កំពង់ឆ្នាំង៖រថយន្តក្រុមហ៊ុនស្រាបៀរអង្គរធុនធំបានបើកបុកគូថរថយន្តកាម៉ាស់ដឹកដែកទាំងកណ្តាលយប់ អ្នកបើកបររថយន្តស្រាបៀរអង្គរបានកៀបជាប់ក្នុងកាប៊ីនរថយន្តងរបួសស្រាល។ករ
ណីគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទី យប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥លើផ្លូវជាតិលខ២ មុខមន្ទីរពេទ្យភ្នែកនៃមន្ទីរពេទ្យខេត្ត ក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ 
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖អ្នកបើកបររថយន្ត
ក្រុមហ៊ុនស្រាបៀរអង្គរពណ៌ក្រហម ពាក់ស្លាកលេខកំពង់ចាម 3A-0324 មានឈ្មោះ ធឿន បញ្ញា អាយុ២៦ឆ្នាំ រស់នៅខេត្តកំពង់ចាម មុនពេលកើតហេតុគេបានបើករថយន្តដឹកស្រាបៀរពេញរថយន្តពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង។លុះដល់ចំណុចកើតហេតុបានបើកបុកគូថរថយន្តកា
ម៉ាស់១គ្រឿងពាក់ស្លាកលេខ ស្វាយរៀង 3A-0743 ដឹកដែកពីភ្នំពេញទៅប៉ោយប៉ែត បើកបរដោយឈ្មោះរ៉ត ឡាយ អាយុ៣២ឆ្នាំ រស់នៅទឹកថ្លា ខេត្តបន្ទាយមានជ័យ។
អ្នកបើកបររថយន្តកាម៉ាស់បាននិយាយអោយដឹងថា៖មុនពេលកើតហេតុគាត់បានឈប់រថយន្តទិញកាហ្វេផឹក ហើយពេលឡើងបើករថយន្តកាច់ស៊ីញ៉ូងាកក្បាលមកឆ្វេងចេញទៅមុខបានបន្តិចក៏ស្រាប់តែរថយន្តស្រាបៀរអង្គរមកពីក្រោយពេញទំហឹងតែម្តង ហើយក្រោយពេលកើតហេតុ គាត់ដឹងថាអ្នកបើកបររថយន្តស្រាបៀរនេះគឺបានអោយព្រូរថយន្តបើកបើកជំនួស។
ចំណែកអ្នកបើកបររថយន្តស្រាបៀរអង្គរបាននិយាយអោយដឹងថា៖រថយន្តកាម៉ាស់ពេល
បើកចេញពីកន្លែងឈប់មិនបានកាច់ស៊ីញ៉ូអោយជាសញ្ញាឡើយទើប រថយន្តគាត់បើកមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ក៏បុកគូថគេតែម្តងបណ្តាលអោយរថយន្តខ្ទេចខូចធ្ងន់ធ្ងរ។
សមត្ថកិច្ចបានអោយដឹងថា៖ក្នុងពេលកើតហេតុអ្នកបើកបររថយន្តស្រាបៀរអង្គរបានកៀបជាប់ក្នុងរថយន្តជាងកន្លះម៉ោងទើបគាស់យកចញបាននិងរងរបួសស្រាល។នៅព្រឹកថ្ងៃទី០៧ ខែ
កុម្ភះ ឆ្នាំ២០១៥នេះ ភាគីទាំង២បានសម្របសម្រួលគ្នា និងបានឯកភាពគ្នាជួសជុលរថយន្តរៀងៗខ្លួន អត់អ្នកណាសងអ្នកណាឡើយ។ប៉ុន្តែរថយន្តក្រុមហ៊ុនស្រាបៀរអង្គរបានខូចខាតកាប៊ីនយ៉ាងធ្ងន់ធ្ងរ ទំនងជាពិបាកនិងធ្វើការជួសជុលហើយ៕



































