កំពង់ឆ្នាំង៖មានការភ្ញាក់ផ្អើលតៗគ្នាមួយបានកើតឡើងដឹងឭដល់សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច ថាមានគេយកសពមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេយកមកកប់ចោលក្បែវត្តត្រពាំងខ្ចៅ ក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច។ រឿងដែលដែលហួសចិត្តនោះ នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែកុម្ភះ សមត្ថកិច្ចនគរបាលស្រុក ដឹកនាំដោយលោកព្រះរាជអាជ្ញារងខេត្តម្នាក់ បានទៅគាស់ផ្នូរដែលគេសង្ស័យនោះ បែរជាឃើញខ្មោច ឆ្កែទៅវិញដែលនឹកគួរអោយចង់សើច។
លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាចបាននិយាយអោយដឹងថា៖ ប្រជាពលរដ្ឋបានភ្ញាក់ផ្អើលតគ្នាដោយសារតែខ្លិនស្អុយចេញពីផ្នូរមួយកន្លែងនៅក្បែវត្តត្រពាំងខ្ចៅ ដោយសារសង្ស័យថាជាអំពើឃាតកម្មពីកន្លែងណាមួយហើយយកសពមកកប់ផ្លុងចោលនៅទីនោះ ពេលនោះលោកបានទៅពិនិត្យមើល គឺខ្លិនស្អុយចេញពីផ្នូនោះមែន និងបានឃើញខ្យែក្រវ៉ាត់មួយប្រឡាក់ដោយឈាមនៅក្បែរផ្នូនោះទៀតផង។
ក្រោយពីលោកបានរាយការដល់ថ្នាក់លើៗក៏បានបញ្ជាអោយគាស់សពនោះមើល ដោយមាន
លោករាជអាជ្ញារងម្នាក់ចូលរួមផង ក្នុងពេលចុះទៅដល់ផ្នូរ ពិនិត្យឃើញក្រៅពីខ្សែក្រវ៉ាត់ប្រឡាក់ឈាម នៅមានការ៉ុងពណ៏សមួយទៀត នៅក្បែផ្នូនោះក៏មាន ប្រឡាក់ឈាមផងដែរ ក្រៅពីនោះដែលរិតតែមានការសង្ស័យទៀតនោះ ពេលគាស់ទៅបានប្រទះឃើញអាវរងាមួយទៀតនៅគ្របពីលើ លុះទាញអាវនោះចេញទើបដឹងថាជាខ្មោចឆ្កែទៅវិញ ។
លោកបាននិយាយទាំងហួសចិត្តថា ខ្មោចឆ្កែនោះជាឆ្កែល្អដែលម្ចាស់វាស្រឡាញ់ណាស់ទើប
យកមកកប់យ៉ាងត្រឹមត្រូវបែបនេះ ខុសពីឆ្កែខ្លះពេលវាងាប់ម្ចាស់វាបានធ្វើស៊ីឬលក់អោយអ្នកលក់សាច់ឆ្កែមិនខានឡើយ ។ ពេលដឹងថា ជាខ្មោចឆ្កែហើយ សមត្ថកិច្ចបានកប់វាត្រឹមត្រូវវិញ ហើយបានត្រឡប់មកអង្គភាពវិញទាំងអស់សំណើចគ្រប់ៗគ្នា៕



































