​ក្រុមប្រឹក្សាឃុំ​សង្កាត់​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ម្រេច​អោយមាន​ឯ​សណ្ឋាន​និង​សញ្ញា​ស​ក្ក័​ ​សមរម្យ​ដ៏​ល្អ គឺជា​កិ​តិ្ត​យស​សម្រាប់​មន្ត្រី​នយោបាយ​មូលដ្ឋាន​

0

​កំពង់ឆ្នាំង​៖​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​២​របស់​សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង ដើម្បី​បូកសរុប​លទ្ធផល​ការងា​ប្រចាំឆ្នាំ​២០១៤ លោកស្រី ភួ​ន ឈុ​យ​អេង ប្រធាន​សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង លើកឡើងថា ថ្មីៗ​នេះ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល សម្រេច​អោយមាន​ឯកសណ្ឋាន និង​សញ្ញា​ស​ក្ក័ ដែល​នេះ​គឺជា​កិត្តិយស សេចក្តីថ្លៃថ្នូរ​សម្រាប់​ម​ន្ត្រី​ន​យោ​បាល​ថ្នាក់មូលដ្ឋាន សក្តិ​សមជា​យុទ្ធជន​ជួរមុខ នៃ​សមរភូមិ​វិមជ្ឈការ​។​DSC01061
​ ​នៅក្នុង​កិច្ចប្រជុំ​ខាងលើនេះ​លោកស្រី ភួ​ន ឈុ​យ​អេង បាន​ថ្លែងអោយដឹងថា​៖​មកដល់ពេលនេះ​សហគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​បាន​បង្កើត​ជាង​១​ឆ្នាំ​ហើយ កន្លងមក​ថ្នាក់ដឹកនាំ​សហគម​បាន​ប្រឹងប្រែង​គ្រប់បែបយ៉ាង​ក្នុងការ​អនុវត្ត​សកម្មភាព​របស់ខ្លួន ដោះស្រាយ​សំណូមពរ​ចំពោះមុខ​បាន គឺ​រាជ​រដ្ឋា​ភី​បាល​បាន​តម្លើង​ប្រាក់ឧបត្ថម្ភ​ដល់​ក្រុមប្រឹក្សាឃុំ សង្កាត់​និង​ភូមិ​នៅ​ទូទាំងប្រទេស និង​បា​នស​ម្រ​ច​អោយ​ក្រុមប្រឹក្សាឃុំ​សង្កាត់ មាន​ឯកសណ្ឋាន និង​សញ្ញា​ស​ក្ក័ ដែល​នេះ​គឺជា​កិត្តិយស សេចក្តីថ្លៃថ្នូរ​សម្រាប់​ម​ន្ត្រី​ន​យោ​បាល​ថ្នាក់មូលដ្ឋាន សក្តិ​សមជា​យុទ្ធជន​ជួរមុខ នៃ​សមរភូមិ​វិមជ្ឈការ​។​DSC01084
​ ​លោក សំ រិ​ទ្ធិ​អេង អនុប្រធាន​សម្ព​ន្ធ័​ភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រជុំ​នេះ​បាន​គូសបញ្ជាក់​អោយដឹងថា​៖​សហគម​ថ្នាក់មូលដ្ឋាន​ត្រូវបាន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ទទួលស្គាល់ថា ជា​មជ្ឍមណ្ឌល​ប្រមូលផ្តុំ​ឯកសារ ព័ត៌មាន​សហគម​ថ្នាក់ក្រោម​ជាតិ ជា​វេទិការ​សម្រាប់​DSC01075
​ផ្សព្វផ្សាយ​ចែករំលែក​ព័ត៌មាន គោលនយោបាយ គោលការណ៍​ផ្សេងៗ របស់​រាជរដ្ឋាភិបាល ដល់​សមា គម ក្រុមប្រឹក្សា​ថ្នាក់ក្រោម ជា​យន្តការ​សម្រាប់​ចែករំលែក​ចំណេះដឹង​មេរៀន​បទពិសោធន៍ និង​ជាការ​​ផ្តល់​ច​សវា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធិភាព​ជូន​ប្រជា​ពលរ​ដ្ខ​។​
​ សម្ព​ន្ធ័​ភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​កន្លងមក​បាន​ចុះ​អនុសារណៈ​ជាមួយ​ប្រធាន​គណៈមេធាវី​ការពារ​ក្តី​អោយ​សមាជិក​សម្ព​ន្ធ័​ជាតិ ចាប់​ដៃគូរ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ផ្តល់​មេធាវី​ការពារ​ក្តី ពិ គ្រោះ​យោបល់ ផ្សព្វផ្សាយ​បណ្តុះបណ្តាល​ច្បាប់ ដល់​សមាជិក​សហគម​។​ដែល​ក្នុងនោះ​មាន​មេធាវី​ពេញសិទ្ធិ​ចំនួន​៨០៣​នាក់ មេធាវី​កម្មសិក្សា​៩៤​នាក់ និង​មាន​គណៈ​មរ​ធា​វី​១៥១​នាក់​ការពារ​ក្តី​មិន​យក​កម្រៃ​។​DSC01076
​ ​លោកជំទាវ ដោក សុទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ជា​គណៈអធិបតី​ក្នុង​កម្មវិធី​ប្រុំ​បានលើកឡើង​ដែរ​ថា​៖​ការប្រជុំ​បុក​សរុប​និង​ដាក់ចេញ​ទិសដៅ​របស់​សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​របស់​ខេត្ត សំរាប់​ឆ្នាំ​២០១៥ ពេលនេះ​មានឱកាស​តែ​១​ព្រឹក​ទេ​ដែល​ទាមទារ​អោយ​សមាជិក​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ ក្តាប់​យក​នូវ​បទពិសោធន៍​នានា​របស់​មូលដ្ឋាន និង​ការ​ប្រឈម​នានា សំរាប់​រាយការណ៍ និង​រាល់​សំណូមពរ​ប្រជាពលរដ្ឋ​ដែល​ដោះស្រាយ​មិន​ចេញ ជូន​ដល់​សម្ព​ន្ធ័​ជាតិ និង​ថ្នាក់ជាតិ​ជួយ​ដោះស្រាយ​។​

