងជំរុំហ្វឹកហាត់ ឃ្លាំង គ្រាប់របស់ក្រុម IS ។ គោលដៅទាំង នោះត្រូវបានបំផ្លាញ ចំណែកយន្ដហោះ ចម្បាំងបានវិលត្រឡប់មកកាន់ទីតាំង ដើមវិញប្រកបដោយសុវត្ថិភាព ។រដ្ឋមន្ដ្រីការបរទេសហ្ស៊កដង់លោក Naser Judeh បានបញ្ជាក់ថា ការវាយ ប្រហារនេះជាការចាប់ផ្ដើមសកម្មភាព សងសឹកដល់អាកាសយានិកដែលត្រូវ IS ដុតទាំងរស់ ។ ប៉ុន្ដែការវាយប្រហារ នោះមិនទាន់ជាការចាប់ផ្ដើមសង្គ្រាម ប្រឆាំង
ភេរវកម្មនោះឡើយ ។ លោក បានប្ដេជ្ញាបំផ្លាញក្រុម IS ទាំងអស់បើ ទោះបីពួកគេលាក់ខ្លួននៅទីកន្លែងណាក៏ ដោយ ។លោក Safi al-kasesbeh ឪពុករបស់ អាកាសយានិកដែលត្រូវ IS ដុតទាំងរស់ បានឱ្យដឹងថា ព្រះមហាក្សត្រហ្ស៊កដង់ បានសន្យាជាមួយលោកថា ទាហានហ្ស៊ក ដង់នឹងសងសឹកដល់ការស្លាប់របស់កូន ប្រុសលោក ។ហ្ស៊កដង់ ជាប្រទេសមួយនៅតំបន់ មជ្ឈិមបូព៌ាដែលបានចូលរួមយុទ្ធនាការ វាយប្រហារក្រុម IS ដែលដឹកនាំដោយ អាមេរិក។ នៅពេលនេះ យុទ្ធនាការវាយ ប្រហារកំពុងតែបន្ដទៅលើគោលដៅជា ច្រើនរបស់ក្រុម IS នៅក្នុងប្រទេសស៊ីរី។អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាន ឱ្យដឹងថា មានខ្មាន់កាំភ្លើង IS ប្រមាណ ១០នាក់ស្លាប់ ក្រោមការវាយប្រហារពី យន្ដហោះចម្បាំងរបស់ទាហានហ្ស៊កដង់។
មេទ័ព ហ្ស៊កដង់ដែលចូលនិវត្ដន៍មួយ រូបបានបញ្ជាក់ថា ការវាយប្រហារបែប នេះមិនទាន់គ្រប់គ្រាន់ មិនទាន់អាចលុប លាងការឈឺចាប់ ការមើលឃើញសាច់ ញាតិដែលត្រូវក្រុម IS ដុតទាំងរស់នោះ ឡើយ ។កាលពី ថ្ងៃទី៤កុម្ភៈកន្លងមក ហ្ស៊ក ដង់បានប្រហារជីវិតអ្នកទោស IS ២នាក់ ដែលជាការសងសឹកដល់អាកាសយានិក Moath ។ អ្នកទោស IS ដែលត្រូវប្រហារ ជីវិតក៏ស្ថិតនៅក្នុងការចរចាដោះដូរអ្នក ទោស ប៉ុន្ដែការដោះដូរមិនទាន់បាន សម្រេចក្រុម IS ក៏ប្រហារជីវិតចំណាប់ ខ្មាំងទៅហើយ ។សង្គ្រាមប្រឆាំងក្រុម IS កាន់តែក្ដៅ ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅពេល ដែលក្រុមនេះ បានបង្ហាញសកម្មភាព សាហាវព្រៃផ្សៃ សម្លាប់មនុស្សយ៉ាង ឃោរឃៅ ។ ក្រោយព្រឹត្ដិការណ៍ខាងលើ សម្ពន្ធមិត្ដវាយប្រហារក្រុម IS កាន់តែ កើនឡើងថែមទៀត ដែលអាចបញ្ចប់ ក្រុមនេះនាពេលដ៏ខ្លីខាងមុខ ។
ប៉ុន្ដែអ្នកឯកទេសពីយុទ្ធសាស្ដ្រយោធា បានបញ្ជាក់ថា បើគ្រាន់តែវាយប្រហារ តាមដែនអាកាសមិនអាចយកឈ្នះក្រុម IS ទាំងស្រុងនោះឡើយ ដោយពួកគេ លាក់ខ្លួនជាមួយពលរដ្ឋស្លូតត្រង់ពិបាក ក្នុងការវាយប្រហារ មានតែការវាយ ប្រហារដោយថ្មើរជើងប៉ុណ្ណោះទើបជោគជ័យ ។ កន្លងមកប្រទេសជាច្រើនក៏បាន ស្នើបញ្ជូនទាហានថ្មើរជើងទៅវាយប្រហារ ក្រុម IS តំណាងរាស្ដ្រអាមេរិកមកពី គណបក្សសាធារណរដ្ឋ ក៏បានស្នើដល់ ប្រធានាធិបតីអូបាម៉ា បញ្ជូនកម្លាំង ជើងគោកទាហាន១ម៉ឺននាក់ទៅវាយ ប្រហារព្រមគ្នាទាំងពីដែនអាកាសនិង ដែនគោក ទើបបញ្ចប់ភាពឃោរឃៅ របស់ក្រុម IS បាន ៕