រថយន្ដ​យី​ឌុប​៨​តោន​ក្រឡាប់​ផ្ងា​ជើង​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

0

​កំពង់ធំ​=​រថយន្ត​យី​ឌុប​មួយគ្រឿង​បាន​ក្រឡាប់​ផ្ងារជើង​ខណៈពេល​ដែលមាន​រថយន្ត​លុច​ស៊ី​បើក​ប្រដេញ​តាម​ពីក្រោយ​ហើយ​បាន​ទៅ​ឈប់​ភ្លាមៗ​ពីមុខ​ជាហេតុ​ធ្វើ​រថយន្ត​យី​ឌុប​នោះ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បង្ខំចិត្ត​កាច់ចង្កូត​គេចចេញ​រហូតដល់​ក្រឡាប់​បែបនេះ​តែម្តង​ហេតុការណ៍​នេះ​DSCN2784បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី ព្រលប់​ថ្ងៃទី​០៦​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥ ត្រង់ចំនុច ភូមិ​តាថាវ ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​បើតាម​ប្រភពព័ត៌មាន​បានអោយដឹង​ថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​យី​ឌុប​ដឹក​ដំឡូង​២​គ្រឿង បើក​បន្តកន្ទុយ​គ្នា​ក្នុងនោះ​មួយគ្រឿង​ពាក់​ផ្លាកលេខ ព្រះសីហនុ 3A0961 ធ្វើដំណើរ​ពី​កើ​តទៅ​លិច គ្រានោះ​ដែរ​គេ​ឃើញ​មាន​រថយន្ត​លុច​ស៊ី​ស​RX300​មួយគ្រឿង​ពណ៍​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ​2L 1515​បាន​បើក​ប្រដេញ​តាម​ពីក្រោយ​លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ឡើង​វ៉ា​រួចមក​ឈប់​ពាំង​ចំ​ពីមុខ​ធ្វើអោយ​រថយន្ដ​យី​ឌុប​កំពុង​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ​ប្រញាប់​ព្រោះ​ខ្លាច​បុក​រថយន្ដ​លុច​ស៊ី​ល​នោះ​ស្របពេលនោះ ស្រាប់តែ​រថយន្ដ​យី​ឌុប​មួយទៀត​ដែល​បើក​បន្តកន្ទុយ​មក​ពីរ​ក្រោយ​នោះ​ចាប់​ប្រាំង​មិនទាន់​ក៏​សំរេច​កាច់ ច​ង្គូ​ត​រហូត​ក្រឡាប់​ផ្ងារជើង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​។​DSCN2794
​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយដឹង​ថា​រថយន្ដ​លុច​ស៊ី​ស​ខាងលើនេះ​គឺជា​កម្ម​សិទ្ធ​របស់លោក អ៊ិន​ប៉ូ​ជាម​ន្ដ្រី​យោធា​ដែលមាន​ឋា​នះ​ជា​មេ​បញ្ចា​ការរង​ប្រចាំការ​នៅក្នុង​ស្រុក​ប្រាសាទ​សំបូរ​។​​បើតាម​ប្រជាពលរដ្ឋ​បាន​អះអាងថា​សព្វថ្ងៃនេះ​គេ​ឃើញ​លោក​អ៊ិន​ប៉ូ​តែងតែ​បានធ្វើ​សកម្មភាព​បើករថយន្ត របស់ខ្លួន​ប្រដេញ​តាម​រថយន្ត​ផ្សេងៗ​ទៀត​កាលបើ​គេ​សង្ស័យថា​មាន ដឹក​បទល្មើស​ព្រៃឈើ​នោះ​។​​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ដែល​រងរបួស​ត្រូវបាន​គេ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ទាំងយប់​។​ចំណេ​ក​អ្នកបើក រថយន្ត​លុច​ស៊ី​ស​ក៏បាន​បើក​គេចខ្លួនបាត់​ភ្លាមៗ​ផងដែរ​។​ ប៊ុន​រិទ្ធី

DSCN2789

DSCN2785