​ ​លោកជំទាវ​បាន​ថ្លែង​អោយដឹងទៀតថា​៖​ដើម្បីអោយ​ប្រទេស​យើង​ក្លាយជា​និតិរដ្ឋ គឺ​យើង​ទាំង​អ​ស់​គ្នា​ត្រូវគោរព​ច្បាប់ ដោយ​ខិត​ខ៉​បង្កើន​សមត្ថភាព​ធ្វើ​ការងារ បង្កើន​ធនធានមនុស្ស គិតគូ​ពី​ជីវភាព​រស់​​នៅ​របស់​កម្មករ និង​ប្រជាពលរដ្ឋ គិតគូរ​ពី​ការ​អភិវឌ្ឃន៍ និង​ការអភិរក្ស ដោយ​បែង​ចែកគ្នា​អោយ​ច្បាស់​​និង​ត្រូវ​ដាក់ជូន​សហគម​ថ្នាក់មូលដ្ឋាន​ជួយ​ដោះស្រាយ ប្រសើរ​ជាការ​អត្ត​នោម​តិ​ខ្លួនឯង​។​​ ​ដោយឡែក​សញ្ញា​ស​ក្ក័​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់ ត្រូវបាន​គេ​បញ្ជាក់​អោយដឹងថា​៖ សញ្ញា​ស​ក្ក័​​ពណ៌​ទឹកមាស​ជា​លោក​មេឃុំ និង​ចៅសង្កាត់ ចំណែក​ស​ញ្ញ​ស​ក្ក័ព​ណ៌​ទឹក​ក​ប្រាក់​គឺជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​មាន​ឯ​សណ្ឋាន​ដ៏​ស្អាតបាត​ដូច​នគរបាល​ផងដែរ​៕