មី​យ៉ាន់​ម៉ា​អំពាវនាវ​កិច្ច​សហ​ប្រតិ ប​ត្ដិ​ការ​ដើម្បី​សន្ដិភាព ស្ថិរភាព ខណៈ ច្បាប់​អប់រំ​មាន​ភាពចម្រូងចម្រាស​

0

​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​ជំរុញ​ឱ្យ បណ្ដា​អង្គការ​នយោបាយ មេដឹកនាំ​ក្រុម កុលសម្ព័ន្ធ អ្នកតំណាងរាស្ដ្រ និង​អង្គការ សង្គម​ស៊ីវិល​ទូទាំងប្រទេស​ចូលរួម​កិច្ច សហការ​ដើម្បី​ធានា​ដល់​ដំណើរការ​សន្ដិ ភាព ស្ថិរភាព និង​ការគោរព​ច្បាប់​នៅ ក្នុងប្រទេស ខណៈដែល​សេចក្ដីព្រាង h1ច្បាប់​ស្ដីអំពី​ប្រព័ន្ធ​អប់រំ​កំពុងមាន​ភាព ចម្រូងចម្រាស់​នោះ ។
​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​សុក្រ បានចេញ​ប្រកាស​ព័ត៌មាន​មួយ​ដោយ បញ្ជាក់ថា អង្គការ​នយោបាយ​ខ្លះ​ដែល ហៅថា ជា​ក្រុមនិស្សិត និង​ជា​អ្នក​ផ្ដួច ផ្ដើមគំនិត​នោះ​ត្រៀម​រៀបចំ​ធ្វើបាតុកម្ម បង្កើតឱ្យមាន​អស្ថិរភាព​នៅក្នុង​ប្រទេស មី​យ៉ាន់​ម៉ា​។ សេចក្ដីប្រកាស​នោះបាន អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់រូប​ចូលរួម​គោរព ច្បាប់ទម្លាប់​ដើម្បី​ធានា​ដល់​សន្ដិភាព សន្ដិសុខ និង​ស្ថិរភាព​ស្របពេល​ប្រទេស ជាតិ​កំពុង​ដើរ​នៅក្នុង​គន្លង​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ និង​សេរីភាព ។ រដ្ឋាភិបាល​នឹង ធ្វើ​គ្រប់យ៉ាង​តាមតែ​អាចធ្វើ​ទៅបាន ដើម្បី​អភិវឌ្ឍន៍​វិស័យ​អប់រំ​ស្របតាម ការចង់បាន​របស់​សិ​ស្ស និស្សិត និង បញ្ជូន​បញ្ហា​នេះ​ទៅកាន់​រដ្ឋសភា ។

h4
​រដ្ឋាភិបាល​មី​យ៉ាម៉ា​ន់​មាន​គម្រោង ធ្វើឱ្យ​ប្រសើរ​លើ​ប្រព័ន្ធ​អប់រំ​ដោយ​ព្រាង ច្បាប់​ថ្មី​ស្ដីពី​វិស័យ​អប់រំ ហើយ​ក្នុងនោះ ការទាមទារ​របស់​ក្រុមនិស្សិត ក៏ត្រូវ រំពឹងថា​នឹងដាក់​បញ្ចូល​នៅក្នុង​សេចក្ដី ព្រាង​ច្បាប់​នោះដែរ ។ រដ្ឋាភិបាល​បាន បើក​ឱ្យមាន​ការជជែក​ពិភាក្សា​នៅក្នុង បញ្ហា​នេះ​ដើម្បី​បញ្ចៀស​បញ្ហា​នៅពេល អនាគត ។ ​ទោះយ៉ាងណា រដ្ឋាភិបាល​បាន​លើក ពេល​កិច្ចពិភាក្សា​រហូតដល់​ថ្ងៃទី​១២ ខែ កុម្ភៈ​វិញ ស្របតាម​ការចង់បាន​របស់ ក្រុមនិស្សិត ។
​ក្រុមនិស្សិត​បានបញ្ជាក់​ថា ប្រសិន បើ​ពួកគេ​មិនបាន​សម្រេច​តាម​ការចង់ បាន នោះ​ពួកគេ​នឹងធ្វើ​បាតុកម្ម​នៅតាម ទីតាំង​ផ្សេងៗ ហើយ​ចុងក្រោយ​គឺ​នៅក្នុង ទីក្រុង​យ៉ង​ហ្គូ​ន​តែម្ដង ។
​ក្រុមនិស្សិត​បានដាក់​សំណើ​១១ ចំណុច​ឱ្យ​រដ្ឋាភិបាល​បញ្ចូល​នៅក្នុង សេចក្ដីព្រាងច្បាប់​ស្ដីអំពី​ប្រព័ន្ធ​អប់រំ ហើយ​សំណើ​ទាំងនេះ​ទាមទារ​ឱ្យមាន​ការ ចូលរួម​ពិភាក្សា​ពី​គ្រប់ភាគី​សំខាន់ៗ